ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើសនេ​សាទក្នុង​ខេត្តកំពង់ធំ​បានកក្រើក​​ពេញផ្ទៃទន្លេសាប​ សមត្ថកិច្ច​ជ្រើស​រើសទីតាំ​ងបង្រ្កាប​​ដោយ​ភាពលាក់​លៀម

11 ឆ្នាំ មុន

ខេត្តកំព​ង់ធំ​ ៖​ សកម្ម​ភាពរី​កដុះ​ដាល​បទ​ល្មើសនេ​សាទ​ បាន​ក្រើក​​សារជា​ថ្មី បន្ទាប់​រដូវ​វស្សា​ឈាន​ចូល​មក ដល់​ តែ​ក្នុង​នោះ​គេស​ង្កេត​ឃើញ​ សមត្ថកិច្ចរដ្ឋ​បា​លជល​ផល​ ទាល់​តែ​មាន​ការ​ឆ្កេះ​ពីសំ​ណា​ក់ថ្នាក់​ដឹក​នាំ ទើ​ប​ភ្ញាក់​រលឹក​ចុះ​ទៅ​បង្រ្កាប​ តែ​ការ​បង្រ្កាប​បាន​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​លាក់​លៀម ​បិទបាំង​ពីក្រសែ​ភ្នែក​របស់ អ្នក​

ខេត្តកំព​ង់ធំ​ ៖​ សកម្ម​ភាពរី​កដុះ​ដាល​បទ​ល្មើសនេ​សាទ​ បាន​ក្រើក​​សារជា​ថ្មី បន្ទាប់​រដូវ​វស្សា​ឈាន​ចូល​មក ដល់​ តែ​ក្នុង​នោះ​គេស​ង្កេត​ឃើញ​ សមត្ថកិច្ចរដ្ឋ​បា​លជល​ផល​ ទាល់​តែ​មាន​ការ​ឆ្កេះ​ពីសំ​ណា​ក់ថ្នាក់​ដឹក​នាំ ទើ​ប​ភ្ញាក់​រលឹក​ចុះ​ទៅ​បង្រ្កាប​ តែ​ការ​បង្រ្កាប​បាន​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​លាក់​លៀម ​បិទបាំង​ពីក្រសែ​ភ្នែក​របស់ អ្នក​សារពត៌​មាន​ តែ​ការ​បង្រ្កាប​ត្រូវ​បាន​ធ្វើស​កម្មភាព​ទាំង​បង្ខំ​ចិត្ត ​ ព្រោះ​ត្រូ​វបាន​គេ​ដឹង​ថា អង្ករ​ក្លាយ​ជា​បាយ​។

ប៉ុន្មាន​ថ្ងៃកន្លងមក​នេះ ​លោក ​ប៉ែន វ​ណ្ណរិទ្ធ​ នាយ​ខណ្ទ​រដ្ឋបាល​ ជល​ផល​កំពង់ធំ​ បាន​​ដឹកនាំ​កម្លាំង​បង្រ្កា​ប ក្នុង​ភូមិ​សាស្រ្ត​ស្រុក​ស្ទោង​ ឃុំពាម​បាង​ ឃុំម្សា​ក្រង ​ តែ​សកម្ម​ភាព​បង្រ្កាប​បាន​ធ្វើឲ្យ​មាន​ការ​សង្ស័យ​ជាខ្លាំង ដោយ​សារ​តែកន្លង​មក ​ អ្នកយក​ពត៌មាន​យើង​បាន​ចុះ​ទៅថ​តរូប​ភាព​ផ្ទាល់ ​នៅ​ទីតាំង​បទ​ល្មើស នឹង​បាន​ប្រ​ទះ​ឃើញ​បទ​ល្មើស​ របាំង​សាច់អួន​រាប់ពាន់​ម៉ែត្រ ​ដាក់​កាត់​បឹង និង​មាន​ជាច្រើន​កន្លែង​ មិន​តែ​ប៉ុណ្ណោះ ក្រុម​កម្មករ​របស់ជន​ល្មើស​ បាន​សាង​ខ្ទមនៅ​លើ​ដើម​ឈើ ​និងមាន​សម្ភារ​ជា​ច្រើន ​សម្រាប់​ដាក់​បទ​ល្មើស​តែ បែ​ជា​លោក​ ហួន ផល​ នាយ​សង្កាត់​ពាម​បាង ​និងលោក ​ប៉ែន ​វណ្ណរិទ្ធ ​នាយ​ខណ្ទមិន​ខ្ចីបង្រ្កាប​ និង​បាន​បើក ភ្លើង​ខៀវ​ឱ្យ​លោក ​ឆេង សួរ​ រស់នៅ​ឃុំកំពង់​ក្តី ខេត្ត​សៀម​រាប ​មកប្រព្រឹត្ត​បទ​ល្មើស​យ៉ាង​រំភើយ​ ។

សកម្មភា​ពការចុះ​បង្រ្កាប​បទល្មើស​នេសាទ​​ របស់ខណ្ទ​រដ្ឋបាល​ជល​ផល​កំពង់ធំ​ និង​ការអនុវ​ត្តច្បាប់​ស្តីពី ការ​ការពារ​ អភិរ​ក្សធម​ធាន​មឆ្ឆា​ជាតិ ​វាផ្ទុយ​គ្នា​រវាង​ការ​អនុវត្តន៍​ការចុះ​បង្រ្កា​បជាក់​ស្តែង​ ដោយ​សារ​តែ​ការ​ចុះ បង្រ្កាប​កន្លង​មក គ្រាន់​តែចុះ​ជាពិធី​ ពុំមាន​ការ​កាប់​បំផ្លា​ញ ដុះ​ចោល​នោះ​ទេ ឬ​ធ្វើឲ្យ​ឧបករ​នេសា​ទទាំង​នោះ មាន​ការខូច​ខាត​នោះ​ទេ គឺ​គ្រាន់​តែកាត់​របាំង​អួន​ទំលាក់​ចូល​ទឹក ​ហើយ​ក៏បើក​ការ​ណូត​ចេញ​ទៅ ការ​ធ្វើ​បែប នេះ​​គឺជាការ​ផ្តល់​ឱ​កាស​ឲ្យ ជន​ល្មើស​ពុំមាន​ការ​រាង​ចាល ចំណែក​អ្នកពត៌​មាន​ពុំបា​នឲ្យ​ចុះទៅ​សង្កេត​ការ​ផ្ទា​ល់​​និង​ថត​យកពត៌​មាននោះទេ​ ចាំតែខ​ណ្ទរដ្ឋបា​លជល​ផល​សរសេរ​តួលេខ​ព្រាវៗ ​រៀបរាប់​ចំនួន​ម៉ែត្រ ចំនួន​បង្គោល​​ ចេះតែដាក់​​ក្នុងរបាយកា​រដោយ​ពុំមែន​ជាការ​ពិត​។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយជូននៅ​លើ​ទំព័រកាសែត​កោះ​សន្តិភាព​