ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុ​ឹ​ម សេរី និង​ឈុត សេរី​វ៉ា​ន់​ថង រំពឹង​ឈ្នះ​ថៃ​ដណ្ដើម​បាន​ប្រាក់​លាន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​កម្ពុជា​ចំនួន​២​រូប​សុទ្ធតែ​មាន​ជំនឿ​ចិត្ត​រៀងខ្លួន​ក្នុង​ការ​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ​ក្នុង​ជំនួប​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍​ទី​១៥ កុម្ភៈ ក្នុង​ស​ប្ដា​ហ៍​នេះ​។​កីឡាករ ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ យុគ​ខេ​ម រ៉ាត…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​កម្ពុជា​ចំនួន​២​រូប​សុទ្ធតែ​មាន​ជំនឿ​ចិត្ត​រៀងខ្លួន​ក្នុង​ការ​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ​ក្នុង​ជំនួប​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍​ទី​១៥ កុម្ភៈ ក្នុង​ស​ប្ដា​ហ៍​នេះ​។​កីឡាករ ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ យុគ​ខេ​ម រ៉ាត វី​ន​ឧ​ប៊ុ​ន និង​កីឡាករ ឈុត សេរី​វ៉ា​ន់​ថង មក​ពី​ក្លិប​រាហូ​កីឡា​ខេត្តបាត់​ដំបង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ប្រាប់​ផៃ​រី ផ្សារ​ណ​ន​យី​ម​។

បើ​និយាយ​ពី​អ្នក​ប្រដាល់​ទម្ងន់​ស្រាល​កម្ពុជា សព្វថ្ងៃ​អត់​មាន​អ្នក​ណា​ប្រៀបផ្ទឹម​ជាមួយ​ហ៊ឹ​ម សេរី បាន​ឡើយ ។ ជាក់ស្ដែង ស្នៀត​កណ្ដាប់ដៃ​របស់​គេ​អាច​ធ្វើការ​វាយ​ចេញ​បាន​រហ័ស​ថែម​ទាំង​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង ។ ទោះជា​យ៉ាងណា​សម្រាប់​ការ​មក​ប៉ះ​ជាមួយ​កីឡាករ​ថៃ​ដែល​មិន​ធ្លាប់​ជួប​គ្នា​សោះ​គេ​ពិបាក​ទស្សន៍​ទាយ​លទ្ធផល​ទុក​មុន​ខ្លាំង​ណាស់ ទោះបី​ហ៊ឹ​ម សេរី មាន​ជំនឿ​ចិត្តច្រើន​ដើម្បី​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ក្ដី ។

ចំណែក ឈុត សេរី​វ៉ា​ន់​ថង ក៏​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ដូច​ហុឹ​ម សេរី ដែរ ​ក្នុង​ជំនួប​ជាមួយ​កីឡាករ​ថៃ​លើក​នេះ ។ ប៉ុន្តែ​កីឡាករ​ថៃ​ម្នាក់​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេពី​មុន​មក ។ ដូច្នេះ​ទោះបីជា​កីឡាករ​កម្ពុជា​មាន​ចំ​នឿ​ចិត្ត​ក្នុង​ការ​យកឈ្នះ​យ៉ាងណា​ក៏​ដោយ ក៏​អ្នកគាំទ្រ​មួយ​ចំនួន​បាន​បង្ហាញ​នូវ​ក្ដី​បារម្ភ​ដូច​គ្នា ។ បើ​តាម​ការ​អះអាង​ពី​អ្នក​រៀបចំ​ការ​ប្រកួត​វិញ កីឡាករ​កីឡាករ​ប្រាប់​ផៃ​រី ផ្សារ​ណ​ន​យី​ម គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ថៃ​មួយ​រូប​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​ជា​ច្រើន​លើក​ទៀត​ផង ។ ដូច្នេះ​លើក​នេះ​ឈុត សេរី​វ៉ា​ន់​ថង មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។

ដោយឡែក​គូប្រកួត​មិត្តភាព​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​មាន កីឡាករ សេក គឹ​ម​អាន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ជួប​ប្រកួត​ជាមួយ​កីឡាករ សា​រឿ​ន ទិ​ត្យ មក​ពី​ក្លិប​ជ្រៃ​សែន​ជ័យ ។

កីឡាករ ឡុ​ង សុ​ឃា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ជួប​ប្រកួត​ជាមួយ​កីឡាករ ពេជ្រ បណ្ឌិត មក​ពី​ក្លិប​ចលនា​យុវជន​១៥៧ និង​គូប្រកួត​បើក​ឆាក​កីឡាករ ពុទ្ធ សម្ផស្ស មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ អូយ ឌៀប មក​ពី​ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ