ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​អា​មេ​រិ​កវាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ដែល​មាន​ចំណាត់ការ​​ជួយ​​លឿន​

4 ឆ្នាំ មុន
  • ភ្នំពេញ

​​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា លោក ​W.Patrick Murphy បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​ចំណាត់​ការ​លឿន និង​មាន​ប្រសិទ្ធភាព​ចំពោះ​ជួយ​អន្ដរាគមន៍​ដល់​ភ្ញៀវ​ទេសចរ​នៅ​លើ​កប៉ាល់ ដើម្បី​ជួយ​ដល់​ពួក​គេ​មាន​សុវត្ថិភាព បាន​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ​។ លោក…

​​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា លោក ​W.Patrick Murphy បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​ចំណាត់​ការ​លឿន និង​មាន​ប្រសិទ្ធភាព​ចំពោះ​ជួយ​អន្ដរាគមន៍​ដល់​ភ្ញៀវ​ទេសចរ​នៅ​លើ​កប៉ាល់ ដើម្បី​ជួយ​ដល់​ពួក​គេ​មាន​សុវត្ថិភាព បាន​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ​។

លោក Michael Newbill អនុប្រធានបេសកកម្ម ក៏បាន​អះអាងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា ​បាន​សម្រេច​ឱ្យ​កប៉ាល់​អា​មេ​រិ​ក​ចូល​ចត​នេះ គឺជា​ទ​ង្វើ​​ប្រកបដោយ​មនុស្សធម៌​មួយ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នោះ​ទេ ។

លោកឯកអគ្គ​រដ្ឋ​ទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ បាន​សម្ដែង​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ការ​ខិតខំ​ប្រឹងប្រែង​ចាត់ការ​អនុវត្ដ​ការងារ​យ៉ាង​មាន​ភាព​កក់ក្ដៅ​បំផុត​ ជូន​ដល់​ភ្ញៀវ​ទេសចរ​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​នៅ​លើ​សមុទ្រ អាច​ត្រលប់​ទៅ​មាតុភូមិ និង​ប្រកបដោយ​សុវត្ថិភាព បន្ទាប់​ពី​មានការ​ស្នើ​អន្ដរាគមន៍​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​កម្ពុជា​មាន​ប្រសាសន៍​ថា ពេល​នេះ ​ពិភពលោក​បានឃើញ​ច្បាស់​ហើយ​ថា កម្ពុជា​មិនមែន​គ្រាន់តែ​សហការ​ជាមួយ​មិត្ត​ចិន​ទេ គឺ​សហការ​ជាមួយ​គ្រប់​ជាតិ​សាសន៍​ទាំងអស់​រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ជាស​កល ហើយ​នេះ​ជា​សកម្មភាព​មនុស្សធម៌​ដ៏​ប្រពៃ និង​គ្មាន​ព្រំដែន​ដែល​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​អ្នកមាន​ទេ ប៉ុន្តែ​កម្ពុជា​មាន​បេះដូង​ទូលាយជា
មួយ​ទឹកចិត្ត​សណ្តោស​ប្រណី​ មិន​រើសអើង​ពូជសាសន៍ ហើយ​ការ​ជួយ​គ្នា ក្នុង​គ្រា​មាន​អាសន្ន​បែប​នេះ គឺ
​គ្មាន​កម្រិត​លើ​ពូជសាសន៍ ឬ​កម្រិត​លើ​ព្រំដែន​ឡើយ ​។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ គឺ​ត្រូវ​រួម​គ្នា​ផ្តល់​នូវ​ក្តី​ស្រឡាញ់ ជំនឿ ទំនុកចិត្ត និង​ភាព​កក់ក្តៅ​ដល់​អ្នក​ធ្វើ​ដំណើរ​កុំអោយ​ភ័យ​តក់ស្លុត​អស់សង្ឃឹម​។ សម្តេច​បញ្ជក់​ថា បើ​មិន​ជួយ​ពួក​គេ បើ​មិន​ឲ្យ​នាវា​នេះ​ចូល​ចត តើ​ត្រូវ​ឲ្យ​ពួក​គេ​ទៅ​ណា បើ​ប្រទេស​មួយ​ចំនួន​នោះ​គេ​បាន​បិទ​អស់ហើយ​នោះ ដូច្នោះ​ហើយ​ទើប កម្ពុជា​សម្រេច​បើ​ឲ្យ​នាវា​នេះ​ចូល​ចត​ដើម្បី​កិច្ច​ការងារ​មនុស្សធម៌​។

សូម​បញ្ជាក់​ថា នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​អា​មេ​រិ​ក «Westerdam» ដែល​ផ្ទុក​មនុស្ស​សរុប​ជាង​២២០០​នាក់​បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ ថ្ងៃ​ទី​១៣ ខែកុម្ភៈ នេះ ដោយ​សុវត្ថិភាព បន្ទាប់​ពី​ជប៉ុន តៃវ៉ាន់ កោះ​ហ្គា​ម ហ្វី​លី​ពី​ន និង​ថៃ បដិសេធ​មិន​ឲ្យ​ចូល​ចត ព្រោះ​ខ្លាច​បញ្ហា​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា ​៕

អត្ថបទសរសេរ ដោយ