ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ប្រទីប​រមែង​បំភ្លឺ​ជីវិត​ឱ្យ​រុងរឿង តែបើ​យើង​…

4 ឆ្នាំ មុន

ភ្លើង​ប្រទីប​កាលណា​យើង​ចេះ​ប្រើ​វា​បាន​ល្អ វា​នឹង​បំភ្លឺ​ជីវិត​របស់​យើង​ឲ្យ​រុងរឿង​ឡើង តែបើ​យើង​ប្រើ​វា​មិន​បាន​ល្អ​ទេ នោះ​វា​នឹង​ឆេះ​បំផ្លាញ​ជីវិត​របស់​យើង​អស់​គ្មាន​សល់​ជា​មិន​ខាន ។ អ្វី​ៗ​នៅ​ក្នុង​លោក​នេះ​កើតឡើង​ព្រោះ​ការ​ព្យាយាម មនុស្ស​ម្នាក់​បាន​យកពាក្យ​នេះ​មក​អនុវត្ត​ក្នុង​ជីវិត ផ្គង​ចិត្ត​ទុកដាក់​ពាក្យ​នេះ​យ៉ាង​មាំ រហូត​ដល់​ប្រឹងប្រែង​ជ្រុល​ទៅ​ជា​បាក់​កម្លាំងកាយ កម្លាំងចិត្ត…

ភ្លើង​ប្រទីប​កាលណា​យើង​ចេះ​ប្រើ​វា​បាន​ល្អ វា​នឹង​បំភ្លឺ​ជីវិត​របស់​យើង​ឲ្យ​រុងរឿង​ឡើង តែបើ​យើង​ប្រើ​វា​មិន​បាន​ល្អ​ទេ នោះ​វា​នឹង​ឆេះ​បំផ្លាញ​ជីវិត​របស់​យើង​អស់​គ្មាន​សល់​ជា​មិន​ខាន ។

អ្វី​ៗ​នៅ​ក្នុង​លោក​នេះ​កើតឡើង​ព្រោះ​ការ​ព្យាយាម មនុស្ស​ម្នាក់​បាន​យកពាក្យ​នេះ​មក​អនុវត្ត​ក្នុង​ជីវិត ផ្គង​ចិត្ត​ទុកដាក់​ពាក្យ​នេះ​យ៉ាង​មាំ រហូត​ដល់​ប្រឹងប្រែង​ជ្រុល​ទៅ​ជា​បាក់​កម្លាំងកាយ កម្លាំងចិត្ត ទៅ​ជា​ឆ្កួត​វង្វេង​ឈឺ​ស្លាប់​អសារ​ឥត​ការ​ក៏​មាន ។

នៅ​ក្នុង​គម្ពីរ​ធម្មបទ ព្រះពុទ្ធ​លោក​ពន្យល់​ពី​របៀប​ថ្លឹង​ឥន្ទ្រិយ​ក្នុង​សតិ​យ៉ាងនេះ​ថា បើ​ងងុយ​ត្រូវ​ដេក បើ​ឃ្លាន​ត្រូវ​ហូប ដេក​អស់​ងងុយ​ត្រូវ​ក្រោក​ធ្វើការ​បន្ត​ទៀត រាង​កាយ​មិនមែន​ជា​គ្រឿងយន្ត​នោះ​ទេ ប្រយ័ត្ន​តែ​វា​ប្រកែក​មិន​ព្រម​ធ្វើ​តាម​យើង នោះ​នឹង​ចប់​ហើយ ។

បើ​អ្នក​រវល់​រហូត​ដល់​គ្មាន​ពេល​ហូប គ្មាន​ពេល​សម្រាន្ត នោះ​គឺជា​ពេល​ដែល​អ្នក​ត្រូវ​សម្រាក​រហូត​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ