ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោកប្រាស់ក្រុមគ្រួសារ​កូនក្រមុំគេ​ស្រស់ៗ​​​ពេក

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងតាមរយៈការស៊ើបអង្កេតស្រាវជ្រាវ ហើយ និង​មានការអនុញ្ញាត​ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី៨ កុម្ភៈ​ ​បាន​ឃាត់ខ្លួនបុរសម្នាក់ចំណុចភូមិប្ញស្សីធំ ឃុំស្វាយស…

ខេត្តសៀមរាប ៖ ​ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងតាមរយៈការស៊ើបអង្កេតស្រាវជ្រាវ ហើយ និង​មានការអនុញ្ញាត​ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី៨ កុម្ភៈ​ ​បាន​ឃាត់ខ្លួនបុរសម្នាក់ចំណុចភូមិប្ញស្សីធំ ឃុំស្វាយស ស្រុកវ៉ារិន្ទ ខេត្តសៀមរាម ជាប់ពាក់ព័ន្ធករណី​​ឆបោក
(​ថាត្រូវគេបានចាប់ជម្រិត) ។

សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះអឹម តុល ហៅក្រៅប្រាក់ ឃ្នី ភេទប្រុស អាយុ២៥ឆ្នាំ ស្រុក​កំណើតនៅភូមិធ្លោយ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ បើតាម​ លោកឧត្តមសេនីយ៍​ត្រីស្នងការរង​ទទួល​ការងារសន្តិសុខបានឱ្យដឹងថា កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០១៩ ឈ្មោះ ថៃ ជឿយ ភេទស្រី អាយុ ៣៩ ឆ្នាំ ទីលំនៅភូមិប្ញស្សី ឃុំស្វាយស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានបញ្ជូនកូនស្រីឈ្មោះ រី កញ្ញា អាយុ១៨ឆ្នាំ ឱ្យទៅធ្វើការងារផ្នែកផ្ទះនៅរាជធានីភ្នំពេញ ។

ក្នុងអំឡុងពេលរថយន្តក្រុងចេញពីសៀមរាប ឆ្ពោះទៅរាជធានីភ្នំពេញ បានស្គាល់មនុស្សប្រុសម្នាក់ឈ្មោះ អឹម តុល (ជនសង្ស័យ) ​​ហើយពួកគេទាំងពីរបានធ្វើការទំនាក់ទំនងគ្នា ។ បន្ទាប់ឈ្មោះ អឹម តុល ក៏បាន​ព្យាយាមទំនាក់ទំនងឈ្មោះ រី កញ្ញា តាមរយៈទូរស័ព្ទលេខ ក៏​រហូតបានទៅស្គាល់ដល់ទីលំនៅឋាន​ស្នាក់នៅ របស់ រី កញ្ញា ។ លោក​បន្ថែមថា ឆ្លៀតក្នុងឱកាសនោះ ឈ្មោះ អឹម តុល ក៏បានប្រើល្បិចយក​លេខទូរ​ស័ព្ទទំនាក់ទំនងលេខរបស់ឈ្មោះ រី កញ្ញា គឺលេខ ០៩៧ ២៨៦៧ ៩០០ ហើយដើរតួក្លែងជាឪពុកឈ្មោះ ប្រាក់ ដើម្បីនិយាយលួងលោមថា និងចូលស្តី រី កញ្ញា ក្នុងពេលឆាប់ៗនេះ ។

បន្ទាប់មក នៅថ្ងៃទី២០ ​មករា ឆ្នាំ២០២០ ឈ្មោះ អឹម តុល ក៏ប្រើល្បិចធ្វើជា ឪពុកខ្លួនឯង ទាក់​ទង​ទៅ​ម្ដាយ រី កញ្ញា ដោយប្រាប់ថា ម្តាយរបស់អឹម តុល មានគ្រោះថ្នាក់ចរាចរណ៍ ហើយស្លាប់ នៅខេត្តតាកែវ និងសូម អឹម តុល និង រី កញ្ញា មកធ្វើបុណ្យសពម្តាយ ។ ពេលនោះ ថៃ ជឿយ ដែលត្រូវម្តាយរបស់ រី កញ្ញា ក៏យល់ព្រម ហើយពួកគេទាំងពីរនាក់ ក៏បាននាំទៅចូលរួមក្នុងពិធីបុណ្យ ។ លុះដល់នៅ ថ្ងៃ២១ ខែ មករា ​ឈ្មោះ អឹម តុល និង  រី កញ្ញា ក៏បានធ្វើដំណើរទៅបុណ្យ ប៉ុន្តែអឹម តុល មិនបាននាំ រី កញ្ញា ទៅខេត្ត តាកែវទេ គឺនាំទៅដល់ត្រឹមភ្នំពេញ។

បន្ទាប់មកនៅថ្ងៃទី២២ ខែមករាឆ្នាំ ២០ ២០ ឈ្មោះ អឹម តុល បានប្រើល្បិចធ្វើ ជាឱពុក ដើម្បីទំនាក់ទំនង​ទូរស័ព្ទមក ថៃ ជឿយ ដែលត្រូវ ជាម្ដាយឈ្មោះ រី កញ្ញា ថា កូនរបស់គាត់ អឹម តុល និង រី កញ្ញា ត្រូវបាន​គេចាប់ជំរិតទារប្រាក់៣០០ ដុល្លារជាថ្នូរនៃការដោះលែង ប៉ុន្តែខាងឪពុក អឹម តុល មានលុយ​តែ២០០០​ដុល្លារហើយ ដូច្នេះសូមឱ្យ ថៃ ជឿយ ដែលជាម្តាយ រី កញ្ញា ជួយចេញប្រាក់១០០០ដុល្លារមក ​ដើម្បីបង្គប់​ជាផ្លូវនៃការដោះលែងកូនយើងមកវិញ។

​ឈ្មោះ ថៃ ជឿយ ក៏យល់ព្រម រួចក៏ធ្វើការវេរប្រាក់ចំនួន៤លានរៀល តាមរយៈវីង ទៅឱ្យឈ្មោះ ប្រាក់ ដែលថា ជាឪពុកឈ្មោះ អឹម តុល នោះ ដោយប្រើប្រាស់លេខ ០៩០ ៨៥ ២២ ១៦ គឺជាលេខរបស់ រី កញ្ញា កូន ស្រីរបស់គាត់។ ក្រោយមក ឈ្មោះ អឹម តុល ដកប្រាក់របស់ ថៃ ជឿយដែលបានផ្ញើឱ្យ។ រំលង​បានប្រហែល៣ ទៅ៤ ថ្ងៃ ក្រោយមក ឈ្មោះ ថៃ ជឿយ ក៏បានព្យាយាមទាក់ទងទូរស័ព្ទទៅកូនស្រី ពេល នោះ អឹម តុល ជាអ្នកទទួលហើយ ប្រាប់មកម្តាយ រី កញ្ញា វិញថា រូបគេ និង រី កញ្ញា ត្រូវបាន គេដោះ​លែងហើយ ប៉ុន្តែពុំមានប្រាក់ ទើប ថៃ ជឿយ បានផ្ញើលុយចំនួនម្ភៃម៉ឺនរៀល ទៀតតាម វីង ឱ្យ ពួកគេ ដើម្បីជាសោហ៊ុយធ្វើដំណើរមកផ្ទះវិញ ។

បន្ទាប់មក អឹម តុល ដកប្រាក់បានម្ភៃម៉ឺនរៀល ហើយ ខ្រូបគេ បានទិញសំបុត្រឡាន ឱ្យ រី កញ្ញា ត្រឡប់​ទៅផ្ទះវិញ។ ក្រោយមក ឈ្មោះ អឹម តុល បានក្លែង​ធ្វើជាឪពុករបស់ខ្លួនម្តង មកប្រាប់ ម្តាយ រី កញ្ញា ថា​ក្រោយចប់ពិធីបុណ្យគាត់នឹងចូលដណ្តឹងកូនស្រី ប៉ុន្តែពុំឃើញ ចេះតែស្ងាត់ ទៅៗ ទើបឈ្មោះ ថៃ ជឿយ គិតបថា អឹម តុល នេះឆបោក ហើយបានដាក់​ពាក្យប្តឹងមកសមត្ថកិច្ច តែម្តង ដើម្បី ឱ្យ ជួយ រកយុត្តិធម៌ ឱ្យ ពួកគាត់ ។

ក្រោយ សមត្ថកិច្ចយើងចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួន បានជនសង្ស័យរួចមក ។ជនសង្ស័យ ក៏បានសារភាពនូវទង្វើរបស់ខ្លួន និងមានវត្ថុតាងគ្រប់គ្រាន់ ថា រូបគេពិតជាបានឆ បោក លុយរបស់ម្តាយ រី កញ្ញា ពិតដូចក្នុងពាក្យបណ្តឹងមែន ។

អត្ថបទសរសេរ ដោយ