ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​សោះ​! សិស្ស​ម្នាក់​ក្លាយជា​មេក្រុម​ចោរប្លន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ភ្នំពេញ ៖ សិស្សសាលា​ម្នាក់​ក្លាយជា​មេក្រុម​ចោរប្លន់ ជំនាញ​នៅ​ពេល​យប់​ស្ងាត់ ជា​ឱកាសល្អក្នុង​ការ​ធ្វើ​សកម្មភាព​ធាក់​ប្លន់​ម៉ូតូ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​បុរី​ញ៉ូ​ថោ​ន ភូមិ​អង្គ…

រាជ​ភ្នំពេញ ៖ សិស្សសាលា​ម្នាក់​ក្លាយជា​មេក្រុម​ចោរប្លន់ ជំនាញ​នៅ​ពេល​យប់​ស្ងាត់ ជា​ឱកាសល្អក្នុង​ការ​ធ្វើ​សកម្មភាព​ធាក់​ប្លន់​ម៉ូតូ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​បុរី​ញ៉ូ​ថោ​ន ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជនសង្ស័យ​ឈ្មោះ ហ៊ួ​យ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​ជា​​សិស្សសាលា​ឯកជន មាន​ទីលំនៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ប្រវត្តិ​នៃ​សកម្មភាព​ប្លន់​ជា​សមាសភាព​ចូលរួម​បក្ខពួក​ជា​សិស្សសាលា​ដូច​គ្នា ធ្វើ​សកម្មភាព​ប្លន់​ច្រើន​លើក​មក​ហើយ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ខណ្ឌ​សែន​សុខ ខេត្តកំពង់ស្ពឺ ។ នេះ​បើ​តាម​ចម្លើយ​សារភាព ជនសង្ស័យ​មាន​អាយុ​ត្រឹមតែ​១៧​ឆ្នាំ​ទេ តែ​ជា​មេក្រុម​ចោរប្លន់ ហើយ​ជា​អ្នក​ធ្វើ​សកម្មភាព​ផ្ទាល់​តែ​ម្តង ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ ក្រោយ​ពី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្លន់​២​លើក​ផ្ទួន​ៗ​គ្នា នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​៣​រួច​មក សមត្ថកិច្ច​បើក​ការ​ស្រាវជ្រាវ រហូត​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​សរុប​៥​នាក់ ​ក្នុងនោះ​​ក្រុម​ជន​ដៃដល់​ចំនួន​៣​នាក់ និង​ទទួលផល​ចោរកម្ម​២​នាក់ ហើយ​នៅ​មាន​បក្ខពួក​សេសសល់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ រង់ចាំ​សហការ​ចូល​ទៅ​ចាប់​ដល់​ក្នុង​សាលា និង​ដល់​ផ្ទះ​តែ​ម្តង ។

ជនសង្ស័យ​ចាប់ខ្លួន​លើក​ទី​៥​នេះ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ​នៅ​ផ្នែក​ជំនាញ​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​សិស្សសាលា​ក្លាយជា​ចោរប្លន់​បញ្ជូន​ទៅ​តុលាការ ។

នៅ​យប់​ថ្ងៃ​ដដែល ម្តាយ​របស់​ជនសង្ស័យ​ខ្លាច​កូនប្រុស​អត់បាយ​ហូប ខំប្រឹង​ប្រែង​ចម្អិនម្ហូប ខ្ចប់​បាយ​ទឹក​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HL-៤០៣៦ ធ្វើ​ដំណើរ​ស្កាត់​យក​បាយ​ទឹក​មក​ឱ្យ​កូន​ហូប នៅ​ផ្នែក​ជំនាញ​ខណ្ឌ ។ គ្រាន់តែ​ស្ត្រី​ជា​ម្តាយ​ទៅ​ដល់ ស្រប​ពេល​ដែល​កម្លាំង​ជំនាញ​កំពុង​សាកសួរ​ជុំវិញ​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព គ្រាន់តែ​ឃើញ​ម៉ូតូ​ម្តាយ​ជិះ​ទៅ​ដល់ ស្រាប់តែ​ជនសង្ស័យ​ចង្អុលបង្ហាញ​ថា ម៉ូតូ​មួយ​គ្រឿង​ហ្នឹងហើយ​ដែល​ខ្លួន​ឌុ​ប​បក្ខពួក​ធ្វើ​សកម្មភាព​ប្លន់ ទើប​ប៉ូលិស​ឃាត់​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ទុក​ធ្វើ​កំណត់ហេតុ​ដាក់​បញ្ចូល​ល​ក្នុង​សំណុំរឿង​បន្ថែម​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ