ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​ខេត្តកណ្តាល​ថ្មី​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ធ្វើការ​តាម​ផែនការ និង​ទ​ទួល​ខុស​ត្រូវ​ចំពោះ​តួនាទី និង​ភារកិច្ច

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ទើបតែ​មក​កាន់​តំណែង​លោក​ឧត្ដមសេនីយ៍ត្រី ឈឿ​ន សុចិត្ដ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ថ្មី​បាន​ជំរុញ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ត្រូវ​ធ្វើការ​តាម​ផែនការ និង​ទទួលខុសត្រូវ​ចំពោះ​តួនាទី និង​ភារៈកិច្ច​របស់​ខ្លួន ។ យោង​តាម​គេហទំព័រ​របស់​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា…

ខេត្តកណ្តាល ៖ ទើបតែ​មក​កាន់​តំណែង​លោក​ឧត្ដមសេនីយ៍ត្រី ឈឿ​ន សុចិត្ដ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ថ្មី​បាន​ជំរុញ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ត្រូវ​ធ្វើការ​តាម​ផែនការ និង​ទទួលខុសត្រូវ​ចំពោះ​តួនាទី និង​ភារៈកិច្ច​របស់​ខ្លួន ។ យោង​តាម​គេហទំព័រ​របស់​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​គណៈ​ស្នងការ​ស្ដី​ពី​ការ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​របស់​ស្នងការដ្ឋាន​នគរបាល រាជធានី /​ខេត្ដ ដោយ​មានការ​ចូលរួម​ពី​លោក​-​លោកស្រី​ស្នងការ​រង​គ្រប់​ផែន នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​នេះ ។

លោក​ឧត្ដមសេនីយ៍ត្រី ឈឿ​ន សុចិត្ដ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​បាន​លើក​ឡើង​ថា យោង​តាម​ការ​អនុលោម​ស្ដី​ពី​ការ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​របស់​ស្នង លោក​ឧត្ដមសេនីយ៍​ស្នងការ​បាន​ជម្រុញ​ឲ្យ​លោក លោកស្រី​ស្នងការ​រង​ទាំងអស់ ត្រូវ​ទទួលខុសត្រូវ​នូវ​តួនាទី​ភារកិច្ច​តាម​ផែន​នីមួយ​ៗ ជា​ពិសេស​ទទួលខុសត្រូវ​ចំណុច​ខ្ពស់​តាម​ផែន​របស់​ខ្លួន ហើយ​ធ្វើការ​ណែនាំ អប់រំ​ដល់​មន្ដ្រី​របស់​ខ្លួន ឲ្យ​មានការ​សាមគ្គីភាព និង​រួបរួម​គ្នា​ដើម្បី​ទប់ស្កាត់​បង្ការ​បញ្ហា​ផ្សេង​ៗ​ដែល​កើត​មាន​ឡើងជា​យថាហេតុ ដោយ​មានការ​ឯកភាព​ពី​លោក​-​លោកស្រី​ស្នងការ​ទទួល​ផែន ។

លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​លើក​ឡើង​ទៀត ប្រសិនបើ​លោក​លោក ស្រី​ស្នងការ​រង​មាន​ផែនការ ឫ​មាន​គម្រោង​ការងារ​សម​កម្ម​ភាព​របស់​ខ្លួន គឺ​ត្រូវធ្វើ​សំណើរ​ជូន​ខាង​ផែន​ភស្ដុ​ភា ដើម្បី​ឲ្យ​ផែន​ភស្ដុ​ភា​លើ ក​យក​គម្រោង​សកម្មភាព​ការងារ​ទាំង​អស់នោះ សុំ​ថវិកា​សាមគ្គី​របស់​ក្រសួងមហាផ្ទៃ​យក​មក ដើម្បី​ចាត់ចែង​អនុវត្ដ​ការងារ ។

ជា​ចុងបញ្ចប់​លោក​ឧត្ដមសេនីយ៍ត្រី ឈឿ​ន សុចិត្ដ ស្នងការ​បាន​ធ្វើការ​ជំរុញ​ឲ្យ​លោក​លោកស្រី​ស្នងការ​រង​ចុះ​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​តាម​បណ្ដា​អធិការដ្ឋាន​នគរបាល​ក្រុង​/​ស្រុក ដែល​ខ្លួន​ទទួលខុសត្រូវ​ចាប់ពី​ថ្ងៃនេះ​តែ​ម្ដង​ដោយ​មាន​ចូលរួម​ចាប់ពី​ថ្នាក់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ផង​ដែរ ដើម្បី​ដឹង​ពី​បញ្ហា​ប្រឈម ឫ​បញ្ហា​ផ្សេង​ៗ​របស់​ប៉ុស្ដិ៍​រដ្ឋបាល ដើម្បី​រក​វិធី​ដោះស្រាយ​ឲ្យ​បាន​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ