ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​មួយ​គ្រោង​យក​ថ្នាំ​ព្យាបាល​វីរុស​អេ​បូ​ឡា​មក​ប្រឆាំង​ជំងឺ​កូ​រ៉ូ​ណា


ញូ​វ​យ៉​ក ៖ មិន​មាន​វិធី​ព្យាបាល​ណាមួយ​សម្រាប់​សម្លាប់​វីរុស​កូ​រ៉ូ​ណា​ថ្មី​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​ធំ​ៗ​ជា​ច្រើន​សង្ឃឹមថា ពួក​គេ​អាច​ព្យាបាល​រោគ​សញ្ញា​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​វីរុស​ដែល​មាន​ស្រាប់ ។

Gilead Sciences ជា​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​ដែល​មាន​ថ្នាំ​ពិសោធ​ន៏​ហៅ​ថា Remdesivir ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​វីរុស​អេ​បូ​ឡា បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ថា​ខ្លួន​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​សុខាភិបាល​ចិន​ដើម្បី​ពិនិត្យ​មើល​ថា តើ​ថ្នាំ​នេះ​អាច​ប្រឆាំង​នឹង​រោគ​សញ្ញា​នៃ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​ដែរ​ឬ​អត់?

ក្រុមហ៊ុន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​ប្រើប្រាស់​ថ្នាំ Remdesivir បាន​បង្ហាញ​ភាព​ជោគជ័យ​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ MERS និង SARS ដែល​ជា​វីរុស​ពីរ​ស្រ​ដៀង​នឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី នៅ​វូ​ហាន ប្រទេស​ចិន​ដែរ ។ Remdesivir ក៏​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ព្យាបាល​បន្ទាន់​នៃ​អ្នកជំងឺ​ដែល​មាន​ជំងឺ​អេ​បូ​ឡា ។ ក្រុមហ៊ុន​ខាងលើ​បាន​បន្ថែម​ថា ប៉ុន្តែ​ថ្នាំ​នេះ​មិន​ទាន់​ត្រូវ​បាន​ផ្តល់​ការ​អនុញ្ញាត​ជា​ផ្លូវការ ឬ​ត្រូវ​បាន​យល់ព្រម​សម្រាប់​ការ​ព្យាបាល​ដោយ​អង្គការ​សុខភាព​ពិភពលោក​ណាមួយ​ឡើយ ។

Gilead Sciences មិនមែន​ជា​ក្រុមហ៊ុន​ថ្នាំ​តែ​មួយ​ទេ​ដែល​សង្ឃឹមថានឹង​រក​ឃើញ​ការ​ព្យាបាល​ដែល​ទទួល​បាន​ជោគជ័យ​សម្រាប់​ជម្ងឺ​នេះ​គូប្រជែង​ធំ​មាន​ដូច​ជា Johnson & Johnson និង GlaxoSmithKline ក៏​កំពុងធ្វើការ​លើ​ការ​រក​វ៉ាក់សាំង​ផង​ដែរ ៕

ប្រភព ៖ cnn , កែសម្រួល​ដោយ ៖ សំណាង

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ