ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវារួម​ភេទ​​ក្នុង​១​ដង​ចាប់ពី​១០០$​​ដល់​១៥០$នោះ បាន​ចុះ​បង្ក្រាប​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ មេការ​ភោជនីយដ្ឋាន«ម្លប់​ស្បូវ​លាភ​»​ ដែលជា​បុរស​ភេទ​ទី​៣​ម្នាក់ ត្រូវ​បាន​កម្លាំង​ការិ​យាល័យ​ប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជន​ឃាត់ខ្លួន​ ក្នុង​ករណី​ប្រព្រឹត្តិអំពើ​សញ្ចារ​កម្ម មាន​ស្ថាន​ទម្ងន់ទោស​នាំ​នារី​ក្មេង​ៗឱ្យ​រួម​ភេទ​ជាមួយ​ភ្ញៀវ នៅ​តាមផ្ទះសំណាក់ និង​សណ្ឋាគារ​។​…

រាជធានី​ភ្នំពេញ​ ៖​ មេការ​ភោជនីយដ្ឋាន«ម្លប់​ស្បូវ​លាភ​»​ ដែលជា​បុរស​ភេទ​ទី​៣​ម្នាក់ ត្រូវ​បាន​កម្លាំង​ការិ​យាល័យ​ប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជន​ឃាត់ខ្លួន​ ក្នុង​ករណី​ប្រព្រឹត្តិអំពើ​សញ្ចារ​កម្ម មាន​ស្ថាន​ទម្ងន់ទោស​នាំ​នារី​ក្មេង​ៗឱ្យ​រួម​ភេទ​ជាមួយ​ភ្ញៀវ នៅ​តាមផ្ទះសំណាក់ និង​សណ្ឋាគារ​។​ នៅ​ក្នុង​ការ​ឃាត់​ខ្លួន សមត្ថកិច្​បាន​នាំ​ខ្លួននារី​ក្មេង​ៗដែល​ជា​អ្នក​រង​គ្រោះចំនួន​​៦​នាក់​ទៅ​សាកសួរ​ផង​ដែរ​ ។

ការ​ឃាត់ខ្លួនមេខ្យល​់ ដែល​នាំ​ពួក​នាង​រួម​ភ​ភេទ​ជា​ថ្នូរ​នឹង​ប្រាក់​នេះ​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​០៦ កុម្ភៈ ​នៅ​ចំណុច​ភោជនីយដ្ឋាន​ម្លប់​ស្បូវ​មាន​លាភ ផ្លូវ​លេខ​១៩៥៦ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។មេខ្យល់​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ កេ​ត រតនៈ ហៅអា​ហ្សា អាយុ២៩ឆ្នាំ​ ជា​បុរស​ភេទ​ទី​៣ ស្នាក់​នៅផ្ទះ​លេខ​​២៣២ ផ្លូវលំ ភូមិ​សែន​សុខ​ទី​៥ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ ។​ ចំណែក​ជន​រង​គ្រោះ​ជន​រង គ្រោះ ចំនួន​០៦​នាក់ មាន​អនីតិជន ០២​នាក់ មាន​អាយុ​១៦​ម្នាក់ និង អាយុ​១៥​ម្នាក់ នាំ​ខ្លួន​នៅ​ចំណុច ផ្ទះសំណាក់​sweet boutique motel ផ្លូវបេតុង​កែង​និង​ផ្លូវ​លេខ​១០០៣ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។

​តាម​នគរបាល​អោយ​ដឹង​ថា ដោយ​មានការ​សម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដឹកនាំ​ផ្ទាល់​ដោយ​លោកឧ​ត្តម​សេនីយ៍​ទោ ចាន់ កិត្តិ​ខុ​ម ស្នងការ​រង​ទទួល​ដឹកនាំ​ការងារ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជននៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ​ បាន​ចុះ​ស្រាវជ្រាវ​ហើយ ឈាន​ទៅ​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ឃាត់ខ្លួន ជន​សង្ស័យ​តែ​ម្តង​។

តាម​នារី​រង​គ្រោះបាន​ប្រាប់​នគរបាល​អោយ​ដឹង​ថា ពួក​នាង​ជា​អ្នកបម្រើ​ការ​ភោជនីយដ្ឋាន ម្លប់​ស្បូវ​មាន​លាភ ដោយ​ចូល​ធ្វើការ​ចាប់​នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ រហូត​ដល់​ម៉ោង​ប្រមាណ​១០​យប់​ ។​ នៅ​ពេលធ្វើការ ខ្លួនជា​អ្នកបំរើ​ភ្ញៀវ​នៅ​ហាង​ពេល​ភ្ញៀវ​ត្រូវការ​នារី​ក្មេង​ៗ ហៅ​មក​អង្គុយ​កំដរ ។

​បើសិនភ្ញៀវ​ត្រូវការ​រួម​ភេទ​នៅ​ខាងក្រៅ គឺ​មេការ​ឈ្មោះ កេ​ត រតនៈ​ ហៅ​អា​ហ្សា អាច​ធ្វើការ​ទំនាក់ទំនង តាម​រយៈ​ទូរស័ព្ទ បាន​នាំ​មក​អោយ​ភ្ញៀវ​មើល​ត្រូវ​ហៅ​ទៅ​រួម​ភេទ​នៅផ្ទះ​សំណាក់​និង​សណ្ឋាគារ ដោយ​នារី​ម្នាក់​ក្នុង​តម្លៃ​ការ​រួម​ភេទ​ក្នុង​១​ដង ចាប់ពី​១០០$​ដល់១៥០$ ។ ​ចំណែក​កម្រៃជើងសារ មេការ​​ក៏បាន​ពី​ភ្ញៀវ​បន្ថែម​ទៀត​ផង​ដែរ​។​ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​នាំ​ទៅ​សាកសួរ​នៅ​ការិយាល័យ ដើម្បី​កសាង​សំនុំរឿង​ចាត់ការ​តាម​ច្បាប់​។​ចំណែក​នារី​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ធ្វើការ​អប់រំ ​។

អត្ថបទសរសេរ ដោយ