ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហង្ស ម៉ា​រិ​នី ​ជូនកាដូដល់អ្នកមានគុណក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ​តី​តារា​សម្តែង​ហង្ស ម៉ា​រ៉ា​នី បាន​ជូន​កាដូ​រថយន្ត​ដ៏​ថ្មី​ទំនើប​១​គ្រឿង ​ជូន​អ្នក​មានគុណ ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ ស្រប​ពេល​នាង​កំពុង​តែ​កាក់កប​យ៉ាង​ខ្លាំង​ក្នុង​របរជំនួញ​គ្រឿងសម្អាង ។ រថយន្ត​ដ៏​ថ្មី​សម្រាប់​ជា​ការ​ដូ​ជូន​ឪពុក​ម្តាយ​ពី…

រាជធានី​ភ្នំពេញ ៖ អ​តី​តារា​សម្តែង​ហង្ស ម៉ា​រ៉ា​នី បាន​ជូន​កាដូ​រថយន្ត​ដ៏​ថ្មី​ទំនើប​១​គ្រឿង ​ជូន​អ្នក​មានគុណ ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ ស្រប​ពេល​នាង​កំពុង​តែ​កាក់កប​យ៉ាង​ខ្លាំង​ក្នុង​របរជំនួញ​គ្រឿងសម្អាង ។ រថយន្ត​ដ៏​ថ្មី​សម្រាប់​ជា​ការ​ដូ​ជូន​ឪពុក​ម្តាយ​ពី ហង្ស ម៉ា​រ៉ា​នី នេះ​ម៉ាក Ford Ranger ស៊េរី​ថ្មី មាន​តម្លៃ​ប្រមាណ​ជាង​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ប្រភេទ​រថយន្ត​មួយ​បាំង​កន្លះ​កំពុង​ពេញ​និយម ។

ជាមួយ​រូបភាព​កាដូ​រថយន្ត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ ហង្ស ម៉ា​រ៉ា​នី បាន​ភ្ជាប់​ជាមួយ​សារ​សម្រាប់​អ្នក​មានគុណ​របស់​ខ្លួន​ថា «​កុំ​ប្រើ​ពាក្យ​ថា ចាំ​សិន​ៗ ចាំ​បន្តិចទៀត​សិន ចាំ​ឆ្នាំ​ក្រោយ​សិន ចាំ​មាន អ្វី​ៗ​ច្រើន​ជាង​ហ្នឹង​សិន ចាំ​មាន​លុយ​ជាង​ហ្នឹង​សិន ចាំ​មាន អ្វី​ៗ​គ្រប់សព្វ​សិន ចុះ​មាន​សួរ​អត់ថា ពេល​ម្តាយ​ឳ​ពុក​យើង គាត់​ចិញ្ចឹម​យើង តើ​គាត់​មាន​ប្រើ​ពាក្យ​ថា ចាំ​ៗ​អ៊ីចឹង​អត់ បើ​គិតតែ​ពី​ចាំ ប្រហែល​យើង​គ្មាន​ថ្ងៃនេះ បើ​គិតតែ​ពេល​ចាំ​ប្រហែលជា កូន​ៗ​មិន​បាន​រៀនសូត្រ​ចេះ​ដឹង​ដូច​ឥឡូវ​ទេ ។

ចូរ​គិត​ថា​មាន​ប៉ុន​ន្មា​ន​ធ្វើ​ជូន​គាត់​ប៉ុណ្ណឹង​ទៅ តាម​សម្ថ​ភាព តាម​លទ្ធភាព ដែល​យើង​មាន អ្នក​ណា​ក៏​រវល់ អ្នក​ណា​ក៏​ប្រឹង ព្រោះ​ចង់​ឲ្យ​គ្រួសារ​រីក​ច​ម្រើ បើ​មិន​ឆ្លៀត​ទេ អាល័យតែ​ចាំ អាច​យឺត​ពេល​ក៏​ថា​បាន »​។
ហង្ស ម៉ា​រិ​នី បញ្ជាក់​ថា «​កុំ​ចាំ​ដល់ អ្វី​ៗ​ហួសពេល ទើប​ប្រាប់​ថា​ស្តាយក្រោយ ធ្វើបុណ្យ​ទាន់​ខែភ្លឺ ម្តាយ​ឳ​ពុក​ខំ​ណាស់ ខំ​ដើម្បី​កូន ទោះ​ឈឺ​ជា​នឿយហត់ ញើស​ហូរ​សស្រាក់ មិន​ដែល​រអ៊ូ​ថា​អត់​ណាស់ ពិបាក​ណាស់​ទេ ដើម្បី​អ្នក​ណា គឺ​ដើម្បី​កូន ពេល​ខ្លះ​សុខចិត្ត​អត់​ហូប​ខ្លួន​ឲ្យ​តែ​កូន​បាន​ឆ្អែត ពេល​ខ្លះ​អត់​ហ៊ាន​ទិញ​សម្លៀក​បំពាក់ ល្អ​ៗ​ពាក់​ទេ ឲ្យ​តែ​កូន​បាន​ស្អាត​ល្អ មិន​ហ៊ាន​ទិញ​សម្ភារ​ប្រើប្រាស់ ទំនើប​ៗ​ខ្លួនឯង​ទេ តែ​ទិញ​អោយ​កូន​ប្រើ ពី​១​ឆ្នាំទៅ​១​ឆ្នាំ លោក​ទាំង​២​កាន់តែ​វ័យ ចាស់​ទៅ​ៗ សក់ខ្មៅ​ទៅ​ជាស ដៃ​ស្អាត​ល្អ​ទៅ​ជា​ជ្រួញ ពេល​ខ្លះ​ឈឺ ក៏​មិន​ហ៊ាន​ប្រាប់​កូន​ថា​ឈឺ​ផង ។

លោក​នៅ​តែ​ផ្តល់​ស្នាមញញឹម កម្លាំងចិត្ត​ដល់​កូន​គ្រប់ពេល លោក​មិន​ដែល​ទាមទារ​អ្វី​ពី​កូន​ទេ មាន​តែ​ឲ្យ​កូន​បន្ថែម​លះបង់​គ្រប់យ៉ាង​ដើម្បី​កូន សូ​ម្បី​ជីវិត លែង​គិត​ពី​ខ្លួនឯង ឲ្យ​តែ​កូន​បាន​សុខ និង​រីក​ចម្រើន ចុះ​យើង​មាន​សួរ​ខ្លួនឯង​អត់ ? ថា​យើង​អាយុ​ប៉ុន​នេះ បាន​ធ្វើ​អ្វី​ដើម្បី​គាត់​ខ្លះ​នៅ ? បាន​លះបង់​អ្វីខ្លះ​ដើម្បី​គាត់​នៅ?គាត់​លះបង់​1​លាន​មុខ ដើម្បី កូន​ៗ​បាន សូ​ម្បី​សេចក្តីសុខ​ខ្លួនឯង តែ​យើង​បាន​ធ្វើ និង​លះបង់​ដើម្បី​លោក​បាន​ប៉ុន្មាន​%​នៃ​គាត់​លះបង់​ឲ្យ​យើង​នៅ ។

ថ្ងៃនេះ​កូន​ៗ​ទាំងអស់​គ្នា សូម​ជូន​កាដូរ ដល់​លោក​ទាំង​៤ និង​ចង់​ប្រាប់​ថា អរគុណ​សម្រាប់​ការ​មើលថែ​ទាំង កូន​ៗ​តាំងពី​បាតជើង​ក្រហម រហូត​ដល់​សព្វថ្ងៃ​បាន​យ៉ាង​ល្អ អរគុណ​សម្រាប់​ការ​លះបង់​ដ៏​ធំធេង មហិមា​របស់​លោក​ទាំង​៤​ចំពោះ កូន​ៗ ចង់​ប្រាប់​ថា កូន​ៗ​ចង់​ឃើញ​ស្នាមញញឹម​របស់​លោក​ទាំង​៤​បែប​នេះ​រៀង​រហូត We’re love u mom and dad love never end កូន​ៗ​ពិតជា​សំណាង​ណាស់​ដែល​បាន​កើតជា​កូន​របស់​លោក ។ លុយ​អាច​ទិញ អ្វី​ៗ​បានជា​ច្រើន តែ​លុយ​មិន​អាច​ទិញ​សេចក្តីសុខ ពេលវេលា និង​ស្នាមញញឹម​ចេញពី​ចិត្ត​ពិត​បាន​ឡើយ ។

រីករាយ​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់ ជូន​ចំពោះ​អ្នក​មានគុណ​ទាំង​៤ គ្រុម​គ្រួសារ​ទាំងមូល បងប្អូន​ទាំងអស់​នៅ​ខេត្ត ក្រុមការងារ​ប្អូន​ៗ បង​ៗ មិត្តភក្តិ និង ប្រជាជន​ខ្មែរ​ទាំងមូល ក្នុង​ប្រទេស​ក្រៅប្រទេស សូម​ជួប​តែ​សេចក្តីសុខ សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភាពរ​កិច្ច »​។ អតីត​តារា​សម្តែង​ហង្ស ម៉ា​រ៉ា​នី បាន​ឃ្លាតឆ្ងាយ​ស្ទើរ​ទាំងស្រុង​ពី​អាជីព​សម្តែង បន្ទាប់​ពី​នាង​បាន​ចូល​រោងការ និង​បច្ចុប្បន្ន​មានកូន​មួយ ។ ក្រោយ​បញ្ចប់​អាជីព​សិល្បៈ​ហង្ស ម៉ា​រ៉ា​នី បាន​បើកមុខ​ជំនួញ​ផ្នែក​សំអាងការ​មួយ​ដ៏​ធំ​ក្នុង​ពេល​ដែល​ជា រឿយ​ៗ គេ​តែង​សង្កេត​ឃើញ​នាង​មមាញឹក​ក្នុង​ការ​Live លក់​ផលិតផល​សម្អាង​របស់​ខ្លួន​តាម​បណ្តាញ​សង្គម ។

អត្ថបទសរសេរ ដោយ