ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​​ឆ្អឹង​ប្រពន្ធ​ដាក់ក្នុងរូបចម្លាក់ ដេកឱប​​រយៈ​​ពេល​​១៦​ឆ្នាំហើយ

4 ឆ្នាំ មុន

វៀតណាម ​៖ ដោយ​មិន​អាច​ដោះស្រាយ​ជាមួយនឹង​ការ​បាត់បង់​ភរិយា​ជាទី​ស្រឡាញ់​របស់​គាត់ បុរស​ជន​ជាតិ​វៀតណាម​ម្នាក់​ បាន​ជីក​យក​បំណែក​សាកសព​របស់​នាង ដាក់​ក្នុង​រូបចម្លាក់​ធ្វើ​ពី​ម្នាងសិលា ហើយ​បាន​ដេក​នៅ​លើ​គ្រែ​ជាមួយ​ចម្លាក់​តុក្កតា​នោះ​អស់​រយៈពេល១៦​ឆ្នាំ​មក​ហើយ​។ កាលពី​ឆ្នាំ​២០០៩ រឿងរ៉ាវ​ដ៏​ចម្លែក​របស់​លោក Le…

វៀតណាម ​៖ ដោយ​មិន​អាច​ដោះស្រាយ​ជាមួយនឹង​ការ​បាត់បង់​ភរិយា​ជាទី​ស្រឡាញ់​របស់​គាត់ បុរស​ជន​ជាតិ​វៀតណាម​ម្នាក់​ បាន​ជីក​យក​បំណែក​សាកសព​របស់​នាង ដាក់​ក្នុង​រូបចម្លាក់​ធ្វើ​ពី​ម្នាងសិលា ហើយ​បាន​ដេក​នៅ​លើ​គ្រែ​ជាមួយ​ចម្លាក់​តុក្កតា​នោះ​អស់​រយៈពេល១៦​ឆ្នាំ​មក​ហើយ​។

កាលពី​ឆ្នាំ​២០០៩ រឿងរ៉ាវ​ដ៏​ចម្លែក​របស់​លោក Le Van ត្រូវ​បាន​គ្រប់​គ្នា​ដឹង ហើយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​។ គ្មាន​នរណា​ម្នាក់​ធ្លាប់​ជឿ​ថា មាន​មនុស្ស​យក​បំណែក​សាកសព​ក្នុង​ផ្នូរ​របស់​ប្រពន្ធ​ខ្លួន​ទៅ​ដាក់​ឱប​នៅផ្ទះ​អុីចឹង​នោះ​ទេ ​។ តែ​នេះ​គឺជា​អ្វី​ដែល​លោក Le Van បាន​ធ្វើ​អស់​រយៈពេល​១៦​ឆ្នាំ​មក​ហើយ​។ បើ​ទោះបីជា​បងប្អូន​សាច់ញាតិ ​មានការ​ជំទាស់​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​លោក​មិន​មាន​គម្រោង​នឹង​ឈប់​ដែរ​។

លោក Van និង​ភរិយា បាន​រៀប​ការ​ជាមួយ​គ្នា​នៅ​ឆ្នាំ​១៩៧៥​។ ពួក​គេ​មិន​ដែល​ស្គាល់គ្នា​ពី​មុន​មក​ទេ តែ​ម្តាយ​ឪពុក​ចាប់​ផ្សំផ្គុំ​តាំងពី​នៅ​ក្មេង​ៗ​។ អារម្មណ៍​ស្នេហា​ក៏​បាន​ដុះ​ឡើង ក្រោយ​ពេល​រៀប​ការ​បាន​មួយ​រយៈ​។ ពួក​គេ​មានកូន៧​នាក់ និង រស់នៅ​ក្នុង​ជីវភាព​តាន​តាំង តែ​មាន​សុភមង្គល​រហូត​មក​ដល់​ឆ្នាំ​២០០៣​ ។ នៅ​ពេល​នោះ លោក Van ដែល​កំពុង​តែ​ធ្វើការ​នៅ​ឆ្ងាយ​ពី​ផ្ទះ ត្រូវ​បាន​គេ​ប្រាប់​ថា ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​ហើយ​។ គាត់​បាន​ស្ទុះស្ទា​ត្រឡប់​មក​ផ្ទះ ហើយ​អាច​ឃើញ​មុខ​ប្រពន្ធ​បាន​ត្រឹមតែ​បន្តិច​មុន​ពេល​គេ​យក​ទៅ​បញ្ចុះ​។

ដំបូង​ឡើយ លោក Van បាន​ចំណាយពេល​ទាំង​យប់​ទាំង​ថ្ងៃ​ នៅ​ឯ​ទី​បញ្ចុះសព​ដោយ​ដេក​លើ​ផ្នូរ​ប្រពន្ធ ប៉ុន្តែ​បន្ទាប់​ពី​ពីរ​បី​ខែ​គាត់​ចាប់ផ្តើម​ព្រួយបារម្ភ​អំពី​អាកាសធាតុ​មិនល្អ​។ នៅ​យប់​មួយ គាត់​បាន​ជីក​រក​បំណែក​នៃ​សាកសព​ដាក់​ក្នុង​កាបូប មុន​ពេល​គាត់​ធ្វើ​ជា​រូប​តុក្កតា​ធ្វើ​ពី​ម្នាងសិលា​។ គាត់​បាន​យក​កម្ទេច​នោះ​ទៅ​ដាក់​នៅ​ក្នុង​រូប​តុក្កតា ហើយ​យក​ទៅ​ដាក់​នៅ​លើ​គ្រែ ដើម្បី​ដេក​ឱប​រាល់ថ្ងៃ​រាល់​យប់​។ គាត់​បាន​ធ្វើ​បែប​នេះ​អស់​រយៈពេល​១៦​ឆ្នាំ​មក​ហើយ​។

ក្រោយ​ពេល​កូន​ៗ​ដឹង ពួក​គេ​បាន​ប្រាប់​ឪពុក​ឱ្យ​យក​ម្តាយ​ទៅ​ដាក់​នៅ​ក្នុង​ផ្នូរ​វិញ ដើម្បី​ឱ្យ​គាត់​បាន​ស្ងប់​។ តែ​ឪពុក​មិន​ព្រម​នោះ​ទេ​។ ក្រោយមក​ទៀត អ្នក​ជិតខាង​បានដឹង​រឿង​នេះ ក៏​រាយការណ៍​ប្រាប់​អាជ្ញាធរ និង ប្តឹង​ពី​បទ​ចម្លងជម្ងឺ​។ តែ​លោក Van នៅ​តែ​មិន​ព្រម​ធ្វើ​តាម​ទាល់តែ​សោះ​។ គាត់​សំអាត​រូប​តុក្កតា​នោះ រាល់ថ្ងៃ​ហើយ​ផ្លាស់​សម្លៀក​បំពាក់​ឱ្យ​ជា​ប្រចាំ ដូច​ពេល​ដែល​ប្រពន្ធ​របស់​គាត់​នៅ​រស់អុីចឹង ​៕

អត្ថបទសរសេរ ដោយ