ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​កំពង់សោម​! ពលរដ្ឋ​មក​កម្សាន្ត​ឆ្នេរសមុទ្រ​ចង់​ក្រាលកន្ទេល និង​តង់​បាន​ដោយ​សេរី​គ្មាន​អស់​លុយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ លោក​គួ​ច ចំរើន បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​មក​លេង​ឆ្នេរ​កំពង់សោម អាច​ក្រាលកន្ទេល ឬ​តង់​តាម​ឆ្នេរសមុទ្រ​បាន​ដោយ​សេរី ដោយ​មិន​អស់​លុយ…

រាជធានី​ភ្នំពេញ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ លោក​គួ​ច ចំរើន បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​មក​លេង​ឆ្នេរ​កំពង់សោម អាច​ក្រាលកន្ទេល ឬ​តង់​តាម​ឆ្នេរសមុទ្រ​បាន​ដោយ​សេរី ដោយ​មិន​អស់​លុយ ។ លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១១ កុម្ភៈ​យ៉ាង​ដូច្នេះ​ថា​៖«​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ដ​តាម​ឆ្នេរសមុទ្រ​ចង់​ក្រាលកន្ទេល ក្រាល​តង់ អង្គុយ​លេង​បាន​ដោយ​សេរី មិន​គិត​សេវា​ឡើយ តែ​ត្រូវ ទុកដាក់​វេច​ខ្ចប់​សំរាម​អោយ​បាន​ស្អាត​»​។

នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី រដ្ឋបាល​ក្រុងព្រះសីហនុ នា​ថ្ងៃ​ទី​១១ ខែកុម្ភៈ​នេះ​លោក គួ​ច ចំរើន បាន​បញ្ជាក់​ថា ឆ្នេរសមុទ្រ គឺជា​ឆ្នេរ​សាធារណៈ ហើយ​បងប្អូន​ដែល​មក​លេ​កម្សាន្ដ អាច​ក្រាលកន្ទេល អង្គុយ​លេង ញាំ​អាហារ​បាន ដោយ​គ្មាន​បង់​សេវា​ឡើយ ហើយ​មិន​អនុញ្ញាត​អោយ​មានការ​វាតទី ធ្វើ​ជា​កម្ម​សិទ្ធ​របស់​បុគ្គល​ណាមួយ​ឡើយ តែ​អាច​ដាក់​ជា​កន្ទេល ។

សម្រាប់​អោយ​បងប្អូន​មក​ពី​ឆ្ងាយ​អាច​ជួល​អង្គុយ ដោយ​ត្រូវ​គិត​សេវា​សមរម្យ កន្ទេល​១​តម្លៃ ២,០០០ ឬ ៣,០០០​រៀល ជាដើម​ក៏​ជា​ការ​ចូលរួម​អោយ​អ្នក​មក​លេង​ទុកដាក់​សំរាម​នៅ​មួយ​កន្លែង និង​វេច​ខ្ចប់​សម្អាត​បាន​ល្អ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ