យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាសក់ស្កូវមិនមែនកើតឡើងតែចំពោះមនុស្សចាស់នោះទេ ប៉ុន្តែវាអាចកើតមានគ្រប់វ័យ ដោយសារការថយចុះនៃសារធាតុពណ៌មេឡានីននៅក្នុងឫសសក់ ដែលបណ្តាលមកពីកត្តាហ្សែន របបអាហារ និងការរស់នៅប្រចាំថ្ងៃ។ ដើម្បីដោះស្រាយបញ្ហានេះ និងជួយឱ្យសក់របស់អ្នកត្រឡប់មកខ្មៅរលោងស្រស់ស្អាតវិញ អ្នកគួរអនុវត្តតាមតិចនិកសំខាន់ៗទាំង ៥ យ៉ាងដូចខាងក្រោម ៖
ជំហានដំបូងគឺការប្រើប្រាស់ «ប្រេងធម្មជាតិ» ដូចជា ប្រេងដូង ប្រេងអូលីវ ឬប្រេងអាល់ម៉ុន ដើម្បីម៉ាស្សាស្បែកក្បាល ព្រោះវាសម្បូរទៅដោយអាស៊ីតខ្លាញ់ និងវីតាមីនដែលជួយជួសជុលឫសសក់ និងជម្រុញការបង្កើតកោសិកាសារធាតុពណ៌ឡើងវិញ។ ទន្ទឹមនឹងនេះ ការថែរក្សា «កត្តាខាងក្នុង» ក៏សំខាន់មិនអាចខ្វះបានដែរ ដោយអ្នកត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ កាត់បន្ថយភាពតានតឹង ផឹកទឹកឱ្យបានច្រើន និងចៀសវាងការជក់បារី ដែលសុទ្ធតែជាភ្នាក់ងារជម្រុញឱ្យសក់ឆាប់ស្កូវមុនវ័យ។
កត្តាខាងក្រៅដែលអ្នកគួរប្រុងប្រយ័ត្នបំផុតគឺ «កម្ដៅ» មិនថាជាកម្ដៅពីម៉ាស៊ីនផ្លុំសក់ ឬពន្លឺព្រៃអាទិត្យខ្លាំងនោះទេ ព្រោះវាធ្វើឱ្យស្បែកក្បាលចុះខ្សោយ និងខូចសរសៃសក់យ៉ាងរហ័ស។ ក្រៅពីនេះ ការផ្ដោតលើ “របបអាហារ” ដែលសម្បូរទៅដោយបាយអូទីន វីតាមីន B12 ជាតិដែក និងកាល់ស្យូម ដែលមាននៅក្នុងត្រីសមុទ្រ បន្លែបៃតង និងគ្រាប់ធញ្ញជាតិ នឹងជួយបំប៉នសក់ឱ្យដុះមកវិញមានពណ៌ខ្មៅរលោង និងរឹងមាំពីឫសដល់ចុងសក់។
ជាចុងក្រោយ ការប្រើប្រាស់ «រុក្ខជាតិធម្មជាតិ» គឺជាជំនួយការដ៏វិសេសវិសាលបំផុត ដូចជាការប្រើផ្កាអញ្ចាញដើម្បីជួយឱ្យសក់ដុះមកខ្មៅរលោង ឬការប្រើខ្ញីដើម្បីជំរុញរបត់ឈាមរត់នៅស្បែកក្បាលឱ្យកាន់តែល្អ។ ការអនុវត្តវិធីសាស្ត្រទាំង ៥ យ៉ាងនេះឱ្យបានទៀងទាត់ មិនត្រឹមតែជួយកាត់បន្ថយសក់ស្កូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យសក់ថ្មីដែលដុះមកមានសភាពក្រាស់ខ្មៅ មានទម្ងន់ និងបង្កើនទំនុកចិត្តឱ្យអ្នកជានិច្ច៕
ចែករំលែកព័តមាននេះ