​ចាប់​រង្វាន់​លើក​ទី១​ សម្រាប់​ឆ្នាំ២០១៩-​២០២០ នៅ​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​នេះ


រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃអាទិត្យ​ទី ១៦ ​កុម្ភៈ ឆ្នាំ ២០២០ ខាង​មុខ​នេះ ស្រា​បៀរអាន់​ឆ័​រនឹង​រៀបចំ​ការ​ចាប់​រង្វាន់​លើក​ទី​មួយ ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ២០១៩-២០២០ នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ ​ដែល​បាន​ជាវស្រា​បៀរ អាន់​ឆ័​រ សម្រាប់​ទទួលភ្ញៀវ​កិត្តិយស​ ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន ។

កម្មវិធី Anchor Fun Zone នឹង​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន (PNN) ចាប់ពី​ម៉ោង៨​យប់ ដល់​ម៉ោង១០​យប់ ដោយ​មានការ​ចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ជា​ច្រើន​រូប ដើម្បី​ផ្តល់​ការ​កម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន​មាន​ដូច​ជា ​អ្នក​នាង មាស សុខ​សោភា លោកហ្សូ​នូ អ្នក​នាង សុគន្ធ នី​សា និងលោក ឌី​ឌី ។

កម្មវិធី​នេះ​ ធ្វើ​ឡើង​សម្រាប់​តែ​អតិថិជន​ដែល​បាន​ជាវស្រា​បៀរ អាន់​ឆ័​រ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ចាប់ពី​ខែកញ្ញា ឆ្នាំ២០១៩ ដល់ខែកញ្ញា ឆ្នាំ ២០២០ ។ សម្រាប់​ការ​ចាប់​រង្វាន់​លើក​ទី១​នេះ ស្រា​បៀរ អាន់​ឆ័​រ នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​ទៅ​កាន់​កោះ​បាលី​ចំនួន៥០​រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ ដែល​មាន​មហា​សំណាង ។

តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ ជា​ម្ចាស់​រង្វាន់​ដ៏​អស្ចារ្យ​ទាំងនេះ? សូមកុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំង​អស់​គ្នា !!! ។ ពិសា​រដោយ​ការ​ទទួលខុសត្រូវ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ