ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សាកសព​មនុស្ស​៩​នាក់​ទៀត ក្នុង​វត្ដ​មួយ​នៃ​ក្រុង​បាងកក

13 ឆ្នាំ មុន

សាកសព​មនុស្ស​៩​នាក់​ទៀត​ត្រូវ​បាន​គេរក​ឃើញ​នៅ​ក្នុង​បរិវេណ​នៃ​វត្ដ Pathumwanaram ដែល​ស្ថិត​នៅ​ក្បែរ​ផ្សារ​ទំនើប​មួយរង​ការ​ដុត​បំផ្លាញ ។ លោក​វេជ្ជបណ្ឌិត Piyalarp Wasuwat នៃ​មន្ទីរពេទ្យ Mongkut Hospital ថ្លែង​នៅ​យប់​ថ្ងៃ​ទី​១៩ ឧសភា ថា សាកសព​មនុស្ស​៩​នាក់​នោះ​ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​បរិវេណ​វត្ដ ប៉ុន្ដែ​លោក​មិន​បានបញ្ជាក់​ថា ស្លា.ប់​ដោយសារ​អ្វី​នោះ​ទេ ហើយមិន​ត្រូវ​បាន​គេ​យក​ចេញពី​វត្ដ​ដែរ រហូត​ដល់ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទើបត្រូវ​បាន​យកចេញ​ព្រោះ​ការ​ប៉ះទង្គិច​គ្នា​នៅ​តំបន់​រាជ​ប្រាស៊ុ​ង​មិន​ ទាន់​ចប់​នៅឡើយ ។

សាកសព​មនុស្ស​៩​នាក់​ទៀត​ត្រូវ​បាន​គេរក​ឃើញ​នៅ​ក្នុង​បរិវេណ​នៃ​វត្ដ Pathumwanaram ដែល​ស្ថិត​នៅ​ក្បែរ​ផ្សារ​ទំនើប​មួយរង​ការ​ដុត​បំផ្លាញ ។ លោក​វេជ្ជបណ្ឌិត Piyalarp Wasuwat នៃ​មន្ទីរពេទ្យ Mongkut Hospital ថ្លែង​នៅ​យប់​ថ្ងៃ​ទី​១៩ ឧសភា ថា សាកសព​មនុស្ស​៩​នាក់​នោះ​ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​បរិវេណ​វត្ដ ប៉ុន្ដែ​លោក​មិន​បានបញ្ជាក់​ថា ស្លាប់​ដោយសារ​អ្វី​នោះ​ទេ ហើយមិន​ត្រូវ​បាន​គេ​យក​ចេញពី​វត្ដ​ដែរ រហូត​ដល់ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទើបត្រូវ​បាន​យកចេញ​ព្រោះ​ការ​ប៉ះទង្គិច​គ្នា​នៅ​តំបន់​រាជ​ប្រាស៊ុ​ង​មិន​ទាន់​ចប់​នៅឡើយ ។ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ទី​២០ ឧសភា ចំនួន​អ្នក​ស្លាប់ និង​របួស​នៅ​ក្នុង​ការ​ប៉ះទង្គិចគ្នា​រវាង​ប៉ូលិស​ជាមួយ​ក្រុម​បាតុករ​អាវក្រហម​ចាប់ពី​ថ្ងៃ​ទី​១៤ ឧសភា កន្លង​មក  អ្នក​ស្លាប់​កើនឡើង​ដល់​៥៣​នាក់ និង​របួស៣៨៤​នាក់ ៕