ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​កាត់ដេរ​មូ​ន​តៃខេជេ ស្នើ​សុំ​សម្តេច​តេ​ជោ​ជួយ «​កុំឱ្យ​រោងចក្រ​បិទទ្វារ​»

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្មករ​-​កម្មការិនី​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មូ​ន តៃ ខេ ជេ ខេ​ម​បូ​ឌា (Moon Tai K…

ខេត្តកណ្តាល ៖ កម្មករ​-​កម្មការិនី​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មូ​ន តៃ ខេ ជេ ខេ​ម​បូ​ឌា (Moon Tai K J (Cambodia) Co.,Ltd.) មាន​ទីតាំង​ស្ថិត​នៅ​អគារ​១៦៨​បេ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បាន​នាំ​គ្នា​មក​មុខ​ភូមិ​គ្រឹះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ក្រុង​តា​ខ្មៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ ជួយ​ធ្វើ​អន្តរាគមន៍ ផ្អាក​ការ​បិទ​រោងចក្រ​។

តំណាង​កម្មករ​ឈ្មោះ​ឃឹម ចាន់​ណា​រិ​ទ្ធ បាន​ប្រាប់​ឱ្យ​ដឹង​ថា ថ្ងៃនេះ ក្រុម​កម្មករ កម្មការិនី ប្រមាណ​ជាង​១០០​នាក់​លើ​កម្មករ​សរុប​ជាង​មួយ​ពាន់​នាក់​បាន​នាំ​គ្នា​មក​ដាក់​ញ្ញត្តិ​ជូន​សម្តេច​តេ​ជោ​ជួយ​ធ្វើ​អន្តរាគមន៍ «​ផ្អាក​ការ​បិទ​រោងចក្រ មូ​ន តៃ ខេ ជេ (​ខេ​ម​បូ​ឌា​)​ជា​បណ្តោះអាសន្ន​» រង់ចាំ​ការ​ដោះស្រាយ​រវាង​ថៅកែ​រោងចក្រ និង​ឈ្មោះ OH MOON TAI (​ឈ្មោះ​ខ្មែរ អ៊ូ គី​ម​សាន្ត​) អ្នកលក់​ភាគហ៊ុន និង​ដី​ទីតាំង​ឱ្យ​បាន​ចប់​សិន ។ ព័ត៌មាន​ពិស្តារ​មាន​ផ្សា​រយ​នៅ​លើ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ