ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ក្លាយជា​ជំងឺ​ប្រចាំ​កាយ ចង់​រីង​រ៉ៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រមាណ​៤០​នាក់ ដែល​ជា​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ប្រមាណ​៨​នាក់ ដែល​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ខណ្ឌ​ឬ​ស្សី​កែវ បាន​លើកគ្នា​ទៅ​សាលា​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ទាម​ឱ្យ​ដោះ​លែ លោក​ព្រំ បូរ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រមាណ​៤០​នាក់ ដែល​ជា​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ប្រមាណ​៨​នាក់ ដែល​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ខណ្ឌ​ឬ​ស្សី​កែវ បាន​លើកគ្នា​ទៅ​សាលា​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ទាម​ឱ្យ​ដោះ​លែ លោក​ព្រំ បូរ ដែល​ជា​មន្ត្រី​យោធា ដែល​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ ឃាត់ខ្លួន ខណៈ​ពេល​ដែល​លោក​ទាមទារ​សុំ​ដឹក​សម្ភារ​គ្រឿងចក្រ​ដែល​ត្រូវ​បាន​អាជ្ញាធរ​រុះរើ​។

សេចក្តីរាយការណ៍​បន្ត​ថា ការ​លើកគ្នា​ទៅ​សាលា​ខណ្ឌ​ឬ​ស្សី​កែវ​នេះ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ ២០២០ បន្ទាប់​ពី​លោក​ព្រំ បូរ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ម៉ោង​ប្រមាណ​១១​ព្រឹក​។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​១៦ ខែកុម្ភៈ​នេះ អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ បន្ត​ប្រើ​វិធានការ​រដ្ឋបាល ដោយ​រុះរើ​សំណង់​លោក​ព្រំ បូរ ក្នុង​ចំណោម​៨​គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី នៅ​តំបន់​អ​ភ​វឌ្ឍន៍​ឬ​ស្សី​កែវ ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។ ខណៈ​ពេល​ដែល​រុះរើ​នោះ លោក​ព្រំ បូរ ដែល​ជា​មន្ត្រី​យោធា ថ្នាក់​វ​រះ​សេនីយ៍ ក៏​បាន​ទាមទារ​ដឹក​គ្រឿងចក្រ​របស់​ខ្លួន តែ​ពុំ​ត្រូវ​អាជ្ញាធរ​អនុញ្ញាតិ ក៏​មានការ​ប្រទាញប្រទង់​គ្នា ហើយ​សមត្ថកិច្ច ក៏​បាន​ចាប់ខ្លួន​លោក​ព្រំ បូរ សែង​ដាក់​រថយន្ត​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ​ឬ​ស្សី​កែវ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ឃាត់ខ្លួន ប្រជាពលរដ្ឋ​ដែល​ជា​បងប្អូន​ក្រុម​គ្រួសារ សាច់ញាតិ ប្រជាពលរដ្ឋ​៨​គ្រួសារ ដែល​កំពុង​តែ​មាន​ទំនាស់​ដីធ្លី​ពុំ​ទាន់​ដោះស្រាយ​ចប់ ក៏​បាន​លើកគ្នា ទៅ​សាលា​ខណ្ឌ​នៅ​ល្ងាច ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​វិញ​។

តាម​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា តើ​លោក​ព្រំ បូរ ខុស​អី​បានជា​ចាប់ខ្លួន? គ្រាន់តែ​ទាមទារ​ដឹក​គ្រឿងចក្រ​របស់​ខ្លួន​គេ​ចេញ​សោះ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ