ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Klopp បង្ហាញ​ចំណាប់អារម្មណ៍ ក្រោយ​ក្លិប Man City រង​បម្រាម​ពី UEFA

4 ឆ្នាំ មុន

អ្នកចាត់ការ​ក្រុម Liverpool លោក Jurgen Klopp និយាយ​ថា លោក​យល់​អារម្មណ៍​របស់​លោក Pep Guardiola និង​កីឡាករ​របស់​ក្រុម…

អ្នកចាត់ការ​ក្រុម Liverpool លោក Jurgen Klopp និយាយ​ថា លោក​យល់​អារម្មណ៍​របស់​លោក Pep Guardiola និង​កីឡាករ​របស់​ក្រុម Manchester City បន្ទាប់​ពី​ក្លិប​នេះ​រង​បម្រាម​ពី UEFA មិន​ឱ្យ​ចូលរួម​ការ​ប្រកួតប្រជែង​ពានរង្វាន់​ប្រចាំ​ទ្វីប​អ៊ឺ​រ៉ុ​ប​ទាំង​ពីរ រយៈពេល​ពីរ​រដូវ​កាល ពី​បទ​រំលោភ​បំពាន​លើ​ច្បាប់ Financial Fair-Play នេះ​បើ​យោង​តាម​ប្រភព​ពី BBC​។

លោក Jurgen Klopp ដែល​មាន​វ័យ​៥២​ឆ្នាំ​បាន​ថ្លែង​ថា «​វា​ជា​ការ​ភ្ញាក់ផ្អើល​មួយ​នៅ​ពេល​ដែល​ខ្ញុំ​បានលឺ​វា​។ ក្នុង​ពេល​នេះ​ខ្ញុំ​ស្រមៃ​ថា​វា​ពិតជា​លំបាក​ណាស់​សម្រាប់​ពួក​គេ​»​។

«​ខ្ញុំ​មិនដឹង​ថា តើ​រឿង​ទាំងនេះ​ដំណើរការ​យ៉ាងម៉េច​នោះ​ទេ អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​នោះ​គឺ​ក្រុម Manchester City ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola គឺ​ពិតជា​អស្ចារ្យ​។ Pep បាន​ជួយ​ឱ្យ​លី​គមាន​ភាព​ប្រសើរ​ឡើង​ក្នុង​វិស័យ​បាល់ទាត់​» បុរស​ជនជាតិ​អា​ឡឺ​ម៉​ង់​បាន​បន្ថែម ។
សូម​បញ្ជាក់​ថា Manchester City នឹង​បន្ត​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​បម្រាម​នេះ ដែល​មាន​រយៈពេល​១០​ថ្ងៃ ដើម្បី​យក​បញ្ហា​នេះ​ទៅ​តវ៉ា​នៅ​តុលាការ​កីឡា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ