ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ប្រឡង​​សញ្ញាបត្រ​​មធ្យមសិក្សា​​ទុតិយ​ភូមិ​លើកទី​២​​គ្រោង​នឹង​​ធ្វើ​ឡើង​​នៅ​ខែ​តុលា

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ សីហា ​​២០១៤ នេះថា ក្រសួង​អប់រំ យុវជន ​និង​កីឡា បាន​ប្រជុំ​កំណត់​យក​ថ្ងៃ​ទី​១៣-១៥​​តុលា ​២០១៤​ខាង​មុខ​ ដើម្បី​រៀបចំ​ការ​ប្រលងលើក​ទី​២ សម្រាប់​បេក្ខជន​ដែល​ប្រលង​ធ្លាក់លើក​ទី​១​ក្នុង​ការ​ប្រឡង​សញ្ញប​ត្រ​មធ្យ​សិក្សា​ទុតិយភូមិ កាលពី​ថ្ងៃ​ទី​៤-៥​ សីហា​​២០១៤​។

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ សីហា ​​២០១៤ នេះថា ក្រសួង​អប់រំ យុវជន ​និង​កីឡា បាន​ប្រជុំ​កំណត់​យក​ថ្ងៃ​ទី​១៣-១៥​​តុលា ​២០១៤​ខាង​មុខ​ ដើម្បី​រៀបចំ​ការ​ប្រលងលើក​ទី​២ សម្រាប់​បេក្ខជន​ដែល​ប្រលង​ធ្លាក់លើក​ទី​១​ក្នុង​ការ​ប្រឡង​សញ្ញប​ត្រ​មធ្យ​សិក្សា​ទុតិយភូមិ កាលពី​ថ្ងៃ​ទី​៤-៥​ សីហា​​២០១៤​។

បន្ទាប់​ពីកិច្ចប្រជុំ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ស​ប្តា​ហ៍​មុន ក្រសួង​អប់រំ បាន​ស្នើការ​កំណត់​ថ្ងៃ​ប្រលង​នោះទៅ​កាន់​ប្រមុខ​រាជរដ្ឋាភិបាលដើម្បី​សម្រេច​រួច​ហើយ​​ តែ​នីតិវិធី និង​ដំណើរការ​ប្រលង គឺ​ធ្វើ​ដូច​ការ​ប្រលង​លើក​ទី​១ ដោយ​រឹត​បន្តឹង​វិន័យ ​ហើយ​ក្រសួង​អប់រំ​នឹង​បន្ត​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដដែល​។

​បើ​ទោះអ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សាលី​ន កោះសន្តិភាព​មិន​អាច​ទាក់ទង​បាន​​​ដើម្បី​សុំ​ការ​ពន្យល់​ពី​បញ្ហា​លើក៏ដោយ តែ​រហូត​ដល់​ពេល​នេះ​មន្ត្រី​ក្រសួង​អប់រំ​បាន​និយាយ​ថា គេ​មិន​ទាន់​ដឹង​ពី​លទ្ធផល​នៃ​ការ​ប្រលង​សញ្ញាប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ កាលពី​ថ្ងៃ​ទី​៤-៥ ​សីហា នៅឡើយ​ទេ ខណៈ​ពេល​ដែល​ដំណើរការ​កំណែ​លើ​សន្លឹក​កិច្ច​ដែល​ជា​ចម្លើយ​របស់​បេក្ខជន​ប្រលង​ជាង៩​ម៉ឺននាក់ បាន​បញ្ចប់​កាលពី​ស​ប្តា​ហ៍​មុន ហើយ​ដំណើរការ​បូក​ពិន្ទុ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍ ទី​១៦​ សីហា​ដែរ​។ ប៉ុន្តែមាន​បេក្ខជន​ប្រលង​ខ្លះ ក៏​បាន​ធ្វើ​ត្រូវ​ច្រើន ហើយ​ដូច​ជា​មុខ​វិជ្ជា​គណិត​វិទ្យា​ គឺ​គេ​អាច​ទទួល​បាន​ពិន្ទុ​រហូត​ដល់​១២៤​លើ​ពិន្ទុសរុប​១២៥​៕

មន្ត្រី​ក្រសួង​អប់រំ​បាន​លើក​ឡើង​ថា ដំណើរការ​បូក​សរុប​ពិន្ទុ​បេក្ខជន​ប្រលង ត្រូវ​បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ ធ្វើ​នៅ​នាយកដ្ឋាន​មធ្យមសិក្សារបស់​ក្រសួង​អប់រំ ដោយ​មានការ​ចូលរួម​ឃ្លាំមើល និង​សង្កេតការណ៍​ពី​ភ្នាក់ងារ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ដោយ​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ផង​ដែរ​។​ ការ​បូក​សរុប​ពិន្ទុគ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៥ ឬ​ថ្ងៃ​ទី​២៦ ​សីហា​។ ប៉ុន្តែ​តាម​គម្រោង​ដំណើរការ​បូក​សរុប​ពិន្ទុ​នោះអាច​ចប់​មុន​ថ្ងៃ​កំណត់​។

ការ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩​ សីហា​ នៅ​តាម​មណ្ឌល​នានា​សម្រាប់​នៅ​ភ្នំពេញ​ និង​ខេត្ត​កណ្តាល ​និង​ថ្ងៃ​ទី​៣០​ សីហា ​សម្រាប់​នៅ​តាម​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស​។

​បន្ទាប់​ពី​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​រួច​ ក្រសួង​អប់រំ បាន​តម្រូវ​ឲ្យ​មន្ទីរ​អប់រំតាម​ខេត្ត​-រាជធានី ចាត់ចែង​ឲ្យ​មាន​វគ្គ​បំប៉ន​ដល់​សិស្ស​ត្រៀមប្រលងលើក​ទី​២ ធ្វើ​នៅ​តាម​វិទ្យាល័យ​ទូ​ទាំង​ប្រទេស​។ វគ្គ​បំប៉ន​ទាំងនោះ នឹង​ធ្វើ​ឡើង​ដោយ​ឥត​គិតថ្លៃ ដើម្បី​បន្ថែម​លើ​ចំណេះដឹង​របស់​បេក្ខជន រួម​មាន​ បង្ហាត់បង្ហាញ​ពី​របៀបរបប​នៃ​ការ​ប្រលង រូបមន្ត​គ្រឹះ និង​វិធីសាស្ត្រ​ក្នុង​ការ​បកស្រាយ​សំណួរ​ជាដើម​។ ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ក្រសួង​អប់រំ​បាន​ប្រកាស​ពី​លទ្ធផល​ប្រឡង​សញ្ញាប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចាប់តាំងពី​ឆ្នាំ​១៩៨០​ដល់​ឆ្នាំ​២០១៣ ផង​ដែរ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព