ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​ទឹក​មុន​បាយ សុខភាព​នឹង​ទៅ​ជា​បែប​ណា?

6 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​ដែល​អ្នក​អាច​ទទួល​បាន​ក្រោយ​ពេល​ដែល​ញ៉ាំ​ទឹក​មុន​ពេល​ពិសារ​អាហារ​។ តើ​មាន​អ្វី​ខ្លះទៅ? ប្រសិនជា​អ្នក​ញ៉ាំ​ទឹក​មុន​ពេល​ដែល​អ្នក​ពិសារ​អាហារ នោះ​នឹង​អាច​ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​ជ្រះ​ស្រលះ​បាន ដោយ​ធ្វើ​ឲ្យ​ការ​ចង​ចាំ​របស់​អ្នក​គឺ​ល្អ​តែ​ម្តង​។ ដូចនេះ អ្នក​នឹង​មិន​ងាយ​ភ្លេច​ទេ​។ ប្រព័ន្ធ​ការពារ​រាង​កាយ​អ្នក​នឹង​កាន់តែ​រឹង​មាំ នៅ​ពេល​ដែល​អ្នក​ពិសារ​ទឹក​មុន​បរិភោគ​អាហារ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​ដែល​អ្នក​អាច​ទទួល​បាន​ក្រោយ​ពេល​ដែល​ញ៉ាំ​ទឹក​មុន​ពេល​ពិសារ​អាហារ​។ តើ​មាន​អ្វី​ខ្លះទៅ?

ប្រសិនជា​អ្នក​ញ៉ាំ​ទឹក​មុន​ពេល​ដែល​អ្នក​ពិសារ​អាហារ នោះ​នឹង​អាច​ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​ជ្រះ​ស្រលះ​បាន ដោយ​ធ្វើ​ឲ្យ​ការ​ចង​ចាំ​របស់​អ្នក​គឺ​ល្អ​តែ​ម្តង​។ ដូចនេះ អ្នក​នឹង​មិន​ងាយ​ភ្លេច​ទេ​។

ប្រព័ន្ធ​ការពារ​រាង​កាយ​អ្នក​នឹង​កាន់តែ​រឹង​មាំ នៅ​ពេល​ដែល​អ្នក​ពិសារ​ទឹក​មុន​បរិភោគ​អាហារ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មេរោគ​ទាំងឡាយ​មិន​អាច​ជ្រាតចូល​រាង​កាយ​អ្នក​ឡើយ​។ ដូចនេះ អ្នក​នឹង​មិន​ងាយ​ឈឺ​នោះ​ទេ​។

បើ​អ្នក​ញ៉ាំ​ទឹក​មុន​ពេល​ញ៉ាំ​បាយ នោះ​អ្នក​នឹង​អាច​បំបាត់​អារម្មណ៍​ស្មុគស្មាញ​ក្នុង​ខួរក្បាល​បាន ដោយ​ធ្វើ​ឲ្យ​អ្នក​មិនសូវ​ស្មុគស្មាញ​ក្នុង​អារម្មណ៍​ឡើយ​។ ដូចនេះ សុខភាព​អ្នក​នឹង​ល្អ​ខ្លាំង ដោយសារ​តែ​អារម្មណ៍​ស្រស់ស្រាយ​មួយ​នេះ​។

ប្រសិនជា​អ្នកមាន​ជំងឺ​គេង​មិន​លក់ អ្នក​អាច​សាកល្បង​ញ៉ាំ​ទឹក​មុន​ពិសារ​អាហារ​បាន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ដោយ​មិន​ចាំបាច់​លេបថ្នាំ​ងងុយគេង​នោះ​ទេ​។

ក្រោយ​ពេល​ដែល​អ្នក​ពិសារ​ទឹក​បែប​នេះ​រួច ប្រព័ន្ធ​ទាំងឡាយ​ក្នុង​រាង​កាយ​អ្នក​នឹង​អាច​ដើរ​ស្រួល ដោយ​ធ្វើ​ឲ្យ​កោសិកា​មហារីក​មិន​ងាយ​រីក​ដុះដាល​ក្នុង​រាង​កាយ​អ្នក​ឡើយ​។ ដូចនេះ អ្នក​នឹង​អាច​ចៀស​ពី​ជំងឺមហារីក​បាន​។

ជំងឺ​បេះដូង និង​ជំងឺ​ស្ទះ​សរសៃឈាម នឹង​មិនកើត​ឡើង​លើ​ខ្លួន​អ្នក​ទេ​នៅ​ពេល​ដែល​អ្នក​តែងតែ​ពិសារ​ទឹក​មុន​ពេល​ញ៉ាំ​អាហារ​ផ្សេង​ៗ​។ ដូចនេះ អ្នក​អាច​ចាប់ផ្តើម​សាកល្បង​ញ៉ាំ​ទឹក​នៅ​ចន្លោះ​ពេល​មុន​ញ៉ាំ​អាហារ​បាន នោះ​អ្នក​នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ខាងលើ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ