ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ចិន​ ផ្ដោត​លើ​ការ​ស្រាវ​ជ្រាវ​​ខាង​វិទ្យាសាស្ត្រ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ នាយក​រដ្ឋមន្ត្រី​ចិន​លោក​LI KEQIANG​កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ បាន​សង្កត់ធ្ងន់​លើ​ការ​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ដើម្បី​ដណ្ដើម​យក​ជោគជ័យ​លើ​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​។ លោក​LI​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ចុះ​ទៅ​ពិនិត្យ​វិទ្យាស្ថាន​ជីវសាស្ត្រ​នៃ​ទីភ្នាក់ងារ​ប្រឆាំង​ជំងឺឆ្លង នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ចិន​។ បន្ទាប់​ពី​ស្ដាប់​របាយការណ៍​នានា…

ប្រទេស​ចិន ៖ នាយក​រដ្ឋមន្ត្រី​ចិន​លោក​LI KEQIANG​កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ បាន​សង្កត់ធ្ងន់​លើ​ការ​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ដើម្បី​ដណ្ដើម​យក​ជោគជ័យ​លើ​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​។

លោក​LI​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ចុះ​ទៅ​ពិនិត្យ​វិទ្យាស្ថាន​ជីវសាស្ត្រ​នៃ​ទីភ្នាក់ងារ​ប្រឆាំង​ជំងឺឆ្លង នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ចិន​។ បន្ទាប់​ពី​ស្ដាប់​របាយការណ៍​នានា ទាក់ទិន​នឹង​ភាព​ជឿនលឿន​ទៅ​មុខ ក្នុង​ការ​ស្រាវជ្រាវ​លើ​ការ​បង្ការ​និង​ការ​ត្រួតពិនិត្យ​ការ​ឆ្លង លោក​LI​បាន​សម្ដែង​ការ​ដឹងគុណ ចំពោះ​បណ្ដា​អ្នក​ស្រាវជ្រាវ​ដោយសារ​ការ​តាំងចិត្ត​និង​ការងារ​ដ៏​សកម្ម​របស់​ពួក​គេ​។

លោក​ថា​គេ​ត្រូវ​ឲ្យ​មាន​សកម្មភាព​ជាតិ​និង​ការ​ជួយ​ទ្រទ្រង់​ខាង​វិទ្យាសាស្ត្រ ដើម្បី​តស៊ូ​ប្រឆាំង​វីរុស​។ លោក​អំពាវនាវ​ឲ្យ​មានការ​ខិតខំ​ប្រឹង​ប្រេង ដើម្បី​ប្រមូល​បណ្ដា​ធនធាន​ប្រសើរ​ៗ ខាង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដើម្បី​ឆ្លើយ​តប ចំពោះ​ការ​ប្រឈម​បន្ទាន់​នានា ក្នុង​ការ​បង្ការ​និង​ត្រួតពិនិត្យ​ការ​ឆ្លង​។

នាយក​រដ្ឋមន្ត្រី​ចិន​សង្កត់ធ្ងន់​លើ​តួនាទី​សំខាន់​នៃ​ឱសថ​ដែល​មាន​ប្រសិទ្ធភាព​ទាំងឡាយ​ក្នុង​ការ​ព្យាបាល អ្នក​ជំ​ងឹ​និង​កាត់​បន្ថយ​ការ​ស្លាប់​។

អ្នកជំងឺ​៣.២៨១​នាក់​ចាក​ចេញពី​មន្ទីរពេទ្យ
អាជ្ញា​ធរ​សុខាភិបាល​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​១០​កុម្ភៈ​ថា មក​ដល់​ចុង​ថ្ងៃ​ទី​៩​កុម្ភៈ​អ្នកជំងឺ​សរុប​៣.២៨១​នាក់ ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​អាច​ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ពី​ព្យាបាល​ជា​សះ​ស្បើយ។

ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ខ្លួន គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​ធ្វើការ​កត់​សម្គាល់ថា មនុស្ស​ប្រមាណ​ជា​៦៣២​នាក់​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​នា​ថ្ងៃ​ទី​៩​កុម្ភៈ ក្នុង​នោះ​៣៥៦​នាក់​នៅ​ហ៊ូ​ប៉ី​។

ពុំ​មាន​ភស្ដុ​តាង​នៃ​ការ​ឆ្លង​វីរុស​តាម​ខ្យល់
អ្នក​ជំនាញការ​ចិន​ម្នាក់​ថ្លែង​កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ​ថា វីរុស​កូ​រ៉ូ​ណា​ថ្មី​ជា​ទូទៅ​មិន​អាច​រស់នៅ​បាន​យូរ​ក្នុង​ខ្យល់​ឡើយ រួច​ពុំ​មាន​ភស្ដុ​តាង​ណាមួយ​សម្រាប់​ពេល​នេះ​បង្ហាញ​ថា វីរុស​កូ​រ៉ូ​ណា​ថ្មី អាច​ឆ្លង​តាម​ខ្យល់​នៅឡើយ​។

លោក​FENG LUZHAO​អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​ចិន​អះអាង​បែប​នេះ ក្នុង​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​។ លោ​កថា​បច្ចុប្បន្ន​វីរុស​ឆ្លង​ជា​ពិសេស​តាម​រយៈ​ដំណក់​តូច​ៗ ដែល​បញ្ចេញ​ពី​ប្រព័ន្ធ​ដកដង្ហើម​និង​ការ​ប៉ះពាល់​អ្នកជំងឺ​ដោយ​ផ្ទាល់​។ លោក​បន្ត​ថា វីរុស​ជា​ទូទៅ​ឆ្លង​ក្នុង​រង្វង់​រវាង​ពី​១​ទៅ​២​ម៉ែត្រ​ពី​អ្នកជំងឺ ។

លោក​បាន​ណែនាំ​ដល់​មនុស្ស​ម្នា​ឲ្យ​ប្រើប្រាស់​កូនកន្សែង​ឬ​ដៃ​ខ្ត​ប់​មាត់​និង​ច្រមុះ ពេល​ក្អក​ឬ​កណ្ដាស​​ចៀសវាង​ការ​បញ្ចេញ​ដំណាក់​តូច​ៗ​ពី​ប្រព័ន្ធ​ដកដង្ហើម​ជា​ប្រភព​នៃ​ការ​ចម្លង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ