ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម​បាយ និង​សាច់​៖ តើ​អាច​បង្ការ​ជំងឺមហារី.ក​បាន​ពិតមែន​ឬទេ? ការ​ពិត​ដែល​អ្នក​គួរ​ដឹង

6 ថ្ងៃ មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​យល់​ច្រឡំ​ថា​ការ​ផ្ដាច់​បាយ ឬ​សាច់​ចេញពី​របប​អាហារ​អាច​ជួយ​បង្ការ​ជំងឺមហារីក គឺជា​គ្រោះថ្នាក់​មួយ​ដែល​អាច​បណ្តាល​ឱ្យ​រាង​កាយ​ខ្វះ​ថាមពល ប្រព័ន្ធ​ស៊ាំ​ចុះ​ខ្សោយ និង​បាត់បង់​សាច់ដុំ​យ៉ាងធ្ងន់ធ្ងរ​។ បើ​តាម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ រាង​កាយ​មនុស្ស​ត្រូវការ​ក្រុម​សារធាតុចិញ្ចឹម​ទាំង ៥ យ៉ាង​ចាំបាច់​ដើម្បី​រស់រាន​មានជីវិត…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​យល់​ច្រឡំ​ថា​ការ​ផ្ដាច់​បាយ ឬ​សាច់​ចេញពី​របប​អាហារ​អាច​ជួយ​បង្ការ​ជំងឺមហារីក គឺជា​គ្រោះថ្នាក់​មួយ​ដែល​អាច​បណ្តាល​ឱ្យ​រាង​កាយ​ខ្វះ​ថាមពល ប្រព័ន្ធ​ស៊ាំ​ចុះ​ខ្សោយ និង​បាត់បង់​សាច់ដុំ​យ៉ាងធ្ងន់ធ្ងរ​។

បើ​តាម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ រាង​កាយ​មនុស្ស​ត្រូវការ​ក្រុម​សារធាតុចិញ្ចឹម​ទាំង ៥ យ៉ាង​ចាំបាច់​ដើម្បី​រស់រាន​មានជីវិត រួម​មាន ជាតិ​ម្សៅ (​បាយ​) សម្រាប់​ថាមពល​ខួរក្បាល ប្រូតេអ៊ីន (​សាច់​) សម្រាប់​ការ​ជួសជុល​កោសិកា និង​ជាតិ​ខ្លាញ់ វីតាមីន រួម​ទាំង​កាក​សរសៃ ដើម្បី​ពង្រឹង​ភាពស៊ាំ​នឹង​ជំងឺ​។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្វី​ដែល​គួរ​ប្រុង​ប្រយ័ត្ន​គឺ សាច់​ក្រហម (​សាច់​គោ សាច់​ជ្រូក សាច់​ចៀម​) និង សាច់​កែ​ច្នៃ (​សាច់ក្រក ហាំ​)​។ ការ​បរិភោគ​ក្រុម​សាច់​ទាំងនេះ​ច្រើន​ជ្រុល ឬ​ញ៉ាំ​សាច់​ដែល​ចម្អិន​ដោយ​ការ​អាំង និង​បំពង​ខ្លាំង​ពេក ពិតជា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ និង​ប្រព័ន្ធ​រំលាយ​អាហារ ដោយសារ​សារធាតុ​រក្សា​ទុក​យូរ និង​ជាតិ​អំបិល​ខ្ពស់​។ ផ្ទុយ​ទៅ​វិញ ការ​កាត់​ផ្ដាច់​បា​យស ឬ​សាច់​ទាំងស្រុង មិន​ត្រឹមតែ​មិន​អាច​បង្ការ​មហារីក​បាន​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​រាង​កាយ​ចុះ​ខ្សោយ មិន​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ និង​បង្ក​ឱ្យ​មាន​បញ្ហា​មេតាបូលីស​ទៀត​ផង​។

ដើម្បី​បង្ការ​ជំងឺមហារីក​តាម​បែប​វិទ្យាសាស្ត្រ អ្នកជំនាញ​ណែនាំ​ឱ្យ​អនុវត្ត​របប​អាហារ​ដែល​មាន​តុល្យភាព ដោយ​បង្កើន​ការ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ស្រស់​ដែល​សម្បូរ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ អ្នក​គួរ​កាត់​បន្ថយ​សាច់​ក្រហម ហើយ​ជំនួស​មក​វិញ​នូវ​ប្រភព​ប្រូតេអ៊ីន​ល្អ​ៗ​ដូច​ជា ត្រី សណ្ដែក និង​គ្រាប់​ធញ្ញជាតិ​។ បន្ថែម​ពី​នេះ ការ​ជ្រើសរើស​ញ៉ាំ​អង្ករសម្រូប ឬ​ធញ្ញជាតិ​មិន​សម្រិត និង​ការ​ចម្អិន​អាហារ​តាម​បែប​ចំហុយ ឬ​ស្ងោរ ជំនួស​ឱ្យ​ការ​បំពង​ខ្លាញ់​ច្រើន គឺជា​វិធីសាស្ត្រ​ដ៏​ប្រសើរ​ក្នុង​ការ​ថែរក្សា​សុខភាព​ឱ្យ​រឹង​មាំ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​បាន​យ៉ាង​ពិតប្រាកដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ