ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្នងការដ្ឋាន​នគរបាល​កម្ពុជា-​ថៃ ​ឯក​ភាព​តាមផែនការ​នឹងត្រូវអនុវត្ត​ឱ្យ​​បាន​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ​កុម្ភៈ នៅ​បរិវេណ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មាន​រៀបចំ​ជំ​នួប​ពិភាក្សា​ពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ ​រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបងនៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​នគរបាល​ភូមិភាគ​២​នៃ​ព្រះរាជាណាចក្រ​ថៃ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច…

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ​កុម្ភៈ នៅ​បរិវេណ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មាន​រៀបចំ​ជំ​នួប​ពិភាក្សា​ពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ ​រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបងនៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​នគរបាល​ភូមិភាគ​២​នៃ​ព្រះរាជាណាចក្រ​ថៃ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន មេបញ្ជាការ​រង​នគរបាល​ជាតិ​ទិស​ភូមិភាគ​ទី​៥ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ​និង​ជា​សហ​ប្រធាន​នៃ​ជំ​នួន​ពិភាក្សា ដែល​ភាគី​ថៃ​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ត្រី ថា​ណា​ស័ក្តិ រិ​ទ្ធី​ដេ​ត​ផៃ​ប៊ូ​ន មេបញ្ជាការ​រង​នគរបាល​ភូមិភាគ​២​នៃ​ព្រះរាជាណាចក្រ​ថៃ ជា​សហ​ប្រធាន​នៃ​ជំ​នួន​ពិភាក្សា​មក​ចូលរួម​ចំនួន​២៩​នាក់​។​ចំណែក​កម្ពុជា​ចំនួន​៣៨​នាក់ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន បាន​លើក​ឡើង​ពង្រឹងកម្លាំង​សហការ​ជាមួយ​គ្នា ​ដោយ​អនុវត្តតាម​ខ្លឹម​សារ​ចំនួន​៧​ចំណុច​​ដែល​បាន​ជួប​ឯកភាព​គ្នា​ រវាង​នគរបាល​ខេត្តបាត់ដំបង និង​ខេត្ត​ច័ន្ទ​បូ​រី​នៅ​ប្រទេស​ថៃ​​កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា​ ឆ្នាំ​២០១៩ ​រួច​មក​នោះ ​យក​មក​អនុវត្ត​បន្ត​ទៀត ហើយ​ក៏​បាន​សុំ​បន្ថែម​កិច្ចសហការ​ជាមួយ​នគរបាល​ខេត្ត​ត្រា​ត និង​ខេត្ត​ស្រះ​កែវ​បន្ថែម​ទៀត ហើយ​បាន​ជំរុញ​ឲ្យ​មាន​ជំនួប​គ្នា​រវាង​ថ្នាក់​ស្រុក​និង​ស្រុក​ដែល​មាន​ព្រំប្រទល់​ជាមួយ​គ្នា និង​ជំនាញ​តាម​គោលដៅ​នៅ​ទល់មុខ​គ្នា សុំ​បន្ត​ពង្រឹង​បន្ថែម​តាម​ខ្លឹមសារ​ចាស់​ឲ្យ​បាន​ល្អ​បន្ថែម​ជា​បន្ត​ទៀត ។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ត្រីថា​ណា​ស័ក្តិ រិ​ទ្ធី​ដេ​ត​ផៃ​ប៊ូ​ន មេបញ្ជាការ​រង​នគរបាល​ភូមិភាគ​២​នៃ​ព្រះរា​ជាណាចក្រ​ថៃ​បាន​លើក​ឡើង​ថា សុំ​ឯកភាព​បន្ត​ពង្រឹង​ជាមួយ​ជាមួយ​ខេត្ត​ទាំង​៣​របស់​ថៃ​ ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ខេត្តបាត់ដំបង ហើយ​សុំ​ឲ្យ​ខាង​កម្ពុជា​ជួយ​ជំរុញ​ផ្សព្វផ្សាយ​ដល់​ពលករ​មួយ​ចំនួន​ឲ្យ​យល់​​អំពី​ច្បាប់​ដែល​ត្រូវ​ចេញ-ចូល ទៅ​ធ្វើការរស់នៅឱ្យសម​ស្រប​ទៅ​តាម​ច្បាប់​ផង ។

ភាគី​ថៃ​បាន​បន្ថែម​ទៀត​ថា បើ​មាន​ករណី​មាន​មាន​អ្នកជំងឺ​ដែល​ត្រូវ​សង្គ្រោះ​បន្ទាន់ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ សូម​ភាគី​ទាំង​សងខាង​ជួយ​សម្រួល​ឲ្យ​បាន​ឆាប់​បំផុត ចៀសវាង​ការ​ខកពេល​នាំ​ឲ្យ​អ្នកជម្ងឺ​អាច​ស្លាប់ ក្នុង​ការ​ជួយ​សង្គ្រោះ​មិន​ទាន់ ។ បន្ទាប់​ពី​បាន​ឯកភាព​គ្នា​រួច​ហើយ​ភាគី​ទាំង​ពីរ ​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​រួម​គ្នា ហើយ​បន្ត​យក​ទៅ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​បំផុត ។ ​

អត្ថបទសរសេរ ដោយ