ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិតថ្លែងអំណរគុណ​ ​​​យើងមានមោទ​ន​ភាព​​​​ចំពោះ​​​កម្ពុជា​​នូវ​ការ​សាមគ្គី​អន្តរ​ជាតិ

4 ឆ្នាំ មុន

លោកហ្ស៊ូ​រ៉ាប់ ប៉ូ​ឡូ​លី​កាស់​វី​លី (Zurab Pololikashvili) អគ្គលេខាធិការ​នៃ​អង្គការ​ទេសចរណ៍​ពិភព​លោក (UNWTO) បាន​ផ្ញើ​លិខិត​កោតសរសើរ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។ តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី១៤ កុម្ភៈ…

លោកហ្ស៊ូ​រ៉ាប់ ប៉ូ​ឡូ​លី​កាស់​វី​លី (Zurab Pololikashvili) អគ្គលេខាធិការ​នៃ​អង្គការ​ទេសចរណ៍​ពិភព​លោក (UNWTO) បាន​ផ្ញើ​លិខិត​កោតសរសើរ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។ តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី១៤ កុម្ភៈ ឆ្នាំ​២០២០ នៅ​ទីក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ ឯកឧត្តម ហ្ស៊ូ​រ៉ាប់ ប៉ូ​ឡូ​លី​កាស់​វី​លី (Zurab Pololikashvili) អគ្គលេខាធិការ​នៃ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​ផ្ញើ​លិខិត​កោតសរសើរ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម៖

លិខិត​កោតសរសើរ​ចំពោះ​កម្ពុជា

គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ខ្ញុំ​សូម​សំដែង​នូវ​ការ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​បំផុត ក្នុង​នាម​អង្គការ​ទេសចរណ៍​ពិភពលោក ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ឆ្លើយ​តប​ប្រកបដោយ​មនុស្សធម៌ ​គួរ​ឲ្យ​កត់សំគាល់​ចំពោះ​ស្ថានភាព​ដ៏​លំបាក​​នៃ​នាវា​ទេសចរណ៍ MS Westerdam ដោយ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​អនុញ្ញាត​ឲ្យ​ចុះ​ចត​នៃ​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ បើ​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​ភ័យ​ខ្លាច​នៃ​ជំងឺ​វីរុស​កូ​រ៉ូ​ណា​ក៏​ដោយ​។

ដូច​យើង​ទាំងអស់​គ្នា​បានដឹង​ហើយ ការ​រីក​រាលដាល​នៃ​ជំងឺ​វី​រ៉ុ​ស​កូ​រ៉ូ​ណា​នា​ពេល​បច្ចុប្បន្ន​នេះ គឺជា​ប្រភព​នៃ​ការ​ព្រួយបារម្ភ​ចំពោះ​សហគមន៍​អន្តរជាតិ ហើយ​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ទល់​ការ​ឆ្លង​នៃ​ជំងឺ និង​ការ​បង្កើត​នូវ​ការ​ព្យាបាល​មួយ គឺជា​ការងារ​បន្ទាន់​ចាំបាច់​ដែល​ត្រូវ​ដឹកនាំ​អនុវត្ត​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)​។ រដ្ឋាភិបាល​ចិន​បាន​និង​កំពុង​ចាត់វិធានការ​ដោយ​ប្រុង​ប្រយ័ត្ន​ស្មើ​ដៃ​គ្នា ព្រម​ជាមួយនឹង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និត​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ដៃគូ​ពាក់ព័ន្ធ​នានា​ដើម្បី​ទប់ទល់​ទៅ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​។

អង្គការ​ទេសចរណ៍​ពិភពលោក​ក៏​កំពុង​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ការ​វិវត្តន៍​នៃ​ជំងឺ​វី​រ៉ុ​ស​កូ​រ៉​ណា​នេះ តាម​រយៈ​កិច្ចប្រជុំ​ជាប់​ជា​ប្រចាំ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ហើយ​យើង​មាន​សេចក្តី​រីករាយ​ដែល​បានដឹង​ថា អត្រា​នៃ​ការ​ឆ្លង​ជំងឺ​នេះ​មានការ​ថយ​ចុះ​។

យើង​ពិតជា​មាន​មោទនភាព​ណាស់ ​ចំពោះ​ការ​បង្ហាញ​ចេញ​របស់​កម្ពុជា​នូវ​សាមគ្គី​អន្តរជាតិ ដែល​នឹង​លើក​ទឹកចិត្ត​ដល់​ប្រទេស​ផ្សេង​ៗ​ទៀត​អោយធ្វើ​តាម និង​ផ្តល់​នូវ​ការ​ជួយ​គាំទ្រ​ដ៏​ចាំបាច់​ជា​ច្រើន​នៅ​ពេល​ណា​ដែល​​មាន​តម្រូវការ​។

ខ្ញុំ​សូម​គូសបញ្ជាក់​ថា អង្គការ​ទេសចរណ៍​ពិភពលោក​សូម​កោតសរសើរ​ដ៏​ស្មោះ​ចំពោះ​សេចក្តី​ក្លាហាន​របស់​កម្ពុជា និង​ការ​បង្ហាញ​យ៉ាង​កក់ក្តៅ​នូវ​ក្តី​ស្រលាញ់​ជា​លក្ខណៈ​បងប្អូន ជូន​ចំពោះ​អ្នកដំណើរ​ជាង​ពីរ​ពាន់​នាក់ ដែល​នៅ​តែលតោល​លើ​សមុទ្រ​។

សូម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មេត្តា​ទទួល​នូវ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ​។ ហ្ស៊ូ​រ៉ាប់ ប៉ូ​ឡូ​លី​កាស់​វី​លី (Zurab Pololikashvili)

អត្ថបទសរសេរ ដោយ