ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​អំពាវនាវសុំឱ្យ​បងប្អូន​​​ប្រុង​ប្រយ័ត្ន​​ចំពោះ​ភ្លើង

4 ឆ្នាំ មុន

ខេត្តតាកែវ ៖ ផ្ទះ​ឈើ​ប្រក់​ស័ង្កសីដែល​សង់​នៅ​ក្បែរ​ៗ​គ្នា​៣​ខ្នងត្រូវ​ភ្លើង​ឆេះ​ហ្មត់​ ​ទ្រព្យសម្បត្តិ​ក៏​មិន​អាច​ប្រមូល​យក​ចេញ​បាន ​ហើយ​ករណីភ្លើងឆេះផ្ទះ មិន​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គិភ័យចេញមក​ជួយ​អន្តរាគមន៍​ពន្លត់​ទាន់ឡើយ ព្រោះជារដូវធ្លាក់ខ្យល់ ​។ ហេតុការណ៍​នេះ​ កើតឡើង​នៅវេលា​ម៉ោង​៦​និង​៣០​នាទីព្រឹក…

ខេត្តតាកែវ ៖ ផ្ទះ​ឈើ​ប្រក់​ស័ង្កសីដែល​សង់​នៅ​ក្បែរ​ៗ​គ្នា​៣​ខ្នងត្រូវ​ភ្លើង​ឆេះ​ហ្មត់​ ​ទ្រព្យសម្បត្តិ​ក៏​មិន​អាច​ប្រមូល​យក​ចេញ​បាន ​ហើយ​ករណីភ្លើងឆេះផ្ទះ មិន​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គិភ័យចេញមក​ជួយ​អន្តរាគមន៍​ពន្លត់​ទាន់ឡើយ ព្រោះជារដូវធ្លាក់ខ្យល់ ​។ ហេតុការណ៍​នេះ​ កើតឡើង​នៅវេលា​ម៉ោង​៦​និង​៣០​នាទីព្រឹក នៅ​ព្រឹក​ថ្ងៃ​ទី​១១​ កុម្ភៈ នៅ​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។ នគរបាល​ក្រុង​ដូន​កែវ​ ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំ​អស់ មុន​នឹង​ចេញ​ក្រៅ​ផ្ទះ​ប្រកប​របរ​រក​ទទួលទាន សូម​ពិនិត្យ​ភ្លើងទៀន ភ្លើង​ធូប ភ្លើងចង្ក្រាន ពិសេស​ចរន្ត​អគ្គី​ស​នី​ត្រូវ​បិទ​បា​រ៉ែត​ភ្លើង ខ្លាចក្រែង​ទុ​ស្សេ​ខ្សែភ្លើង​ បង្ក​ជា​អគ្គី​ភ័យ​ដូច​ករណី​ខាងលើ​ជាយថាហេតុ​​ ​។

លោក​កប សុខុម អធិការ​ង​នគរបាល​ក្រុង​ដូន​កែវ​បានអោយ​ដឹង​ថា ​​យើងប្រភពពី​ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី​ក្នុងផ្ទះ​ ក៏​​ក្លាយ​ភ្លើងឆាប​ឆេះ​រាលដាល​ត​ៗ​គ្នា​អស់​ផ្ទះ​៣​ខ្នង​ទាំងស្រុង ​តែ​ម្តង​ ។ ចំពោះ​​​ព័ត៌មាន​ដែលថា រថយន្ត​ពន្លត់​មិន​អាច​ជួយ​អន្តរាគមន៍​សង្គ្រោះ​ផ្ទះ​៣​ខ្នង​នេះ​បានទាន់​ គឺ​​ភ្លើង​​កើត​ឡើង​​​លឿន​រហ័សពេក ​​។ លោក​អធិការរង​បន្ត​ថា ម្ចាស់ផ្ទះ​ទី​១​-ឈ្មោះ​ឆូវ វាត ​ភេទ​​ប្រុស មាន​ប្រពន្ធ​ឈ្មោះ​កែន សឿ​ន មានផ្ទះ​ឈើ​៦​ គុណ​៥​ម៉ែត្រ ។ ​ទី​២-ឈ្មោះ​ទូច សុង មានផ្ទះ​ឈើ​៥ ​គុណ​៦​ម្ចាស់ផ្ទះ​ និង​ទី​៣-​ឈ្មោះ​ឈឹ​ត ឧត្តម មាន​ប្រពន្ធឈ្មោះ​ទូច​ សាម​ឌី មានផ្ទះ​ឈើ​៥​ គុណ​៦​ដូច​គ្នា​ ។

​ទោះបីជា​បែប​ណា​ក៏​ដោយ​ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​បាញ់​ទឹក​អស់​៣​រថយន្ត​ដែរ ដើម្បី​គ្រប់គ្រង​ហេតុការណ៍​នេះ ​មិន​ឲ្យ​ឆេះ​រាលដាល​បន្ត​ទៀត​ ​។​ ចំពោះ​ទ្រព្យសម្បត្តិ​ដែល​ខូចខាត​សរុប​មាន​ម៉ូតូ​២​គ្រឿង​និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ