ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​អ្នក​ជិតខាង​ទាំង​យប់ ខណៈ​បុរស​ម្នាក់​តាម​រកប្រពន្ធ​​និង​កូន​ដល់​ដំបូល​ផ្ទះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ឡើង​លើដំបូល​ផ្ទះ​ម្ដាយក្មេក​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ទាំង​កណ្ដាលអធ្រាត្រ បន្ទាប់​ពី​រូបគេ​ត្រឡប់​មក​ពី​ផឹកស៊ី​វិញ ស្រាប់តែ​មិនឃើញ​ប្រពន្ធ និង​កូន​នៅផ្ទះ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ឡើង​លើដំបូល​ផ្ទះ​ម្ដាយក្មេក​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ទាំង​កណ្ដាលអធ្រាត្រ បន្ទាប់​ពី​រូបគេ​ត្រឡប់​មក​ពី​ផឹកស៊ី​វិញ ស្រាប់តែ​មិនឃើញ​ប្រពន្ធ និង​កូន​នៅផ្ទះ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទៅ​២ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ខាងលើ​មានឈ្មោះ យ៉ុ​ង សុ​ភ័​ក្រ អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូបគេ​បានការ​ជាមួយ​ប្រពន្ធ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ មានកូន​ស្រី​២​នាក់​នៅ​ក្នុង​បន្ទុក ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​កុម្ភៈ​នោះ រូបគេ​បាន​ចេញពីផ្ទះ​ទៅ​ផឹកស៊ី​ជាមួយនឹង​មិត្ត​ភ​ក្កិ​ដែល​បបួល​គ្នា​ផឹកស្រា​ថ្នាំ និង​ស្រា​បៀរ​លាយឡំ​គ្នា​អស់​ជា​ច្រើន ។

បុរស​ខាងលើ​បាន​ប្រាប់​បន្ត​ថា លុះដល់​ពេល​ស្រវឹង ក៏​នឹក​មក​ផ្ទះ​វិញ ស្រាប់តែ​មិនឃើញ​ប្រពន្ធ និង​កូន​នោះ​ទេ រូបគេ​ក៏​ដើរ​រក តែ​មិនឃើញ​។ ហើយ​ការ​ដើរ​រក​នោះ​ដល់​ម៉ោង​១២​យប់ រូបគេ​ក៏​មក​ផ្ទះ​ម្ដាយក្មេក តែ​ត្រូវ​ម្ដាយក្មេក​បិទ​ភ្លើង បិទទ្វារ ទើប​គេ​ចូល​ទៅ​ក្នុង​មិនកើត ក៏​សម្រេចចិត្ត​ឡើង​លើដំបូល​ផ្ទះ រហូត​ដល់​ម៉ោង​កើតហេតុ​ក៏​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២ ថា មាន​មនុស្ស​ឡើង​លើ​ផ្ទះ​។

ក្រោយ​ពេល​ដែល​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ គេ​ឃើញ​បុរស​ខាងលើ​អង្គុយ​នៅ​លើដំបូល​ផ្ទះ ហើយ​ក៏​បាន​ហៅ​ចុះ​មក​ក្រោម​វិញ តែ​ត្រូវ​បុរស​រូប​នេះ​ឆ្លើយ​ថា មិន​ហ៊ាន​ចុះ​ទេ គេ​ខ្លាច​បងប្អូន​វ៉ៃ ។ ដោយ​មានការ​លួងលោម និង​សម្របសម្រួល​ពី​សមត្ថកិច្ច ទើប​បុរស​ខាងលើ​ព្រម​ចុះ​មក​ដី​វិញ ហើយ​ក៏​បាន​លុតជង្គង់​សូមទោស​បងប្អូន និង​អ្នក​ជិតខាង ដែល​រូបគេ​បាន​រំខាន​ដល់​ដំណេក​ទាំង​កណ្ដាលអធ្រាត្រ ។

ក្រោយមក​សមត្ថកិច្ច​បាន​ជូន​បុរស​ខាងលើ ឱ្យ​ត្រឡប់​ទៅ​ដេក​ទៅ​ផ្ទះ​វិញ ចាំ​ព្រឹក​ឡើង​ចាំ​រកប្រពន្ធ​បន្ត​ទៀត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ