ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នកជា​សះស្បើយ​ពី​ការ​ឆ្លង​វីរុស​មាន​៩.៤១៩​នាក់

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​១៦​កុម្ភៈ​ថា មក​ដល់​ចុង​ថ្ងៃ​ទី​១៥​កុម្ភៈ​អ្នកជំងឺ​ដែល​ឆ្លង​វីរុស​COVID-19 សរុប​៩.៤១៩​នាក់​ហើយ បានជា​សះស្បើយ​ និង​ចាក​ចេញពី​មន្ទីរពេទ្យ​។ តាម​របាយការណ៍​ប្រចាំ​ថ្ងៃ​គណៈកម្មាធិការ​សុខាភិបាល​ចិន​រៀបរាប់​ថា នា​ថ្ងៃ​ទី​១៥ ​កុម្ភៈ…

ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​១៦​កុម្ភៈ​ថា មក​ដល់​ចុង​ថ្ងៃ​ទី​១៥​កុម្ភៈ​អ្នកជំងឺ​ដែល​ឆ្លង​វីរុស​COVID-19 សរុប​៩.៤១៩​នាក់​ហើយ បានជា​សះស្បើយ​ និង​ចាក​ចេញពី​មន្ទីរពេទ្យ​។

តាម​របាយការណ៍​ប្រចាំ​ថ្ងៃ​គណៈកម្មាធិការ​សុខាភិបាល​ចិន​រៀបរាប់​ថា នា​ថ្ងៃ​ទី​១៥ ​កុម្ភៈ ​មនុស្ស​១.៣២៣​នាក់ បាន​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយ​ជា​សះស្បើយ​។ គិត​មក​ដល់​ចុង​ថ្ងៃ​ទី​១៥​ កុម្ភៈ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​សរុប ដោយសារ​ជំងឺ​នោះ​មាន​ដល់​១៦៦៥​នាក់​នៅ​ចិនដីគោក ខណៈ​អ្នក​ឆ្លង​សរុប​បាន​ឡើង​ដល់​ជាង​៦៨.៥00​នាក់​ត្រូវ​បាន​រាយការណ៍ ក្នុង​តំបន់​៣១​កម្រិត​ខេត្ត​និង​ក្នុង​អង្គភាព​ផលិតកម្ម​និង​សំណង់​នៅ​ស៊ីន​ជាំ​ង​ចិន​។

បុគ្គលិក​សុខាភិបាល​ចិន​រង​ការ​ប៉ះពាល់​ច្រើន
អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់់​ចិន​ម្នាក់ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អះអាង​នា​ថ្ងៃ​ទី​១៤​កុម្ភៈ​ថា បុគ្គលិក​សុខាភិបាល​ចិន​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដោយ​ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ឆ្លង​ដល់​ទៅ​១.៧១៦​នាក់​ហើយ​៦​នាក់​បាន​បាត់បង់​ជីវិត​។

អនុរដ្ឋមន្ត្រី​សុខាភិបាល​ចិន លោក​ហ្សេ​ញ​យី​ស៊ីន​ថ្លែង​ថា លក្ខខណ្ឌ​ការងារ​រប​ស់ំ​ពួក​គេ និង​លទ្ធ​ភាព​នៃ​ការ​សម្រាក​មាន​កម្រិត និង​មានការ​គាបសង្កត់​ខាង​ផ្លូវចិត្ត​ខ្ពស់ ហើយ​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​ក៏​មាន​ខ្ពស់​ដែរ​។ ជាង​៨៧%​នៃ​សមាជិក​សុខាភិបាល​ដែល​ឆ្លង​វីរុស គឺ​ក្នុង​ខេត្ត​ហ៊ូ​​ប៉ី ជា​ចំណុចកណ្ដាល​នៃ​ការ​ឆ្លង​។

បុគ្គលិក​សុខាភិបាល​ចិន​ក្រុម​ទី​៨ ត្រូវ​បាន​បញ្ជូន​ពី​ខេត្ត​សាន់​ស៊ីទៅ​កាន់​ខេត្ត​ហ៊ូ​ប៉ី។ ពួក​គេ​បាន​ធ្វើការ​សច្ចា ​និង​ធ្វើការ​លាគ្នា​ជាមួយ​មិត្តភក្ដិ​និង​សាច់ញាតិ​គ្រូ​សារ មុន​ពេល​ចេញដំណើរ ទៅ​កាន់​ហ៊ូ​ប៉ី នៅ​ឯ​ព្រ​លាន​យន្តហោះ​វូ​ស៊ូ​ក្រុង​TAIYUAN ខេត្ត​សាន់​ស៊ី​ភាគ​ខាងជើង​ចិន​។ ថ្ងៃ​ទី​១៥​កុម្ភៈ​ក្រុម​ទី​៨​នៃ​បុគ្គលិក​សុខាភិបាល ដែល​មាន​បុគ្គលិក​ពេទ្យ​១០០​នាក់ ត្រូវ​បាន​បញ្ជូន​នា​ថ្ងៃ​នោះ​ទៅ​កាន់​ខេត្ត​ហ៊ូ​ប៉ី ចូលរួម​ក្នុង​ការ​ប្រឆាំង​វីរុស​ថ្មី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ