ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកប្រាជ្ញ​មិន​បណ្តោយ​ឱ្យ​ជីវិត​ទៅ​ប៉ះ​នឹង​ទង្គុក

4 ឆ្នាំ មុន

តាម​ធម្មតា​អ្នកប្រាជ្ញ តែង​មានគំនិត​ប្រព្រឹត្ត​ទៅ​មុន​ជីវិត រមែង​រិះរក​ឧបាយ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ប្រចាំជីវិត​ទុក​មុន​ជា​ដរាប មិន​បណ្ដោយ​ឲ្យ​ជីវិត​លឿន​ទៅ​ប៉ះ​ទង្គុក​ពាន​ពារ​លើ​គំនរ​គ្រោះថ្នាក់​ឡើយ ។ ឧបាយ​ដែល​នឹង​ចៀសវាង​គ្រោះថ្នាក់​នោះ​មាន​តែ​មួយ​ទេ​គឺ សុចរិតធម៌​បាន​ដល់ សុចរិត​កាយ គឺ​មិន​បៀតបៀ​ន​ជីវិត​របស់​ខ្លួន​និង​សត្វ​ដទៃ មិន​លួច​ប្លន់​បុត្រ​ភរិយា​ស្វាមី​និង​ទ្រព្យសម្បត្តិ​របស់​ជន​ដទៃ…

តាម​ធម្មតា​អ្នកប្រាជ្ញ តែង​មានគំនិត​ប្រព្រឹត្ត​ទៅ​មុន​ជីវិត រមែង​រិះរក​ឧបាយ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ប្រចាំជីវិត​ទុក​មុន​ជា​ដរាប មិន​បណ្ដោយ​ឲ្យ​ជីវិត​លឿន​ទៅ​ប៉ះ​ទង្គុក​ពាន​ពារ​លើ​គំនរ​គ្រោះថ្នាក់​ឡើយ ។

ឧបាយ​ដែល​នឹង​ចៀសវាង​គ្រោះថ្នាក់​នោះ​មាន​តែ​មួយ​ទេ​គឺ សុចរិតធម៌​បាន​ដល់ សុចរិត​កាយ គឺ​មិន​បៀតបៀ​ន​ជីវិត​របស់​ខ្លួន​និង​សត្វ​ដទៃ មិន​លួច​ប្លន់​បុត្រ​ភរិយា​ស្វាមី​និង​ទ្រព្យសម្បត្តិ​របស់​ជន​ដទៃ និង​មិន​ផឹកសុរា​ជា​ដើម​។

សុចរិត វាចា គឺ​មិន​និយាយ​កុហក​ភូតភរ​ញុះញង់ បំបែកបំបាក់​ចាក់ចុច​ធ្វើ​ឲ្យ​អ្នក​ដទៃ​វិនាស​ជាដើម សុចរិត​ចិត្ត គឺ​មិន​គុំកួន​ព្យាបាទ​អ្នក​ដទៃ​និង​មិន​របឹងរឹងរូស​ចចេស​ជំទាស់​នឹង​សភាវៈ​ពិត ចេះ​ជឿ​កម្ម​និង​ផលរប​ស់កម្ម​ជាដើម​។ បើ​បុគ្គល​ណា​មាន​សុចរិតធម៌​នេះ​ហើយ បុគ្គល​នោះ​ជា​បណ្ឌិត​មានគំនិត​ល្អ មិន​បណ្ដោយ​ឲ្យ​ជីវិត​លឿន​ទៅ​ប៉ះ​ទង្គុក​ពាន​ពារ​លើ​គំនរ​គ្រោះថ្នាក់​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ