ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវានៃក្តីស្រឡាញ់ ថ្ងៃ​១៤ កុម្ភៈ ឆ្នាំ​នេះ អ្នកលក់ផ្កាត្អូញ​ត្អែរគ្រប់គ្នា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្រប​ពេល​ដែល​ក្រសួង​អប់រំ​ប្រាប់​ទៅ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ឱ្យ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់ ដោយ​ហេតុ​ថា ទិវា​នេះ​មិនមែន​ជា​ប្រពៃណី​របស់​កម្ពុជា​នោះ​ទេ​ ។ ការ​ក្រើន​​រំលឹក​ និង​ដាស់តឿន​ដល់​យុវជន​ទាំងអស់​កុំ​ឲ្យ​ប្រព្រឹត្ត​ទ​ង្វើ​ប្រាស់ចាក​ពី​ប្រពៃណី​និង​ទំនៀមទម្លាប់​ដ៏​ផូរផង់​របស់​ជាតិ​នៅ​ក្នុង​ថ្ងៃ​«​ទិវា​នៃ​ក្តី​ស្រឡាញ់​»…

រាជធានីភ្នំពេញ ៖ ស្រប​ពេល​ដែល​ក្រសួង​អប់រំ​ប្រាប់​ទៅ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ឱ្យ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់ ដោយ​ហេតុ​ថា ទិវា​នេះ​មិនមែន​ជា​ប្រពៃណី​របស់​កម្ពុជា​នោះ​ទេ​ ។ ការ​ក្រើន​​រំលឹក​ និង​ដាស់តឿន​ដល់​យុវជន​ទាំងអស់​កុំ​ឲ្យ​ប្រព្រឹត្ត​ទ​ង្វើ​ប្រាស់ចាក​ពី​ប្រពៃណី​និង​ទំនៀមទម្លាប់​ដ៏​ផូរផង់​របស់​ជាតិ​នៅ​ក្នុង​ថ្ងៃ​«​ទិវា​នៃ​ក្តី​ស្រឡាញ់​» ១៤ ​កុ​ម្ភៈ ឆ្នាំ​២០២០​នេះ ។

គេ​សង្កេត​ឃើញ​ថា ទីតាំង​លក់​ផ្កា​ជុំវិញ​សាលារៀន​រដ្ឋ​ក៏​ដូច​ជា​ឯកជន​មិន​មាន​ដាក់​លក់​ផ្កា​គគ្រឹកគគ្រេង​​ដូច​បណ្តា​​ឆ្នាំ​មុន​ៗ​នោះ​ទេ ហើយ​ក្រុម​យុវជន​និង​នារី​ៗ​មិន​មានការ​ចោមរោម​ទិញ​ផ្កា​នោះ​ដែរ ​រីឯ​សាលារៀន​ដំណើរការ​បង្រៀន​ជា​ធម្មតា នេះ​បើ​និយាយ​តែ​សាលារៀន​រដ្ឋ​និង​ឯកជន​ទាំង​១៥​នៅ​ក្នុង​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ ។

អ្នកស្រី​យ៉ា រុំ ជា​អ្នកលក់​​ផ្កា​ចម្រុះ​នៅ​ខាងកើត​ផ្សារ​ធំ​ថ្មី​បាន​ឲ្យ​ដឹង​ថា ៖ ឆ្នាំ​េ​នះ​អ្នក​មក​ទិញ​ផ្កា​ជា​កាដូ​ជូន​សាច់ញាតិ​ក៏​ដូច​ជា​យុវជន យុវនារី​មានការ​ថយ​ចុះ​ប្រហែល​៥០​ភាគរយ​ បើ​និយាយ​ឲ្យ​ចំ​​ទិវា​នៃ​ក្តី​​ស្រឡាញ់​​​ឆ្នាំ​នេះ​គឺ​មាន​ភាគតិច​ណាស់​ដែល​ក្រុម​យុ​វ័យ​មក​ទិញ​ផ្កា​ ។ ម្យ៉ាងទៀត​​កន្លែង​គាត់​លក់​ផ្កា​នេះ​គឺ​វា​មាន​តម្លៃ​ខ្ពស់​បន្តិច​ ។ ​អ្នកស្រី​​បាន​បញ្ជាក់​ថា ៖ ភ្ញៀវ​ភាគច្រើន​មក​ទិញ​ផ្កា​នៅ​ថ្ងៃ​ទី​១៤​ កុ​ម្ភៈ នេះ​​មាន​ចាប់​​ពីអាយុ​ជាង​៣០​ឆ្នាំ​ឡើង​ទៅ ​ហើយ​ការ​ថយ​ចុះ​អ្នក​មក​ទិញ​ផ្កា​ ដោយសារ​តែ​ឥឡូវ​មាន​ហាង​លក់​ផ្កា​ច្រើន​ ទើប​បានជា​គាត់​បាត់​អតិថិជន​តាម​នោះ​ដែរ​។

អ្នកគ្រូ​ម្នាក់​នៅ​វិទ្យាល័យ​វត្ត​ភ្នំ​ក្នុង​ខណ្ឌដូនពេញ​និយាយ​ក្នុង​ន័យ​សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ទិវា​នៃ​ក្តី​ស្រលាញ់ ថ្ងៃ​១៤​ កុម្ភៈ ​នេះ នៅ​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​យុវវ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ទិវា​នៃ​ក្ដី​ស្រលាញ់​នេះ ត្រូវ​បាន​យុវវ័យ​កម្ពុជា​បង្ហាញ​ពី​ការ​យល់​ឃើញ​ខុស​ៗ​គ្នា ខណៈ​អ្នកខ្លះ​ចាត់​ទុក​ថ្ងៃ​១៤​ កុម្ភៈ គ្រាន់តែ​ថ្ងៃ​ធម្មតា មិន​សំខាន់​ឡើយ​ ព្រោះ​មិនមែន​ជា​បុណ្យប្រពៃណី​ជាតិខ្មែរ​ទេ ប៉ុន្តែ​អ្នកខ្លះ​ទៀត​ចាត់​ទុក​ថា ១៤​ កុម្ភៈ គឺជា​ថ្ងៃ​សំខាន់​សម្រាប់​ពួក​គេ​ផង​ដែរ ។ ក៏​ប៉ុន្តែ​ទិវា​នៃ​ក្តី​ស្រឡាញ់​ឆ្នាំ​នេះ ​ឃើញ​ថា​ យុវ​សិស្ស​ទាំងប្រុសទាំង​ស្រី​មិន​នាំ​គ្នា​ឈប់​ការ​ពី​សិក្សា​នោះ​ទេ​ ហើយ​ការ​លក់​ផ្កា​នៅ​ជុំវិញ​សាលា​គឺ​គ្មាន​តែ​ម្តង ​ម្យ៉ាងវិញទៀត​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ចេញ​សេចក្តីណែនាំ​ដល់​គ្រឹ​ះ​ស្ថាន​សិក្សា​មាន​៤​ចំណុច​ដែល​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​​សិស្សានុសិស្ស ។

ស្ត្រី​ម្នាក់​ជា​អ្នក​លក់​ផ្កា​នៅ​ជាប់​របង​វត្ត​លង្កា​រ​ តាម​បណ្តោយ​វិ​ថី​ព្រះ​សីហ​នុ​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ហាម​មិន​ឲ្យ​ថត​ទីតាំង​លក់​ផ្កា​ បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ម៉ោង​៨​ព្រឹក​នា​ថ្ងៃ​ទិ​វា​ក្តី​ស្រឡាញ់​១៤​កុ​ុម្ភៈ​ អ្នកលក់​ផ្កា​ក៏​ដូច​ជាអ្នកលក់​​កាដូ​ មិនសូវ​ដាច់​ប៉ុន្មាន​នោះ​ទេ គឺ​វា​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត តែ​ដោយ​សារ​​មាន​​ការ​ស្តាយ​​លក់​ផ្កា​ក្នុងថ្ងៃនេះ​ជា​រៀង​រាល់​ឆ្នាំទៅ​ហើយ​ ចេះ​តែ​មក​លក់​ទៅ ។ យូរ​ៗឃើញ​មាន​នារី និង​បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ទិញ​ផ្កា ឲ្យ​រៀបចំ​កាដូ​មួយ​ពីរដែរ​ ពួក​គេ​ថា យក​ទៅ​ជូន​ឪពុក​ម្តាយ​នៅ​ពេល​យប់​ក្នុង​ពិធីជប់លៀង​ជួប​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ ។

យុវជន​ម្នាក់ឈ្មោះ​សុខ ប៊ុ​ន​យ៉​ន ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះ​សុ​ី​សុវត្ថិ​បាន​និយាយ​ថា ទិវា​នៃ​ក្ដី​ស្រលាញ់​នេះ​មិនមែន​ជា​រឿង​មិនល្អ​នោះ​ឡើយ មិនល្អ​លុះត្រាតែ​អ្នក​មិន​បាន​យល់​ច្បាស់​ពី​អត្ថន័យ​ទិវា​នេះ​។ មែនទែន​ទៅ ​ទិវា​នៃ​ក្ដី​ស្រលាញ់​មិន​សំដៅ​ចំពោះ​គូសង្សារ​ឡើយ តែ​សំដៅលើ​អ្នក​ទាំងអស់​គ្នា​ដែល​នៅ​ក្បែរ​អ្នក​ដូច​ជា ក្រុម​គ្រួសារ​ឪពុក​-​ម្ដាយ​, បងប្អូន​, មិត្តភក្ដិ​ជាដើម​។ យុវជន​នេះ​បន្ដ​ថា ប៉ុន្ដែ​ទិវា​នេះ​អាច​ប៉ះពាល់​ដែរ ប្រសិនបើ​អ្នក​ទាំងអស់​គ្នា​ ពិសេស​បុរស​ៗ​ឆ្លៀត​យក​ឱកាស​ថ្ងៃ​១៤​កុម្ភៈ​នេះ ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី​ណាមួយ​ចំពោះ​នារី​ភេទ ។

បច្ចុប្បន្ន​យុវវ័យ​កម្ពុជា​យល់​ដឹង​ច្រើន​ពី​ទិវា​នៃ​ក្ដី​ស្រលាញ់​នេះ​ បើ​ចំពោះ​នារី​ភេទ​វិញ ប្រហែលជា​មិន​អាច​ចាញ់បោក​ការ​លួងលោម​របស់​បុរស​នោះ​ឡើយ ព្រោះ​ពួក​គាត់​ដឹង​ច្បាស់​ថា ថ្ងៃនេះ​គ្រាន់តែ​ជា​ថ្ងៃ​ចែករំលែក​ក្ដី​ស្រលាញ់​ចំពោះ​គ្រប់​គ្នា មិនមែន​ជា​ការ​ដោះ​ដូរ​ខ្លួនប្រាណ ដើម្បី​បញ្ជាក់​ក្ដី​ស្រលាញ់​នោះ​ឡើយ ។ សុខា​បាន​បញ្ជាក់​ថា «ចំពោះ​ខ្ញុំ​អត់​មាន​គម្រោង​ទៅ​ណា​ទេ​ ព្រោះថា ថ្ងៃ​១៤​កុម្ភៈ​នេះ​ជា​ថ្ងៃ​រៀនសូត្រ​ធម្មតា ដូច្នេះ​ខ្ញុំ​នឹង​មក​សាលារៀន​ប៉ុណ្ណោះ» ។

មន្ត្រី​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ខណ្ឌដូនពេញ​មួយ​រូប​ទាក់ទិន​និង​ទិវា​ថ្ងៃ​ក្តី​ស្រឡាញ់​១៤ ​កុ​ម្ភៈបាន​ថ្លែង​ថា ក្នុង​ខណ្ឌដូនពេញ​មាន​សាលារៀន​រដ្ឋ​និង​ឯកជន​ចំនួន​១៥ មន្ត្រី​សាលា​ខណ្ឌដូនពេញ​បាន​ចុះ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្រសួង​វប្បធម៌ ក្រសួង​កិច្ចការ​នារី ទៅ​ដល់​ស្រទាប់​សិស្សានុសិស្ស​ឲ្យ​យល់​ដឹង​ពី​អត្ថន័យ​ទិវា​នៃ​ក្តី​ស្រលាញ់​១៤​កុ​ម្ភៈ ក៏​ប៉ុន្តែ​តាម​ការ​សង្កេត​ឃើញ​ថា​តាម​ដង​វិ​ថី​នានា​និង​តាម​សាលារៀន​រដ្ឋ​និង​ឯកជន​មិន​ដាក់​តាំង​លក់​ផ្កា​​គគ្រឹកគគ្រេង​នោះ​ទេ​ គឺ​មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង​ នេះ​ដោយសារ​តែ​ការ​ខិតខំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​ព្យាយាម​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ស្រទាប់​យុវជន​មុន​ពេញ​ថ្ងៃនេះ​មក​ដល់ ។

គេ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្តោយ​វិ​ថី​ព្រះ​សី​ហនុមាន​កន្លែង​លក់​​ផ្កា​ជា​ច្រើន​កន្លែង​ដែរ តែ​ហាក់ដូច​មិនសូវ​ឃើញ​ក្រុម​យុ​វ័យ​នាំ​គ្ន​ាមក​ទិញ​ផ្កា​នោះ​ទេ វា​ខុស​ពី​បណ្តាឆ្នាំ​មុន​ៗ ដែល​ក្រុម​យុ​វ័យ​សម្រុក​ទិញ​ផ្កា​ជូន​មិត្ត​នារី​តាម​សាលា​យ៉ាងព​ពាក់​ព​ពូន ។

ថ្ងៃ​ទី​១៤ កុម្ភៈ នេះ​ដែរ គឺជា​ថ្ងៃ​នែ​ក្តី​ស្រឡាញ់ ឬ Valentine’ Day ដែល​ពិភពលោក​បាន​ប្រារព្ធ​ធ្វើ​ឡើង​។ ​ជាក់ស្តែង​នៅ​ថ្ងៃ​ទី១៤ ​ខែ​កុម្ភៈ ឆ្នាំ ២០២០​នេះ​ដែរ នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង ក៏​ដូច​ជា​បណ្តាប្រទេស​នៅ​លើ​ស​កលលោក​ក៏​បាន​ប្រារព្ធ​ទិវា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នេះ​ផង​ដែរ​។

គួ​បញ្ជាក់​ថា ៖ ក្នុង​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​ទី​១៤ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០២០
នេះ ក្រសួង​សង្កេត​ឃើញ​ថា សិស្សានុសិស្ស​មួយ​ចំនួន​តូច​យល់​ច្រឡំ​ថា ថ្ងៃ​១៤ ខែកុម្ភៈ ជា​ថ្ងៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍ ភ្លើតភ្លើន ភ្លេច​ការ​សិក្សា បាត់បង់​សេចក្តី​ថ្លៃថ្នូរ​បុគ្គល និង​ក្រុម​គ្រួសារ ប្រាសចាក​ពី​វប្បធម៌ និង​ប្រពៃណី​ជាតិ​របស់​ខ្មែរ​ជាដើម​។

ករណី​នេះ ក្រសួង​អប់រំ​អំពាវនាវ​ទៅ​ថ្នាក់​គ្រប់គ្រង​សាលា​សិក្សា​សាធារណៈ និង​ឯកជន ត្រូវ​ពង្រឹង​ការ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង និង​ធ្វើការ​ណែនាំ​ពី​វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​១៤ ខែកុម្ភៈ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ដល់​សិស្ស​គ្រប់​មធ្យោបាយ ប្រាប់​ទៅ​សិស្ស​នៅ​កន្លែង​ប្រជុំ នៅ​ដងទង់​ជាតិ ដើម្បី​កុំឱ្យ​យល់​ខុស​ពី​អត្ថន័យ​នៃ​ទិវា​នៃ​ក្តី​ស្រលាញ់ ពង្រឹង​ផ្នែក​សីលធម៌​សិស្ស​ដោយ​តាមដាន​វត្តមាន​របស់​សិស្ស​ជា​ប្រចាំ ជំរុញ​ទៅ​ក្រុមប្រឹក្សា​ដំណើរការ ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ ដោយ​អនុវត្ត​សកម្មភាព «​មិត្ត​អប់រំ​មិត្ត​» និង​ទំនាក់ទំនង​ទៅ​អាណាព្យាបាល​សិស្ស ដើម្បី​កែ​លំអ​សិស្សានុសិស្ស​ឱ្យ​បាន​ទាន់​ពេល​​វេលា
«​សូមកុំ​ប្រព្រឹត្ត​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​សោកស្តាយ​មួយ​ជីវិត​» ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ