ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ អាច​កម្ចាត់​ស្បែក​​ងាប់​ៗ ​និង​មុន​ក្បាល​ខ្មៅ​

4 ឆ្នាំ មុន

ឡើង​មុន​ក្បាល​ខ្មៅ​ជា​បញ្ហា​ទូទៅ​បំផុត​មួយ​ដែល​កើត​មាន​មិន​ថា​ចំពោះ​មនុស្ស​ប្រុស ឬ​ស្រី​! ភាគច្រើន​វា​កើត​មាន​ត្រង់​ចង្ការ​និង​ច្រមុះ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​វិធី​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ស្បែក​ងាប់​ៗ​និង​កម្ចាត់​មុន​ក្បាល​ខ្មៅ​ឆាប់រហ័ស ៖ ១-អ្វី​ដែល​អ្នក​ត្រូវការ ៖…

ឡើង​មុន​ក្បាល​ខ្មៅ​ជា​បញ្ហា​ទូទៅ​បំផុត​មួយ​ដែល​កើត​មាន​មិន​ថា​ចំពោះ​មនុស្ស​ប្រុស ឬ​ស្រី​! ភាគច្រើន​វា​កើត​មាន​ត្រង់​ចង្ការ​និង​ច្រមុះ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​វិធី​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ស្បែក​ងាប់​ៗ​និង​កម្ចាត់​មុន​ក្បាល​ខ្មៅ​ឆាប់រហ័ស ៖

១-អ្វី​ដែល​អ្នក​ត្រូវការ ៖ ទឹកក្រូច​ឆ្មារ​ស្រស់​ពី ៥ ទៅ ៦ ដំណក់ និង​ម្សៅ​អង្ករ ១/២ ស្លាបព្រា​កាហ្វេ​។

២-អ្វី​ដែល​អ្នក​ត្រូវធ្វើ ៖ លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​ជាមួយ​ម្សៅ​អង្ករ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ដុស​ល្បាយ​ថ្នម​ៗ យឺត​ៗ​ក្នុង​ចលនា​បែប​រង្វង់​លើ​តំបន់​ស្បែក​ដែល​ទទួល​រង​ផល​ប៉ះពាល់​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ ទុក​ចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​បន្ថែម​ទៀត សឹម​លាង​សម្អាត​ចេញ​ដោយ​ប្រើ​ទឹក​ត្រជាក់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ