ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​អំបិល​កក់សក់​នឹង​មាន​អ្វី​កើតឡើង?

1 អាទិត្យ មុន

អ្នក​អាច​យក​អំបិល​មក​កក់សក់​បាន នោះ​វា​នឹង​ជួយ​ព្យាបាល​ជំងឺ​ជ្រុះ​សក់​របស់​អ្នក ដោយ​ធ្វើ​ឲ្យ​វា​មិនសូវ​ជ្រុះ​ច្រើន​ដូច​មុន​ទេ ហើយ​សក់​អ្នក​ក៏​អាច​ប្រែជា​ភ្លឺ​រលោង​ដែរ​។ ថែម​ទាំង​អាច​សម្លាប់​មេរោគ និង​បំបាត់​អង្គែរ​ទៀត​ផង​។ ដូចនេះ​តើ​គួរតែ​ប្រើ​អំបិល​មក​កក់​បែប​ណា​ទៅ? នៅ​មុន​ពេល​ដែល​អ្នក​កក់សក់ អ្នក​អាច​យក​អំបិល​មួយ​ស្លាបព្រា​លាយ​ក្នុង​ទឹក កូរ​ឲ្យ​វា​សព្វ…

អ្នក​អាច​យក​អំបិល​មក​កក់សក់​បាន នោះ​វា​នឹង​ជួយ​ព្យាបាល​ជំងឺ​ជ្រុះ​សក់​របស់​អ្នក ដោយ​ធ្វើ​ឲ្យ​វា​មិនសូវ​ជ្រុះ​ច្រើន​ដូច​មុន​ទេ ហើយ​សក់​អ្នក​ក៏​អាច​ប្រែជា​ភ្លឺ​រលោង​ដែរ​។ ថែម​ទាំង​អាច​សម្លាប់​មេរោគ និង​បំបាត់​អង្គែរ​ទៀត​ផង​។ ដូចនេះ​តើ​គួរតែ​ប្រើ​អំបិល​មក​កក់​បែប​ណា​ទៅ?

នៅ​មុន​ពេល​ដែល​អ្នក​កក់សក់ អ្នក​អាច​យក​អំបិល​មួយ​ស្លាបព្រា​លាយ​ក្នុង​ទឹក កូរ​ឲ្យ​វា​សព្វ រួច​ត្រាំ​សក់​អ្នក​ក្នុង​នោះ​មួយសន្ទុះ​។ បន្ទាប់​មក​អ្នក​អាច​ចាប់ផ្តើម​កក់​បាន​ហើយ ដោយ​ក្រោយ​ពេល​ដែល​កក់​រួច អ្នក​ត្រូវ​តែ​លាង​ទឹក​ធម្មតា​ចេញ​ឲ្យ​លឿន មិន​ត្រូវ​ទុក​យូរ​ពេក​ទេ​។ នៅ​ពេល​ដែល​អ្នក​កក់​យូរ​ពេក វា​នឹង​អាច​ធ្វើ​ឲ្យ​សក់​អ្នក​ស្ងួត ថែម​ទាំង​ឡើង​អង្គែរ​ច្រើន​ទៀត​ផង​។​ដូចនេះ អ្នក​អាច​ប្រើ​វិធី​នេះ ដើម្បី​ការពារ​សក់​អ្នក​មិន​ឲ្យ​ជ្រុះ​ច្រើន ថែម​ទាំង​អាច​ធ្វើ​ឲ្យ​សក់​ស្អាត​ទៀត​ផង ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​ទិញ​ផលិតផល​ការពារ​សក់​ទៀត​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ