ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ចិន​៦​នាក់​បាត់បង់​ជីវិត និង​ជាង​១៧០០​នាក់​ឆ្លង​វីរុស

4 ឆ្នាំ មុន

ប្រទេស​ចិន​៖ នៅ​ថ្ងៃ​សុក្រ ទី​១៤ កុម្ភៈ​នេះ មន្ត្រី​សុខាភិបាល​ចិន​បាន​និយាយ​ថា បុគ្គលិក​ពេទ្យ​ចិន​៦​នាក់​បាន​ស្លាប់ និង​១៧១៦​នាក់​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា ដែល​នេះ​វា​បង្ហាញ​ពី​ការ​ប្រឈម​ខ្ពស់​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត​ចំ​ពេល​ដែល​មន្ទីរពេទ្យ​នៅ​ខ្វះខាត​គ្រឿង​ប្រដាប់​ការពារ​ខ្លួន​ទប់ទល់​នឹង​ការ​ឆ្លង​វីរុស ។ អនុប្រធាន​នៃ​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន…

ប្រទេស​ចិន​៖ នៅ​ថ្ងៃ​សុក្រ ទី​១៤ កុម្ភៈ​នេះ មន្ត្រី​សុខាភិបាល​ចិន​បាន​និយាយ​ថា បុគ្គលិក​ពេទ្យ​ចិន​៦​នាក់​បាន​ស្លាប់ និង​១៧១៦​នាក់​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា ដែល​នេះ​វា​បង្ហាញ​ពី​ការ​ប្រឈម​ខ្ពស់​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត​ចំ​ពេល​ដែល​មន្ទីរពេទ្យ​នៅ​ខ្វះខាត​គ្រឿង​ប្រដាប់​ការពារ​ខ្លួន​ទប់ទល់​នឹង​ការ​ឆ្លង​វីរុស ។

អនុប្រធាន​នៃ​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន លោក​ហ្សេ​ង យី​ស៊ិ​ន បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ថា «​បុគ្គលិក​ពេទ្យ​៦​នាក់​បាន​ស្លាប់ និង​១៧១៦​នាក់​ទៀត​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ក្នុង​ប្រទេស​ចិន គិត​ត្រឹម​ថ្ងៃ​ទី​១៣ កុម្ភៈ ។

ពេល​នេះ​អាជ្ញាធរ​ចិន​កំពុង​បញ្ជូន​ឧបករណ៍​ការពារ​ការ​ឆ្លង​វីរុស​នេះ​យ៉ាង​មមាញឹក​ទៅ​កាន់​បណ្តា​មន្ទីរពេទ្យ​នានា​ក្នុង​ក្រុង​វូ​ហាន​ជា​កន្លែង​ដែល​វេជ្ជបណ្ឌិត​និង​ពួក​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ទទួល​អ្នកជំងឺ​ដ៏​ច្រើន​ទាំងថ្ងៃទាំងយប់ ខណៈ​ក្រុម​គ្រូពេទ្យ​ខ្លះ​ទទួល​និង​ព្យាបាល​អ្នកជំងឺ​ទាំង​មិន​មាន​ប្រដាប់​ការពារ​ខ្លួន​ត្រឹមត្រូវ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​១៤ កុម្ភៈ​នេះ មនុស្ស​ជាង​៦៤.០០០​នាក់​ហើយ​បាន​ឆ្លង​វីរុស​នេះ​នៅ​ចិន និង​ជិត​១៥០០​នាក់​ត្រូវ​វីរុស​នេះ​សម្លាប់ ។ ដោយ​សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ