ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យ៉ាង​ហោច​ណាស់​១០​នាក់​ឆ្លង​វីរុស​​កូរ៉ូណា​ ក្នុង​នាវា​កម្សាន្ត​​យក្ស​មួយ​​

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ក្រសួងសុខាភិបាល​ជប៉ុន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៥ ​កុម្ភៈ​នេះ​​ថា មនុស្ស​យ៉ាង​តិច​១០​នាក់ ដែល​ស្ថិត​ក្នុង​នាវា​កម្សាន្ត​យក្ស​មួយ ត្រូវ​អាជ្ញាធរ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ក្រោយ​រក​ឃើញ​មាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​។ បែប​នេះ​នាំ​ឲ្យ​ចំនួន​មនុស្ស​រក​ឃើញ​ឆ្លង​វីរុស​នេះ​នៅ​ជប៉ុន​ឡើង​ដល់​៣៣​នាក់​ហើយ​។ អាជ្ញាធរ​ជប៉ុន​បាន​សម្រេច​ដាក់​នាវា​នោះ​ឈ្មោះ​DIAMOND…

ប្រទេស​ជប៉ុន ៖ ក្រសួងសុខាភិបាល​ជប៉ុន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៥ ​កុម្ភៈ​នេះ​​ថា មនុស្ស​យ៉ាង​តិច​១០​នាក់ ដែល​ស្ថិត​ក្នុង​នាវា​កម្សាន្ត​យក្ស​មួយ ត្រូវ​អាជ្ញាធរ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ក្រោយ​រក​ឃើញ​មាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​។ បែប​នេះ​នាំ​ឲ្យ​ចំនួន​មនុស្ស​រក​ឃើញ​ឆ្លង​វីរុស​នេះ​នៅ​ជប៉ុន​ឡើង​ដល់​៣៣​នាក់​ហើយ​។

អាជ្ញាធរ​ជប៉ុន​បាន​សម្រេច​ដាក់​នាវា​នោះ​ឈ្មោះ​DIAMOND PRINCESS​ដែល​មក​ដល់ ​ឆក​វ៉ូ​កូ​ហា​ម៉ា ​ជិត​ក្រុង​តូ​ក្យូ កាលពី​យប់​ថ្ងៃ​ទី​៣​កុម្ភៈ ឲ្យ​នៅ​ដាច់​ពី​គេ​ជាមួយ​មនុស្ស​៣.៧១១​នាក់ ក្នុង​នោះ​មាន​អ្នកដំណើរ​២.៦៦៦​នាក់​ និង​សមាជិក​ក្រុម​នាវិក​១.០៤៥​នាក់​។

វិធានការ​នោះ​ត្រូវ​បាន​សម្រេច បន្ទាប់​ពី​ការ​ធ្វើតេស្ត​រក​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា លើ​អ្នកដំណើរ​អាយុ​៨០​ឆ្នាំ​ម្នាក់​មក​។ អ្នកដំណើរ​រូប​នេះ​បាន​ឡើង​នាវា​ពី​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​២៥​មក​រា​។

នាវា​នោះ​ចាក​ចេញពី​ក្រុង​យូ​កូ​ហា​ម៉ា​នា​ថ្ងៃ​ទី​២០​មក​រា បាន​ទៅ​ឈប់​សំចត​នៅ​ក្រុង​កា​ហ្គោ​ស៊ីម៉ា​ភាគ​ខាងត្បូង​ជប៉ុន វៀតណាម តៃវ៉ាន់​និង​កោះ​អូ​គី​ណា​វ៉ា​ជប៉ុន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ