ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ដី​ថា​ដី​នេះ​មាន​បណ្ណ​កម្មសិទ្ធិ ហេតុ​អី​ខេត្ត​មក​ឈូស​រំលាយ​យក?

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​បាន​ផ្ទុះ​ការ​តវ៉ា ខណៈ​ដែល​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​បាន​ប្រើ​គ្រឿងចក្រ​ទៅ​ឈូស​ព័ទ្ធ​យក​ដី​របស់​ពួក​គាត់​នៅ​ចំណុច​រង្វង់​មូល​ទូក​ថ្មី ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។ ជា​ការ​កត់​សម្គាល់ការ​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​ព័ទ្ធ​យក​ដី​ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃ​ទី​០៥…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​បាន​ផ្ទុះ​ការ​តវ៉ា ខណៈ​ដែល​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​បាន​ប្រើ​គ្រឿងចក្រ​ទៅ​ឈូស​ព័ទ្ធ​យក​ដី​របស់​ពួក​គាត់​នៅ​ចំណុច​រង្វង់​មូល​ទូក​ថ្មី ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។ ជា​ការ​កត់​សម្គាល់ការ​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​ព័ទ្ធ​យក​ដី​ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែកុម្ភៈ​នេះ រដ្ឋបាល​សាលាខេត្ត​ក៏​បាន​ដាក់​កម្លាំង​នគរបាល កងរាជអាវុធហត្ថ ដើម្បី​ត្រៀម​ទប់ទល់​ជាមួយ​ប្រជាពលរដ្ឋ​ផង​ដែរ ។

លោក ងួ​ន ប៊ុ​ន​ឈួ​ន ដែល​ជា​ម្ចាស់​ដី​បាន​ឲ្យ​ដឹង​ថា ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​បាន​យក​គ្រឿងចក្រ និង​ដាក់​កងកម្លាំង​មាន​សមត្ថកិច្ច​មក​ឈូស​បំពាន​យក​ដី​របស់​គាត់ មាន​ទំហំ​៤០០​ម៉ែត្រការ៉េ និង​ដីរ​បស់បង​គាត់​ជាង​កន្លះ​ហិ​កតា ដោយ​មិន​បាន​ជូនដំណឹង​អ្វី​ទាំងអស់​ដែល​នេះ​ជា​ការ​រំលោភសិទ្ធិ​ប្រជាពលរដ្ឋ​តែ​ម្ដង ។ ដី​គាត់​បាន​ទិញ​ត​ពី​ប្រជាពលរដ្ឋ​នេះ គឺ​បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​ចេញ​ដោយ​សាលាក្រុង​កំពង់ឆ្នាំង ។

លោក​បាន​បញ្ជាក់​ថា កន្លង​ទៅ​មានការ​សម្របសម្រួល​គ្នា លោក​ព្រម​បរិច្ចាគ​ខ្លះ​ហើយ ប៉ុន្តែ​ពេល​នេះ​មក​រំលោភ​យក​ទាំងស្រុង​តែ​ម្តង ដោយ​គ្មាន​ដំណោះស្រាយ​អ្វី​ឡើយ ។ លោក​មិនមែន​មិន​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​របស់​អាជ្ញាធរ​ខេត្ត​នោះ​ទេ ប្រសិនបើ​យក​ទៅ​ធ្វើការ​អភិវឌ្ឍ​ជា​សារ​ធា​ណៈ ។ ប៉ុន្តែ​ចាំបាច់​ត្រូវ​តែ​មាន​សំណង​មិនមែន​មក​យក​ទទេ​ៗ​បែប​នេះ​ឡើយ ។

ក្នុង​នាម​លោក​ជា​ប្រជាពលរដ្ឋ ជា​ម្ចាស់​ដី​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​មេត្តា​ចេញ​ប្លង់ ការ​អភិវឌ្ឍ​ឱ្យ​បាន​ច្បាស់លាស់ និង​សូម​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​ពិនិត្យ​មើល​ការ​អភិវឌ្ឍ​នៅ​តំបន់​ចុង​កោះ​នេះ​ផង ។ ជាមួយ​គ្នា​នោះ​លោក យ៉ិ​ន វ៉ា​ន់ ដែល​ជា​ម្ចាស់​ដី​ដែល​បាន​បញ្ជាក់​ថា គាត់​បាន​ត្រូវ​បាន​មន្ត្រី​សាលាខេត្ត​ព័ទ្ធ​ពាន់​យក​អស់​ដី​ទំហំ ៣០​គុណ និង​៥០ ម៉ែត្រ​ទៅ​ហើយ គាត់​មិន​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​ទេ​ប៉ុន្តែ​សូម​ដោះស្រាយ​ឲ្យ​បាន​ច្បាស់លាស់ និង​សមរម្យ ។

ដោយឡែក​មន្ត្រី​របស់​សាលាខេត្ត និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​គេចខ្លួន​មិន​ព្រម​ផ្ដល់​ការ​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ និង​អ្នកកាសែត​ឡើយ​នៅ​សល់​តែ​លោក គង់ សុវណ្ណ​អស្ចារ្យ ជា​មន្ត្រី​សាលាខេត្ត​ម្នាក់​បាន​ព្រម​ចេញ​មុខ​ជួប​ជាមួយ​អ្នកកាសែត​ដោយ​បាន​បញ្ជាក់​ថា ៖ តំបន់​នេះ​មានការ​អភិវឌ្ឍ​ពង្រីក​បរិវេណ​ជុំវិញ​រង្វង់​មូល​ទូក​ឲ្យ​បាន​ធំ​ទូលាយ​ជាង​មុន​មាន​អង្កត់ផ្ចិត​៧៥​ម៉ែត្រ ស្មើ​សងខាង​រង្វង់​មូល​ទូក​ទំហំ​១៥០​ម៉ែត្រ គឺ​ក្នុង​គោលបំណង​ធ្វើ​ជា​ចំណតរថយន្ត ដើម្បី​ឱ្យ​បាន​ធំ​ទូលាយ​សម្រាប់​២០​ទៅ​៣០​ឆ្នាំ​ទៀត មាន​កំណើន​មនុស្ស​ច្រើន ។ លោក​ធ្វើ​នេះ​គឺ​តាម​ថ្នាក់លើ​បញ្ជា​ទេ មិនមែន​ធ្វើ​ដោយ​ចិត្ត​ឯង និង​ដើម្បី​ប្រយោជន៍​ខ្លួន​ទេ គឺ​ដើម្បី​ប្រយោជន៍​រួម តើ​………..​។

យ៉ាងនេះ​ក្តី​លោក គង់ សុវណ្ណ​អស្ចារ្យ មិន​ហ៊ាន​ប្រាប់​ថា នរណា​ជា​អ្នកបញ្ជា​ពីលើ​ឡើយ​ដោយ​លាក់លៀម ដោយ​គ្រាន់តែ​និយាយ​ថា ថ្នាក់លើ​តែ​ប៉ុណ្ណោះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា អ្នក​សារព័ត៌មាន​មាន​ច​ម្ង​ល់​ថា តើ​ថ្នាក់លើ​ជា​អ្នក​ណា​បាន​យក​គ្រឿងចក្រ​ប្រដាប់​ដោយ​កម្លាំង​សមត្ថកិច្ច​មក​ឈូស​ឆាយដី​ប្រជាពលរដ្ឋ​បែប​នេះ ។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ បន្ទាប់​ពី​កាលពី​៣​ថ្ងៃមុន គឺ​កាលពី​ថ្ងៃ​ទី​០២ ខែកុម្ភៈ មន្ត្រី​សាលាខេត្ត​បាន​ដាក់​គ្រឿងចក្រ​មក​ឈូស​ព័ទ្ធ​យក​ដី​ប្រជាពលរដ្ឋ​មួយ​សារ​ហើយ តែ​ប្រជាពលរដ្ឋ តវ៉ា ដកថយ​ទៅ​វិញ ប៉ុន្តែ​លើក​នេះ​បាន​ដាក់​គ្រឿងចក្រ​មក​ដោយ​បន្ថែម​កងកម្លាំង នគរបាល និង​កងរាជអាវុធហត្ថ​មក​ជាមួយ​ផង ក្នុង​គោលបំណង​យ៉ាងណា​នោះ គឺ​មាន​អាច​ដឹង​បាន​ឡើយ ។ តែ​យ៉ាងនេះ​ក្តី​នៅ​ព្រឹក​នោះ បន្ទាប់​មានការ​តវ៉ា និង​សួរ​រក​អ្នកបញ្ជា​សួរ​រក​ប្លង់​អភិវឌ្ឍន៍​រង្វង់​មូល រួច​មក កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​សាលាខេត្ត ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​បាន​ដកថយ​ទៅ​វិញ​អស់ ។ ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​ជូន​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ