ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​មូលហេតុ​ធ្វើ​ឱ្យ​អ្នក​ឧ​ហ្សា​ហ៍​អស់​កម្លាំង បន្ថយ​ជាតិ​កាហ្វេ​អុីន

4 ឆ្នាំ មុន

មហាវិទ្យាល័យ​ពេទ្យ The Royal College of Psychiatrists បាន​ណែនាំ​ថា អ្នក​ដែល​ឧ្សាហ៍​អស់កម្លាំង គួរតែ​កាត់​បន្ថយ​ជាតិ​កាហ្វេ​អ៊ី​ន​។ គេ​និយាយ​ថា​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ធ្វើ​ដូច្នេះ​គឺ​បញ្ឈប់​ការ​ផឹក​ភេសជ្ជៈ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​រយៈពេល…

មហាវិទ្យាល័យ​ពេទ្យ The Royal College of Psychiatrists បាន​ណែនាំ​ថា អ្នក​ដែល​ឧ្សាហ៍​អស់កម្លាំង គួរតែ​កាត់​បន្ថយ​ជាតិ​កាហ្វេ​អ៊ី​ន​។ គេ​និយាយ​ថា​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ធ្វើ​ដូច្នេះ​គឺ​បញ្ឈប់​ការ​ផឹក​ភេសជ្ជៈ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​រយៈពេល ៣ ស​ប្តា​ហ៍​។

ជាតិ​កាហ្វេ​អ៊ី​ន​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង ៖

  1. កាហ្វេ
  2. តែ
  3. ទឹកក្រូច​មួយ​ចំនួន
  4. ភេសជ្ជៈ​ថាមពល
  5. ថ្នាំ​បំបាត់​ការ​ឈឺចាប់​មួយ​ចំនួន និង​ឱសថ​រុក្ខជាតិ​។

ចូរ​ព្យាយាម​រក្សា​ជាតិ​កាហ្វេ​អ៊ី​ន​ឲ្យ​នៅ​ឆ្ងាយ​ពី​រាង​កាយ​របស់​អ្នក​រយៈពេល​មួយ​ខែ ដើម្បី​មើល​ថា​តើ​អ្នកមាន​អារម្មណ៍ល្អ​ប្រសើរ​ជាង​មុន​ប៉ុណ្ណា​។

អ្នក​អាច​រក​ឃើញ​ថា ការ​មិន​ប្រើ​ជាតិ​កាហ្វេ​អ៊ី​ន​ផ្តល់​ឲ្យ​អ្នក​នូវ​ការ​ឈឺក្បាល​។ ប្រសិនបើ​បញ្ហា​នេះ​កើតឡើង​ចូរ​កាត់​បន្ថយ​យឺត​ៗ ទៅ​លើ​បរិមាណ​កាហ្វេ​អ៊ី​ន​ដែល​អ្នក​ផឹក​។

ផឹក​គ្រឿង​ស្រវឹង​តិច​ៗ
ទោះបីជា​ស្រា​មួយ​កែវ​ពីរ​នៅ​ពេល​ល្ងាច អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ជាង​មុន ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់ អ្នក​នឹង​អស់កម្លាំង សូ​ម្បី​តែ​អ្នក​គេង​ពេញ ៨ ម៉ោង​។

ចូរ​កាត់​បន្ថយ​ជាតិ​អាល់កុល​មុន​ពេល​ចូល​គេង​។ អ្នក​នឹង​ទទួល​បានការ​សម្រាក​នៅ​ពេល​យប់​កាន់តែ​ល្អ​ប្រសើរ និង​មាន​ថាមពល​កាន់តែ​ច្រើន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ