អាមេរិក ៖ ស្ត្រី Joleen Diaz អាយុ៤៣ឆ្នាំ មកពីរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានគេអោយឈ្មោះថា«ម្តាយសិចស៊ីជាងគេបំផុតលើពិភពលោក»ដោយមនុស្សរាប់លាននាក់បានសរសើរនាង ចំពោះសម្រស់យុវវ័យមិនគួរឱ្យជឿ ដែលជារឿយៗធ្វើអោយនាងនិងកូនស្រីអាយុ ១៩ឆ្នាំ មើលច្រលំស្មានតែជាបងប្អូននឹងគ្នា ។
គ្រូបង្រៀនសាលាបឋមសិក្សា Joleen មើលទៅមិនគួរឱ្យជឿ ចំពោះអាយុរបស់នាង ដែលនាងចាត់ទុកការថែរក្សាស្បែកជាអ្វីដែលនាងធ្វើជារៀងរាល់ថ្ងៃ។ ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ Joleen បាននិយាយថា៖«ខ្ញុំថែរក្សាស្បែករបស់ខ្ញុំ និងលាងមុខខ្ញុំរាល់ថ្ងៃពេលព្រឹក និងមុនពេលចូលគេង ។ ខ្ញុំចាប់ផ្តើមថែរក្សាស្បែករបស់ខ្ញុំតាំងពីក្មេងអាយុប្រហែល១២ ឬ១៣ឆ្នាំ។ ម្តាយរបស់ខ្ញុំធ្លាប់ទិញគ្រឿងថែសម្រស់ ខ្ញុំបានលួចប្រើប្រាស់ដោយស្ងាត់ៗ» ។
នាងបានប្រាប់ថា៖«ខ្ញុំប្រើប្រាស់ថ្នាំលាប Tretinoin ដែលគេស្គាល់ថា ជា Retin-A។ ខ្ញុំបានប្រើប្រាស់វាអស់រយៈពេលមួយឆ្នាំកន្លះហើយ។ ខ្ញុំក៏ឃើញថា ស្បែកខ្ញុំកាន់តែស្អាតឡើងៗ»
ប៉ុន្តែការថែរក្សាស្បែក គ្រាន់តែជាផ្នែកមួយនៃអ្វីដែលធ្វើឱ្យ Joleen មើលទៅក្មេងជាងវ័យ ។ នាងក៏ហាត់ប្រាណ ធ្វើតាមរបបអាហារ ដែលមានតុល្យភាព និងមានសុខភាពល្អ សម្រាកឱ្យបានច្រើន ហើយសំខាន់បំផុត នាងរក្សាអារម្មណ៍របស់នាងឱ្យនៅល្អ ដោយមិនសូវឈឺក្បាលជាមួយនឹងរឿងអត់ប្រយោជន៍នៅអតីតកាល ។ ប្រភព៖Oddity Central
ចែករំលែកព័តមាននេះ