កន្ត្រាក់អារម្មណ៍មិនតិចទេ ម្ចាស់ជើងឯក កូយ ឡាយ មកប្រកួតជម្រុះយក៨នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯកខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់៦៣.៥ គីឡូក្រាម រដូវកាលទី៧ នាសង្វៀនប៉ុស្តិ៍លេខ៥ កាលពីរាត្រីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២០ កន្លងទៅ បង្កការកន្ត្រាក់អារម្មណ៍មិនតិចទេ ដោយសារតែកីឡាករ កូយ ឡាយ ដែលគេស្គាល់ថា ជាជើងឯករដូវកាលទី៦ មកប្រកួតជាគូជម្រុះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ចម្ងល់ត្រូវបានបកស្រាយ ខណៈដែលម្ចាស់ជើងឯក មិនត្រូវបានអនុញ្ញាតិឱ្យប្រកួតរដូវកាលថ្មី ដើម្បីទុកឱកាសឱ្យកីឡាករផ្សេងនោះ។ ការប្រកួតនេះ គឺជាព្រឹត្តិការណ៍ប្រកួតប្រដាល់ជើងឯក TV5 KNOCK SERIS By K-Cement រដូលកាលទី៧ ឈានទៅវគ្គទី២ ក្នុងសប្ដាហ៍ទី១០។
គូដណ្តើមពាននៅក្នុងថ្ងៃនោះ គឺកីឡាករ ណាម ម៉ូរ៉ាក់ ត្រូវប្រកួតដណ្ដើមកៅអី៨នាក់ ជាមួយភាគីម្ចាងទៀត គឺ វេន សុភ័ក្ត្រ ប៉ុន្តែដោយសារ វេន សុភ័ក្ត្រ មានជំងឺមកប្រកួតមិនបាន ទើបតម្រូវឱ្យ ណាម ម៉ូរ៉ាក់ ឡើងដោយស្វ័យប្រវត្តិ។

យ៉ាងណាមិញ កីឡាករ ណាម ម៉ូរ៉ាក់ ត្រូវគណៈកម្មការតម្រូវឱ្យប្រកួតជាមួងកីឡាករជំនួស គឺប្រកួតជាមួយម្ចាស់ជើងឯករដូវកាលទី៦ គឺកីឡាករ កូយ ឡាយ តែម្ដង ទើបធ្វើឱ្យការប្រកួតល្អមើល ដោយសារធម្មតាអ្នកមកជំនួសច្រើនប្រកួតលេងៗមិនចង់ឈ្នះ តែសម្រាប់ កូយ ឡាយ អត់លេងៗទេ គឺវ៉ៃទាល់តែ ណាម ម៉ូរ៉ាក់ រយៈចិញ្ចើមតែម្ដង ដើម្បីកុំឱ្យបាក់មុខជាជើងឯង។

ទំនងមកពីកីឡាករ ណាម ម៉ូរ៉ាក់ មិនចង់ចំណាយកម្លាំងវច្រើន ព្រោះដឹងថា ឈ្នះដោយស្វ័យប្រវត្តិផង ទើបសុំឈប់ប្រកួត ស្របគ្នាដែលគណៈកម្មការក៏ព្រមឱ្យផ្អាក ដើម្បីការពារកុំឱ្យភាគី ណាម ម៉ូរ៉ាក់ បង្គោលក្រហមមានគ្រោះថ្នាក់។ (កែសម្រួលដោយ ៖ បុប្ផា)
















ចែករំលែកព័តមាននេះ