រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រថយន្តស្ទួចដឹកកុងតឺន័រមួយគ្រឿងបានបែកកង់ក៏ជ្រុលធ្លាក់ផ្លូវចូលបឹងតាមោក ផ្លូវមហាវិថីឈ្នះឈ្នះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈនេះ នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បានបន្តថា រថយន្តខាងលើបានធ្លាក់ផ្លូវទៅបុកដើមតែសេក តែបានដើមតាសែកកៀបជាប់ ដោយប្រមាណជាកន្លះម៉ោងទើបនាំគ្នាយករថយន្តផ្សេងទៀតមកទាញ និងគាស់យកអ្នកបើកបរទៅសង្គ្រោះ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យព្រូម្នាក់រងរបួសស្រាល តែតៃកុងបានកៀបជាប់ក្នុងរថយន្តតែម្តង ។ ចំណែករថយន្តនេះមានស្លាកលេខភ្នំពេញ ៣E-៥៥៧២ ។
មុនពេលកើតហេតុរថយន្តស្ទួចខាងលើបានដឹកកុងតឺន័រ ក្នុងមហាវិថីឈ្នះឈ្នះទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុក៏បានបែកកង់មុខខាងឆ្វេង ហើយក៏បានរេចង្កួតឆ្វេងដៃប្រឡោះកាត់ផ្លូវ ដោយជ្រុលទៅធ្លាក់បឹងតាមោកតែម្តង ។ ព័ត៌មានលំអិតនឹងមានផ្សាយជូនបន្តទៀត ៕
ចែករំលែកព័តមាននេះ