ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​បឋម​សិក្សា​នៅ​លើ​ផែបណ្តែត​ទឹក​បឹង​ទន្លេសាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សាលា​បឋម​សិក្សា​ភូមិ​ទី​៧ ដែល​ធ្វើ​អំពី​ផែបណ្តែត​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទ​ន្ល​សាប ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចុង​ឃ្នៀង ក្រុង​សៀមរាប ចំនួន​៤​ផែ ចែក​ចេញ​ជា​៤ គឺ​៖​ផែ​ទី ១-​សម្រាប់​សិស្ស​រៀន…

ខេត្តសៀមរាប ៖ សាលា​បឋម​សិក្សា​ភូមិ​ទី​៧ ដែល​ធ្វើ​អំពី​ផែបណ្តែត​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទ​ន្ល​សាប ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចុង​ឃ្នៀង ក្រុង​សៀមរាប ចំនួន​៤​ផែ ចែក​ចេញ​ជា​៤ គឺ​៖​ផែ​ទី ១-​សម្រាប់​សិស្ស​រៀន ផែ​ទី​២-​សម្រាប់ លោកគ្រូ ជនជាតិ​វៀតណាម​ស្នាក់​នៅ ផែ​ទី​៣-​គឺ​សម្រាប់​សិស្ស​ហូប​បាយ ក្នុង​១​ថ្ងៃ បី​ពេល ដោយ​មិន​គិតថ្លៃ និង​ផែ​ទី​៤-​ទុក​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​វៀតណាម ឬ​ជនជាតិ​ផ្សេង​ៗ ចូល​មក​ទស្សនា គឺជា​ទីឋាន​មួយ​ប្រកបដោយ​សុខដុមរមនា​ត្រជាក់ត្រជុំ ។

បើ​តាម​ប្រសាសន៍​របស់​លោកនាយក​សាលា ច្រឹង យ៉ាំ​ង ទឺ ដែល​ជា​ជនជាតិ​វៀតណាម បាន​មាន​ប្រសាសន៍​ថា សាលា​បឋម​សិក្សា​ភូមិ​ទី​៧ របស់ លោក​នេះ គឺជា​សាលា​សមាគម​បង្រៀន​សិស្ស ដោយ​ឥត​គិតលុយ ហើយ​មាន​អាហារ​សម្រាប់​សិស្ស​ចំនួន​៣​ពេល​ផង​ដែរ ។ លោក​បាន​បន្ត​ថា សាលាបង្រៀន​នេះ កសាង​ឡើង​នៅ​អំឡុង​ឆ្នាំ​២០០៦ ដំបូង​មាន​តែ​១​ខ្នង​២​បន្ទប់ មាន​ចំនួន​សិស្ស​ប្រុស​ស្រី​ជាង​១០០​នាក់ ដែល​មាន​គ្រូ​ជា​ជនជាតិ​វៀតណាម ចំនួន​២​នាក់ ។ ដល់​ឆ្នាំ​២០០៩ លោក​បាន​ស្នើ​ទៅ​ប្រទេស​វៀតណាម​សុំ​ថវិកា និង​អង្ករ​ពី​សមាគម​នៅ​ប្រទេស​វៀតណាម ដើម្បី​យក​មក​កសាង​សាលារៀន​បន្ថែម​ទៀត បាន​ចំនួន​២​ខ្នង​ស្មើនឹង​២​ផែ ឱ្យ​ក្មួយ​ៗ​បាន​រៀនសូត្រ​ផង​ដែរ ។

លោក​ថា ក្នុង​នោះ​ចែក​ច​ញ​ជា​ពីរ​៖ ផែ​ទី​១ មាន​ចំនួន​៦​បន្ទប់ មាន​សិស្ស​សរុប​ចំនួន​២៦៥​នាក់ ក្នុង​នោះ​ស្រី​១៥៥​នាក់ មាន​គ្រូបង្រៀន​ស្ម័គ្រចិត្ត​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​គ្រូខ្មែរ​ចំនួន​២​នាក់ ស្រី​ម្នាក់ ដែល​ជា​គ្រូ​ស្ម័គ្រចិត្ត មក​ពី​មន្ទីរ​អប់រំ​យុវជន​និង​កីឡា ខេត្តសៀមរាប។ លោក​បាន​បន្ថែម​ថា ចំពោះ​លោកគ្រូ​អ្នក គ្រូ​ដែល​មក​បង្រៀន​សិស្ស​ជា​រៀងរាល់ថ្ងៃ​នេះ សុទ្ធ​ជា​កូន​ជនជាតិ​វៀតណាម​ទាំងអស់ ។

ការ​បង្រៀន​នេះ​ចាប់ពី​ថ្ងៃ​ចន្ទ ដល់​សៅរ៍ ចែក​ចេញ​ជា​ពីរ​វេន​៖ ពេល​ព្រឹក ចាប់ពី​ម៉ោង​៧ ដល់​ម៉ោង ១១ ថ្ងៃត្រង់ គឺជា​លោកគ្រូ អ្នកគ្រូ ដែល​ជា​ជនជាតិ​ខ្មែរ​បង្រៀនអក្សរ​ខ្មែរ ហើយ​ចាប់ពី​ម៉ោង​២​រសៀល ដល់​ម៉ោង​៤​និង​៣០​នាទី​ល្ងាច គឺជា​លោកគ្រូ វៀតណាម​ទាំងអស់​បង្រៀនអក្សរ​វៀតណាម ។ ផែ​ទី​២ ទុក​សម្រាប់ សិស្ស​ហូប​បាយ​ដែល​មក​រៀន​ពេញ​១​ថ្ងៃ ដោយ​មាន​បាយ​៣​ពេល​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​អំឡុង​ឆ្នាំ​២០១១ លោក​បាន​ទៅ​ប្រទេស​វៀតណាម ក្នុង​១​ខែ​ម្តង ដើម្បី​ស្នើ​សុំ​ទៅ​សមាគម​វៀតណាម​ម្តងទៀត សុំ​ធ្វើ​ផែ​បន្ថែមចំនួន​២​ផែ ទុក​សម្រាប់​ឱ្យ​លោកគ្រូ​សម្រាក និង​ទុក​សម្រាប់​ភ្ញៀវ​បរទេស ជនជាតិ​វៀតណាម និង​ភ្ញៀវ​ផ្សេង​ៗ​ទៀត ដែល​ចូល​មក​ទស្សនា​កំសាន្ត ព្រមទាំង​ចូល​ទៅ​តាម​វត្ត​អារាម​នានា នៅ​ប្រទេស​វៀតណាម ដើម្បី​ស្នើ​សុំ​អង្ករ​យក​មក​ទុក​ឧបត្ថម្ភ​ដាំបាយ​ជូន​ពួក​គាត់​ផង​ដែរ ។ លោក​បាន​បន្ថែម​ទៀត​ថា បន្ទាប់​ពី​ធ្វើ​ផែ​ទាំង​៤​នោះ​រួចរាល់​ហើយ មាន​សប្បុរ​ជន​ដែល​ជា​ជនជាតិ​អូស្ត្រាលី បាន​ឧបត្ថម្ភ​នូវ​ទូក​ស្មាច់​ចំនួន​២០​ទុក​សម្រាប់​ឱ្យ​សិស្ស​ជិះ​ទៅ​មក​រៀន ។

ជា​ចុង​ក្រោយ លោកនាយក​សាលា​បឋម​សិក្សា​ភូមិ​ទី​៧ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​សប្បុរ​ជន​ទាំងអស់ មេត្តា​ជួយ​ឧបត្ថម្ភ ជា​អង្ករ​ក្តី ថវិកា​ក្តី ម្ហូប​ក្តី ជូន​ដល់​ពួក​គាត់​ផង ដើម្បី​យក​មក​ទុក​ដាំបាយ ឬ​ធ្វើ​ម្ហូប​ជូន​ពួក​គាត់​ជា​សិស្ស​និង​គ្រូ​មុន​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​សាលារៀន​នោះ មានទឹក​ស្អាត ដោយ​ប្រើ​បា​សាំង​ទឹក​ដែល​ទិញ​យក​មក​ពី​ប្រទេស​វៀតណាម និង​ភ្លើង​ប្រើ​ដោយ​សូ​ឡា ៕

អត្ថបទសរសេរ ដោយ