មកដឹងពីខេត្តនៅភូមិភាគឦសានទាំងអស់គ្នា
- រតនគិរី
ខេត្តរតនគិរី ៖ ខេត្តរតនគិរីស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានចំងាយ៥៨៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ ខេត្តនេះ មានក្រុងមួយគឺក្រុងបានលុងនិងស្រុកចំនួន៨ គឺស្រុកអូរជុំ វុើនសៃ តាវែង កូនមុំ លំផាត់ បរកែវ អណ្តូងមាស និងស្រុកអូរយ៉ាដាវ ។ ខេត្តរតនគិរី គឺជាតំបន់ដែលសំបូររតនសម្បត្តិធម្មជាតិប្រកបដោយភាពស្រស់បំព្រង ហើយក៏ជាភូមិកំណើតនៃជនជាតិដើមភាគតិចជាច្រើនអំបូរផងដែរដូចជា ជនជាតិទំពួន ចារ៉ាយ គ្រឹង ព្រៅ កាវែត កាចក់ ព្នងនិងលន់។

ភ្ញៀវទេសចជាតិនិងអន្តរជាតិ អាចមកទស្សនា និងស្វែងយល់ដោយផ្ទាស់នូវទំនៀមទំលាប់ប្រពៃណីរស់នៅប្រចាំថ្ងៃ កាគោរពបូជា និងជំនឿផ្សេងៗទៅតាមអំបូរនៃជនជាតិភាគតិចរៀងខ្លួនបានទៀតផង ។ ក្រុងបានលុង ជាទីរួមខេត្តរតនគិរីស្ថិតនៅលើតំបន់ខ្ពង់រាបព័ទ្ធជុំវិញដោយភ្នំ ជ្រលងភ្នំ ទឹកធ្លាក់ និងបឹងធម្មជាតិច្រើនសតវត្សមកហើយ។

នៅទីនោះ រមណីយដ្ឋានទឹកជ្រោះកាចាញ ស្ថិតនៅក្នុងភូមិ២សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរីមានចំងាយប្រមាណ៦គីឡូម៉ែត្រ ពីក្រុងបានលុង(ទីរួមខេត្ត)។ វាជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយតែងតែទាក់ទាញភ្នែកទេសចរណ៍គ្រប់ៗរូបឱ្យទៅទស្សនាកំសាន្តលំហែកាយនៅទីនោះ។ ទឹកធ្លាក់កាចាញនោះកណ្តាលព្រៃភ្នុំភ្ជាប់ដោយអូរនិងចំការកៅស៑ូនៅតាមដងផ្លូវធ្វើដំណើរទៅកាន់ទីនោះ។

ភ្ញៀវទេសចរធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទដោយសុវត្ថភាពដែលមានផ្លូវអភិវឌ្ឍចាក់ក្រាល់កៅស៑ូតភ្ជាប់ពីក្រុងបានលុងដល់ទីនោះរួចជាស្រេច។ដើម្បីគយគន់សម្រសដ៍ត្រកាលនៃទឹកធ្លាក់នេះឱ្យកាន់តែប្លែកភ្នែកទៀតនោះអ្នកទេសចរជាតិនិងអន្តរជាតិទាំងអស់អាចចុះតាមកាំជណ្តើរឈើប្រមាណ៧២កាំទៅក្រោមឬដើរកំសាន្តតាមស្ពានយោលដែលលាតសន្ធឹងចំពីមុខចរន្តទឹកធ្លាក់។

ទិដ្ឋភាពខាងក្រោមនោះមានដើមឈើធំៗ ដែលផ្តល់ជាម្លប់ត្រជាក់ដល់ការអង្គុយសម្រាកលេងឬហូបចុកអាហារបានយ៉ាងស្រួលត្រជាក់ចិត្តទៀតផង។ ចំណែកនៅខាងលើក្បែរចំណុចទឹកធ្លាក់នោះក៏មានទីធ្លាចតយានយន្តផ្លាស់ប្តូរសលៀកបំពាក់បែបជនជាតិរាំលេងកំសាន្តផ្ទះនិមិត្តរូបកូនកំឡោះក្រមុំនិងកន្លែងអារហាេដ្ឋានលក់ដូរចំណីអាហារភេសជ្ជៈរួមទាំងវត្ថុអន្ស្សាវរីយ៍គ្រប់ប្រភេទផ្សេងៗសម្រាប់ទេសចរជាតិនិងអន្តរជាតិដែលទៅកំសាន្តនៅទីនោះផងដែរ។

ចំណីអាហារនិងវត្ថុអនុស្សាវរីយទាំងនោះ ផលិតដោយដៃមានសម្លៀកបំពាក់តាមបែបប្រពៃណីបងប្អូនជនជាតិដើមភាគតិច មានតំលៃសមរម្យ និងប្រកបដោយផាសុកភាពសុវត្ថភាពសន្តិសុខសណ្ដាប់ធ្នាប់ល្អដែលមានការណែនាំពីក្រុមការងាររបស់មន្ទីរទេសចរណ៍ចុះជាប្រចាំផងដរ និងមានភ្ញៀវជាតិអន្តរជាតិកើនឡើងជាលំដាប់ ។













ចែករំលែកព័តមាននេះ