ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូនដំណឹង ! ប្រជាពលរដ្ឋ​បង់ប្រាក់​ថ្លៃ​ប្រមូល​សំរាម​ចាប់ពី​ដើមខែ​កុម្ភៈ​នេះ​តទៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញជម្រាបជូន​ប្រជាពលរដ្ឋឱ្យ​បង់ប្រាក់​ថ្លៃ​ប្រមូល​សំរាម​ចាប់ពី​ដើមខែ​កុម្ភៈ​នេះ​តទៅដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ ក្នុង​ការ​ចូលរួមធានា​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ នៅ​តែ​រក្សា​បាន​ភាព​ស្អាត​មាន​ផា​សុខភាព និង​គុណភាព​បរិស្ថាន​ ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​បើក​ទទួលយក​ថ្លៃ​ប្រមូល​សំរាម​ពី​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ​នេះ​តទៅ…

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញជម្រាបជូន​ប្រជាពលរដ្ឋឱ្យ​បង់ប្រាក់​ថ្លៃ​ប្រមូល​សំរាម​ចាប់ពី​ដើមខែ​កុម្ភៈ​នេះ​តទៅដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ ក្នុង​ការ​ចូលរួមធានា​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ នៅ​តែ​រក្សា​បាន​ភាព​ស្អាត​មាន​ផា​សុខភាព និង​គុណភាព​បរិស្ថាន​ ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​បើក​ទទួលយក​ថ្លៃ​ប្រមូល​សំរាម​ពី​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ​នេះ​តទៅ តាម​រយៈ​ប្រព័ន្ធ​ទូរ​ទាត់​អេ​ឡិច​ត្រូ​និ​ច ដើម្បី​បង្ក​លក្ខណៈ​ងាយ ស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ចំណេញ​ពេលវេលា និង​កាត់​បន្ថយ​ការ​ចំណាយ​ផង​ដែរ ​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សាលា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ​ នេះលោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​អាច​បង់ថ្លៃ​សេវា​សំរាម​សម្រាប់​ខែមករា តាម​រយៈដៃគូសហការដោយ​ក្នុង​មួយ​ប្រត្តិបត្តិការចំណាយ​ថ្លៃ​សេវា​ចាប់ពី​៥០០​រៀល​ទៅ​៨០០​រៀល​តែ​ប៉ុណ្ណោះ ទៅ​តាម​ទំហំ​ទឹកប្រាក់​នៃការ​បង់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក៏​អាច​បង់​ជា​ឆ្នាំ​ក៏​បាន ដោយ​មាន ភាព​ចំណេញ​ច្រើន​គឺ​អស់​ថ្លៃ​សេវាតែ​ម្តង​ប៉ុណ្ណោះ ​។ លោក​អភិបាលរង​បាន​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​នៅ​ក្នុង​ខែមករា​នេះ គឺ​គ្មាន​ការ​ប្រែប្រួល​ទេ គឺ​អនុវត្តន៍តាមតារាង​តម្លៃ​កាលពី​ខែតុលា ឆ្នាំ​២០១៩ ​កន្លង​ទៅ​ជា​គោល​ ។

លោកបាន​បញ្ជាក់​ថា «​បង់​សេវា​សំរាម​ពុំ​មែន​ជា​ការ​បង់​ដោយ​ស្ម័គ្រចិត្ត​ទេ ព្រោះ​យើង​អ្នក​ផលិត​សំរាម​ត្រូវ តែ​បង់លុយ មិន​អាច​គេចវេស​បាន​ទេ​។ ក្នុង​អំឡុង​អន្តរកាល​នេះ គឺ​អោយ​គាត់​បង់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ បើ​យឹត​ពេល​នេះ​យើង​កត់​ចូល​ជា​បំណុល​។ ក្នុង​ករណី​មិន​បង់​គឺ​យើង មាន​វិធានការ ឧ​ទា​ហណ៍ ម្ចាស់​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​មិន​បង់ គឺ​ដកហូត​ការ​ធ្វើ​អាជីវកម្ម ទាល់តែ​បង់ ទើប​ប្រគល់​អោយ​វិញ​ ។​ ប៉ុន្តែ​ក្នុងអំឡុងពេល​អន្តរកាល​នេះ​យើង​មិន​ទាន់​អនុវត្ត​វិធាន​ការណ៍ ច្បាប់​ទេ គឺ​ទុក​អោយ​គាត់ មក​បង់លុយ​ប្រកបដោយ​មនសិកា​ស្នេហា​ជាតិ ដើម្បី​ធានា​ឲ្យ ទីក្រុង​យើង​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត​» ។

ចំណែក​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ដែរ​ថា ប្រព័ន្ធ​បង់ប្រាក់​សេវា ប្រមូល​សំរាម​នេះ​ចាប់​បើក​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​ខកខាន​បង់ គឺ ចាត់​ចូល​ជា​បំណុល​ដែល​ត្រូវ​បង់​នៅ​ខែ​បន្ទាប់​ ។

សូម​បញ្ជាក់​ថា ការ​អនុវត្ត​ប្រព័ន្ធ​បង់ប្រាក់​ថ្មី​តាម​រយៈ​អេ​ឡិច​ត្រូ​និ​ចនេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ទទួល​សិទ្ធិ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ធ្វើ​អាជីវកម្ម​អន្តរកាល​នៃ​ការ​ប្រមូល សំរាម​នៅ​រាជធានី​ភ្នំពេញ ដោយ​រង់ចាំ​ការ​ដេញថ្លៃ​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ