ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​នេះ​ជា​មូលហេតុ​ដែល​នាំ​​​ឲ្យ​ការ​ញ៉ាំ​កាហ្វេ​​​មាន​អារម្មណ៍ល្អ

4 ឆ្នាំ មុន

នៅ​ពេល​អ្នកមាន​អារម្មណ៍មិនល្អ វា​អាច​នឹង​ងាយ​ធ្វើ​ឲ្យ​មាន​កំហឹង ឬ​ឆេវឆាវ​។ ប៉ុន្តែ​អាហារ​ដែល​មាន​​ជាតិ​ផ្អែម ឬ​កាឡូរី​ខ្ពស់​អាច​ផ្តល់​ផល​អវិជ្ជមាន​ច្រើន​ដល់​សុខភាព​ទៅ​ទៀត​បើសិនជា​អ្នក​ជ្រើស​រើស​យក​វា​ក្នុង​ពេល​មាន​អារម្មណ៍​អត់​ល្អ​។ ដូច្នេះ​អ្នក​ប្រហែលជា​យល់​ថា តើ​អាហារ​ផ្តល់​សុខភាព​បែប​ណា​ទើប​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍ល្អ​ឡើង​វិញ​បាន​នោះ​។ កាហ្វេ​ គឺជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​បំផុត​ក្នុង​លោក ហើយ​វា​ប្រហែលជា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​រីករាយ​បន្តិច​ដែរ​។…

នៅ​ពេល​អ្នកមាន​អារម្មណ៍មិនល្អ វា​អាច​នឹង​ងាយ​ធ្វើ​ឲ្យ​មាន​កំហឹង ឬ​ឆេវឆាវ​។ ប៉ុន្តែ​អាហារ​ដែល​មាន​​ជាតិ​ផ្អែម ឬ​កាឡូរី​ខ្ពស់​អាច​ផ្តល់​ផល​អវិជ្ជមាន​ច្រើន​ដល់​សុខភាព​ទៅ​ទៀត​បើសិនជា​អ្នក​ជ្រើស​រើស​យក​វា​ក្នុង​ពេល​មាន​អារម្មណ៍​អត់​ល្អ​។ ដូច្នេះ​អ្នក​ប្រហែលជា​យល់​ថា តើ​អាហារ​ផ្តល់​សុខភាព​បែប​ណា​ទើប​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍ល្អ​ឡើង​វិញ​បាន​នោះ​។

កាហ្វេ​ គឺជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​បំផុត​ក្នុង​លោក ហើយ​វា​ប្រហែលជា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​រីករាយ​បន្តិច​ដែរ​។ ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​នឹង​ជួយ​បង្ការ​កុំ​ឲ្យ​សារធាតុ​ធម្មជាតិ​មួយ​ឈ្មោះ​ថា Adenosine កើត​ពី​ធម្មជាតិ​ក្នុង​ខ្លួន និង​កុំ​ឲ្យ​វា​តោង​កន្លែង​ទទួល​ក្នុង​ខួរក្បាល​ដើម្បី​ជំរុញ​ដល់​ការ​នឿយហត់ ដូច្នេះ​វា​ក៏​បង្កើន​អារម្មណ៍​ប្រុង​ប្រយ័ត្ន​ច្រើន​ផង​ដែរ​។

យ៉ាងណាមិញ វា​ក៏​ជំរុញ​ដល់​ការ​កើនឡើង​នូវ​ការ​បញ្ចេញ​សារធាតុ​ចម្លង​សរសៃប្រសាទ​ធ្វើ​ឲ្យ​អារម្មណ៍ល្អ​ដូច​ជា Dopamine និង Norepinephrine​ដែរ​។ ការ​សិក្សា​មួយ​ដែល​ធ្វើ​ទៅ​លើ​មនុស្ស ៧២​នាក់​បាន​រក​ឃើញ​ថា កាហ្វេ​ទាំង​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន និង​មាន​ជាតិ​កាហ្វេ​អ៊ី​ន​សុទ្ធតែ​ជួយ​ពង្រឹង​ដល់​អារម្មណ៍ល្អ​ទាំងអស់​បើ​ប្រៀបធៀប​នឹង​ភេសជ្ជៈ​មាន​ជាតិ Placebo ហេតុ​ដូច្នេះ​ហើយ​ទើប​កាហ្វេ​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ