ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​អាពាធ​សម្តេច​សង្ឃរាជ ទេព វង្ស ក្រោយ​សម្រាក​ព្យាបាល​នៅ​ប្រទេស​វៀតណាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែមក​រា ឆ្នាំ​២០២០ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ…

រាជធានីភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែមក​រា ឆ្នាំ​២០២០ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​យាង​មាតុភូមិនិវត្តន៍ មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ហេី​យបន្ទាប់​ពីទ្រង់​បាន​សម្រាក​ព្រះ​កាយ​ព្យាបាល​ព្រះ​រោគ នៅ​ឯ​មន្ទី​ពេទ្យ​រដ្ឋ នៃ​សាធារណៈរដ្ឋ​សង្គម​និ​យម​វៀតណាម ។

ទទួល​ថ្វាយ​ព្រះរាជ​ដំណេី​រ យាង​មាតុភូមិនិវត្តន៍ របស់​សម្តេច​ជា​អម្ចាស់ នៅ​អា​កាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ច្រក​ពិសេស រួម​មាន​សម្តេច ព្រះសង្ឃ ព្រមទាំង​ព្រះ​មន្ត្រី​សង្ឃ សមណ​និស្សិត សមណ​សិស្ស រួម​នឹងមន្ត្រីជាន់ខ្ពស់​ក្រសួង​ធម្មការ និង​សាសនា ជា​ច្រើន​ទៀត ។

បើ​ទោះជា​សម្តេច​សង្ឃ ទ្រង់​អាពាធ​ព្យាធិ​មួយ​ចំនួន ដែល​ចាំបាច់​អោយ​វិ​ជ្ជ​បណ្ឌិត​ឯកទេស ពិនិត្យ​ព្យាបាល ព្រះ​អង្គនៅ​តែ​ឆ្លៀត​បំពេញ​ផ្សព្វផ្សាយ​ពុ​ទ្ឋ​សាសនា ភាព​រីក​ចម្រើន​របស់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា ដល់​ប្រជាជន​វៀតណាម ។ ទាំងនេះ​ជា​ការ​លើកកម្ពស់​វិស័យ​ពុ​ទ្ធ​សាសនា មិន​ថា​ក្នុង​និង​ក្រៅប្រទេស ក្នុង​ន័យ​ចេះ​ជួយ​ថែរក្សា​ការពារ និង​ផ្តល់​ឱវាទ​ដល់​ប្រជាជន​គ្រប់​ជាតិ​សាស​ន៏​ចេះ​ស្រឡាញ់​រាប់អាន​គ្នាកសាង​អ្វី​ជា​សន្តិភាព​ទៅ​វិញ​ទៅ​មក​ ។

យោង​តាម​អាកា​រៈ​ព្រះ​កាយ​របស់​ព្រះ​អង្គ រង​អាពាធ​ផ្នែក​តំរងនោម​ដោយ​ក្រុម លោកគ្រូ​ពេទ្យ​នា​ប្រទេស​វៀតណាម​សម្រួលការ​ព្យាបាល​បាន​ធូរស្បើយ​ច្រើន​ ។ ក្រៅពី​នេះ​ព្រះ​អង្គ​បាន​វះកាត់​ភ្នែក ដើម្បី​សម្រួលការ​ទត អោយ​បាន​ប្រសើរ​ ។ យ៉ាងណាមិញ ព្រះ​សង្ឃរាជ​នៅ​បន្ត​ចាកចេញ​ទៅ​ពិនិត្យ​តាម​ដាម​រោគ​អាពាធ នៅ​ប្រទេស​វៀតណាម​តាម​ស្ថាន​ការ​ជាក់ស្តែង​ ។ ជា​ទម្លាប់​ព្រះ​អង្គ​គឺ​យាង​ទៅ​សម្រាកកាយ​ព្យាបាល​ព្រះ​រោគ នៅ​ប្រទេស​វៀតណាម មិន​មាន​ទៅ​ប្រទេស​ណា​ទៀត​នោះ​ទេ ខណៈ​ខាង​មន្ទីរពេទ្យ​វៀតណាម​ទទួល​ស្វា​គម​ន៏​យ៉ាង​យកចិត្តទុកដាក់​កក់ក្តៅ​ ។

ពុ​ទ្ធបរិស័ទ​ទាំង​ក្នុង​និង​ក្រៅប្រទេស ពេល​ទទួល​ដំណឹង​ការ​យាង​​មកដល់​មាតុប្រទេស​វិញ ម្នាក់​ៗ​បួងសួង ដល់​វត្ថុ​ស័ក​សិ​ទ្ឋិ​លើ​លោក​បីបាច់​ថែរក្សា សម្តេច​សង្ឃ ទេព វង្ស ពោរពេញ​ដោយ​ព្រះ​សុខភាព​ល្អ ដើម្បី​បន្ត​ដឹកនាំ​វិស័យ​ព្រះ​ពុ​ទ្ធ​សាសនា​ខ្មែរ​យើង​បន្ត​ទៀត​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ