ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lazio ទម្លាក់ Inter ឡើង​ទៅ​ឈរ​លេខ​២ ក្រោយ​វាយបក​យកឈ្នះ​២​ទល់​១

4 ឆ្នាំ មុន

ក្រុម Lazio ឆក់​យក​តំណែង​លេខ​២​ពី​ក្រុម Inter Milan បន្ទាប់​ពី​បាន​វាយបក​យកឈ្នះ​ដោយ​លទ្ធផល ២-១ ក្នុងផ្ទះ​របស់​ខ្លួន ។ ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២៤…

ក្រុម Lazio ឆក់​យក​តំណែង​លេខ​២​ពី​ក្រុម Inter Milan បន្ទាប់​ពី​បាន​វាយបក​យកឈ្នះ​ដោយ​លទ្ធផល ២-១ ក្នុងផ្ទះ​របស់​ខ្លួន ។

ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២៤ នៃ​លី​គ​កំពូល​អ៊ី​តា​លី Serie A ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Stadio Olimpico ក្រុម​ភ្ញៀវ​បាន​បើក​ការ​នាំមុខ​មុន​ដោយ​កីឡាករ Ashley Young ក្នុង​នាទី​៤៤ មុន​បញ្ចប់​ការ​ប្រកួត​វគ្គ​ទី​១ ។ ការ​ប្រកួត​ឈាន​ដល់​វគ្គ​ទី​២ កីឡាករ Immobile របស់​ក្រុម​ម្ចាស់ផ្ទះ​បាន​តាម​ស្មើ​មក​វិញ​ក្នុង​នាទី​៥០ ដោយ​បាល់​ប៉េ​ណា​ល់​ទី មុន​ពេល Milinković-Savić បន្ថែម​មួយ​គ្រាប់​ទៀត​ជា​គ្រាប់​ជ័យជម្នះ​ក្នុង​នាទី​៦៩​។

៣​ពិន្ទុ​នេះ​បាន​ជួយ​ក្រុម Lazio ឡើងឈរ​លេខ​២ មាន​៥៦​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Juventus ត្រឹម​១​ពិន្ទុ​តែ​ប៉​ណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ