ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋមានទំនាស់ដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ឬ​ស្សី​កែវ​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​ជា​ថ្មី​ម្តងទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ឬ​ស្សី​កែវ​បាន​ធ្វើ​លិខិត​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជា​ថ្មី​ម្តងទៀត​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន​សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ។ នេះ​ជា​លិខិត​ទី​២​ហើយ​ដែល​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​បាន​ធ្វើ​លិខិត​ថ្លែងអំណរគុណ…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ឬ​ស្សី​កែវ​បាន​ធ្វើ​លិខិត​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជា​ថ្មី​ម្តងទៀត​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន​សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ។ នេះ​ជា​លិខិត​ទី​២​ហើយ​ដែល​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​បាន​ធ្វើ​លិខិត​ថ្លែងអំណរគុណ បន្ទាប់​ពី​សម្តេច​តេ​ជោ បាន​ឯកភាព​លើ​របាយការណ៍​សង្ខេប​របស់​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក ដោយ​បាន​ឯកភាព​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​ដោះស្រាយ និង​រាយការណ៍​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី ។

នៅ​ក្នុង​លិខិត​របស់​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា «​យើងខ្ញុំ​ទាំងអស់​គ្នា​ជា​ប្រជាជន​ដែល​មាន​ទីលំនៅ នៅ​តំបន់​អភិវឌ្ឍ​ឫស្សី​កែវ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ និង​ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ ២ ខណ្ឌ​ឫស្សី​យេ​កែវ រាជធានី​ភ្នំពេញ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជា​ថ្មី​ម្តងទៀត ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​ក​ត្តិ​ព្រឹទ្ធិ​ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ដែល​បាន​ចេញ​ស ជ ណ​លេខ ១០០​ចុះ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ ដោយ​បាន​ប្រគល់​ភារកិច្ច​ទៅ​អោយ​សាលា​រាជធានី​ភ្នំពេញ​បន្ត​ដោះស្រាយ​ជាមួយ​យើងខ្ញុំ​ទាំង​៨​គ្រួសារ នៅ​តំបន់​អភិវឌ្ឍន៍​ឬ​ស្សី​កែវ ។

នៅ​ក្នុង​លិខិត​បានអោយ​ដឹង​ទៀត​ថា នេះ គឺជា​ការ​យកចិត្ត​ទុក​របស់​សម្តេច​ចំពោះ​យើងខ្ញុំ​ជា​ប្រជាជន​រស់នៅ​ក្រោម​ម្លប់ សន្តិភាព ដែល​ជា​ទម្លាប់​របស់​សម្តេច គឺ​ទីណា​ដែល​ប្រជាជន​មានទុក្ខ​លំបាក​ទីនោះ​មាន​វត្តមាន​របស់​សម្តេច ។ យើងខ្ញុំ​ទាំង​៨​គ្រួសារ​សង្ឃឹមថា សាលា​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​យើងខ្ញុំ​ដោយ​ឈរ​លើ​គោលការណ៍​គ្រឹះ​របស់​សម្តេច គឺ​ការ​ឈ្នះ​ឈ្នះ​ទាំងអស់​គ្នា ។

នៅ​ក្នុង​លិខិត​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី សូម​ប្រសិទ្ធិ​ពរ​ជ័យ​ជួន​ដល់​សម្តេច​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ទាំង​បុត្រា បុត្រី និង​ចៅប្រុស​ចៅស្រី​ទាំងអស់​របស់​សម្តេច សូម​អោយ​បាន​ប្រកបដោយ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ ៖ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ ប្រជាជន​៨​គ្រួសារ សូម​សំណូមពរ​ដល់​សាលា​រាជធានី​មេត្តា​ព​ន្លឿ​ន​ការ​ដោះស្រាយ​បន្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដើម្បី​បញ្ចប់ទំនាស់​ដ៏​រាំ​រ៉ៃ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ