កីឡាករ Odion Ighalo បានធ្វើការបង្ហាញខ្លួនជាផ្លូវការ ជាមួយក្លិបថ្មី Manchester United ហើយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះ នឹងត្រូវពាក់អាវលេខ២៥ ដែលអតីតកីឡាករ Antonio Valencia ធ្លាប់ពាក់ ។
ជាមួយគ្នានេះផងដែរ អតីតម្ចាស់អាវលេខ២៥ ខាងលើក៏បានបង្ហាញចំណាប់អារម្មណ៍ និងការជូនពរដល់សមាជិកថ្មី នៅក្នុងបណ្តាយទំនាក់ទំនងសង្គម Twitter ដោយមានន័យទាំងស្រុងថា «ខ្ញុំតែងតែឃើញលេខ២៥ ជាឱកាសដើម្បីធ្វើការលើសពីក្តីសុបិនរបស់ខ្ញុំ។ វាជាការបំផុសគំនិតរបស់ខ្ញុំ ហើយបានក្លាយជា Amulet (វត្ថុស័កិ្តសិទិ្ធ) របស់ខ្ញុំ។ ខ្ញុំសូមជូនពរឱ្យអ្នក ឱ្យទទួលបានជោគជ័យ ជាមួយអាវនេះ ប្អូនប្រុស!»។
សូមបញ្ជាក់ថា Odion Ighalo បានផ្លាស់ពីក្លិបលីគកំពូលចិន Shanghai Shenhua មកចូលរួមជាមួយ Man United នៅថ្ងៃទី៣១ ខែមករា កន្លងទៅថ្មីៗ ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ