ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េរីទំនើប២គ្រឿងពន្លះគ្នាត្រង់ផ្លូវបំបែកជា​បួន​ ខ្ទេចទាំង​សងខាង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​ពណ៌​ស បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ែរ​សឺ​ដេ​ស​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន បណ្តាល​ឱ្យ​រថយន្ត​ពណ៌​ស​ក្រឡាប់​ផ្ងារជើង​ឡើង​លើ ចំណែក​អ្នកបើកបរ​រង​របួសស្រាល រីឯ​រថយន្ត​ម៉ាក​ម៉ែរ​សឺ​ដេ​សបាន​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​ពណ៌​ស បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ែរ​សឺ​ដេ​ស​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន បណ្តាល​ឱ្យ​រថយន្ត​ពណ៌​ស​ក្រឡាប់​ផ្ងារជើង​ឡើង​លើ ចំណែក​អ្នកបើកបរ​រង​របួសស្រាល រីឯ​រថយន្ត​ម៉ាក​ម៉ែរ​សឺ​ដេ​សបាន​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ខាងកើត​ចម្ងាយ​ប្រមាណ​ជា​៥០​ម៉ែត្រ​ពី​ខារ៉ាអូខេ​X2 តាម​បណ្តោយ​ផ្លូវ​២១៤​កែង​ផ្លូវ​៥១ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ប្រភេទ​មួយ​បាំង​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២AY-៧១១៩ បើកបរ​ដោយ​យុវជន​ម្នាក់ និង​យុវជន​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ភាគី​ខាង​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ម៉ែរ​សឺ​ដេ​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២M-៨៧៨៧ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​២​នាក់​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ប្រភេទ​មួយ​បាំង​កន្លះ ពណ៌​ស ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៥១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ជា​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​អក​ហ្សើ​ជាមួយនឹង​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត​ម៉ាក​ម៉ែ​សឺ​ដេ​ស ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ដូច​គ្នា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​រថយន្ត​ពណ៌​សបាន​បុក​ចំ​ក្បាល​រថយន្ត​ម៉ាក​ម៉ែរ​សឺ​ដេ​ស​ចំ​ផ្នែក​ខាងឆ្វេង បណ្តាល​ឱ្យ​រថយន្ត​ពណ៌​ស​ក្រឡាប់​ផ្ងារជើង​ឡើង​លើ និង​រង​ការ​ខូចខាត​ក្រ​ពិត​ទ្វារ​មុខ​-​ក្រោយ​ផ្នែក​ខាងស្តាំ និង​ខ្ទេច​ដំបូល​ រីឯ​រថយន្ត​ម៉ាក​ម៉ែរ​សឺ​ដេ​ស​វិញ​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​ ។

តាម​ប្រភពដដែលបានបន្ត​​ថា ភ្លាម​ៗ​នោះ​ដែរ ម្ចាស់​រថយន្ត​និង​អ្នក​រួម​ដំណើរ​បាន​ទុក​រថយន្ត​ចោល ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល ទុកអោយ​តំណាង​ចូល​មក​ដោះស្រាយ​នៅ​កន្លែង​កើតហេតុ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង និង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៅ​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ