ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​ពី​សញ្ញា​ដែល​បញ្ជាក់​ថា ប្រអប់លេខ​រថយន្ត​មាន​បញ្ហា​ត្រូវ​ជួសជុល​បន្ទាន់

9 ឆ្នាំ មុន

ប្រព័ន្ធ​ប្រអប់លេខ​របស់​រថយន្ត​មាន​ទម្រង់​ប្រទាក់ក្រឡា​គ្នា​រាប់​សិប​ផ្នែក និង​មាន​ចលនា​ជា​និច្ច ក្នុង​នោះ​រួម​មាន​កម្លាំង​កកិត ការ​បង្កើត​កម្តៅ និង​ការ​ធ្វើ​អន្តរ​កម្ម​ជាមួយនឹង​សមាសធាតុ​ផ្សំ​នៃ​ផ្នែក​ខាងក្រៅ​និង​ខាងក្នុង ដូចនេះ វា​គឺជា​ធម្មជាតិ​ដែល​កត្តា​ទាំង​អស់នេះ​បង្ក​ជា​បញ្ហា​នៅ​ពេល​ណាមួយ

ប្រព័ន្ធ​ប្រអប់លេខ​របស់​រថយន្ត​មាន​ទម្រង់​ប្រទាក់ក្រឡា​គ្នា​រាប់​សិប​ផ្នែក និង​មាន​ចលនា​ជា​និច្ច ក្នុង​នោះ​រួម​មាន​កម្លាំង​កកិត ការ​បង្កើត​កម្តៅ និង​ការ​ធ្វើ​អន្តរ​កម្ម​ជាមួយនឹង​សមាសធាតុ​ផ្សំ​នៃ​ផ្នែក​ខាងក្រៅ​និង​ខាងក្នុង ដូចនេះ វា​គឺជា​ធម្មជាតិ​ដែល​កត្តា​ទាំង​អស់នេះ​បង្ក​ជា​បញ្ហា​នៅ​ពេល​ណាមួយ ខណៈ​អាយុកាល​សមាសធាតុ​ផ្សំ​កាន់តែ​ថយ​ចុះ​បន្តិច​ម្តង​ៗ ។ នេះ​គឺជា​សញ្ញា​ចំនួន​ដែល​បញ្ជាក់​ថា ប្រអប់លេខ​រថយន្ត​ជួប​បញ្ហា​តម្រូវ​ឱ្យ​លោក​អ្នក​ពិនិត្យ​ជា​បន្ទាន់​៖

វា​គឺ​រឿង​សំខាន់​ណាស់​ដែល​លោក​អ្នក​បានដឹង​ជា​មុន​ថា រថយន្ត​របស់​ខ្លួន​មាន​បញ្ហា​ត្រង់​ប្រអប់លេខ​មុន​ពេល​ដែល​វា​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ​។
-​ការ​បញ្ចូល​លេខ​ហាក់ដូចជា​យឺតយ៉ាវៈ តើ​រថយន្ត​របស់​អ្នក​ឈប់​សំកាំង​មុន នឹង​មាន​ចលនា​នៅ​ពេល​បញ្ចូល​លេខ​ពី​ទីតាំង​ចត​ដែរ​ឬទេ? តើ​អ្នក​កំពុង​អនុវត្ត​ករណី​នេះ ខណៈ​ពេល​រថយន្ត​កំពុង​បញ្ចូល​ទៅ​លេខ​១ ឬ​យ៉ាងណា? តើ​រថយន្ត​របស់​អ្នក​មានការ​ឆ្លើយ​តប​ក្នុង​សភាព​យឺត​ៗ​ពេល​អ្នក​បញ្ចូល​លេខ​ថយក្រោយ​ដែរ​ទេ? ការ​រអិល​ឬ​លោត​របស់​ប្រអប់លេខ តែ​កើត​មាន​ក្នុងអំឡុងពេល​បង្កើន​ល្បឿន ខណៈ​រថយន្ត​កំពុង​បញ្ចូល​លេខ ។

-​រថយន្ត​មាន​រំ​ញ័រ​នៅ​ក្នុង​ចង្វាក់​ល្បឿន​បញ្ចូល​លេខ
-​ធុំក្លិន​ឈ្ងៀម​ពីក្រោម​គម្រប​ម៉ាស៊ីនរថយន្ត
-​ភាព​លិច​ជ្រាប​នៃ​ប្រេង​ប្រអប់លេខ​រថយន្ត  ដែល​អាច​ឃើញជាក់ស្តែង
-​ការ​បន្លឺ​សំឡេង​ងឺ​ត​ៗ ឬ​សំឡេង​ដូច​ផ្លុំ​កញ្ចែ ពី​ម៉ាស៊ីន
-​ប្រេង​ប្រអប់លេខ​ដែល​ដិត​ជាប់​ដង​រង្វាស់​ខ្នាត​របស់​វា​មាន​សភាព​ល្អក់ ខាប់ និង​មាន​ក្លិនស្អុយ
-​ចង្កឹះ​លេខ​ដៃ​ពិបាក​នឹង​ផ្លាស់​ទី ឬ​រំកិល​បញ្ចូល​លេខ ៕