ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​និង​កូរ៉េ​ព្យាយាម​នាំ​លុយ​ខុសច្បាប់​ជាង​៧​លាន​ដុល្លារ​ចូល​កម្ពុជា

4 ឆ្នាំ មុន

លុយ​ចំនួន​ជាង​៧​លាន​ដុល្លារ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ត្រូវ​បាន​គេ​ព្យាយាម​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៩​កន្លង​មក​។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួងមហាផ្ទៃ​។ របាយការណ៍​នោះ​ក៏​បានអោយ​ដឹងផង​ដែរ ការ​នាំ​ចូល​សាច់ប្រាក់​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ទាំងនោះ គឺ​មាន​ចំនួន​បួន​លើក​និង​ទាក់ទង​ដល់​ជនជាតិ​ចិន​ចំនួន​៧​នាក់​និង​ជនជាតិ​កូរ៉េ​ចំនួន​ពីរ​នាក់​។ អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍​បាន​ចាត់​ទុក​ការ​ប៉ុនប៉ង​លាង​លុយ​គឺជា​បញ្ហា​ប្រឈម​មូ​ួ​យ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ត្រូវ​យកចិត្តទុកដាក់​។ នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន នាយករ​ដ្ឋា​ន​អន្តោប្រវេសន៍​ក៏​បាន​លើក​ឡើង​បញ្ហា​ប្រឈម មួយ​ចំនួន​ទៀត​ដែល​រួម​បញ្ហា​គ្រឿងញៀន ការ​ជូ​ញ​ដូរ​មនុស្ស…

លុយ​ចំនួន​ជាង​៧​លាន​ដុល្លារ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ត្រូវ​បាន​គេ​ព្យាយាម​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៩​កន្លង​មក​។

នេះ​បើ​យោង​តាម​របាយការណ៍​មួយ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួងមហាផ្ទៃ​។ របាយការណ៍​នោះ​ក៏​បានអោយ​ដឹងផង​ដែរ ការ​នាំ​ចូល​សាច់ប្រាក់​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ទាំងនោះ គឺ​មាន​ចំនួន​បួន​លើក​និង​ទាក់ទង​ដល់​ជនជាតិ​ចិន​ចំនួន​៧​នាក់​និង​ជនជាតិ​កូរ៉េ​ចំនួន​ពីរ​នាក់​។

អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍​បាន​ចាត់​ទុក​ការ​ប៉ុនប៉ង​លាង​លុយ​គឺជា​បញ្ហា​ប្រឈម​មូ​ួ​យ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ត្រូវ​យកចិត្តទុកដាក់​។

នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន នាយករ​ដ្ឋា​ន​អន្តោប្រវេសន៍​ក៏​បាន​លើក​ឡើង​បញ្ហា​ប្រឈម មួយ​ចំនួន​ទៀត​ដែល​រួម​បញ្ហា​គ្រឿងញៀន ការ​ជូ​ញ​ដូរ​មនុស្ស ការ​ជ្រៀ​ន​ចូល​របស់​មុខសញ្ញា​ល្មើស ពី​ប្រទេស​ផ្សេង និង ការ​យក​កម្ពុជា​ជា​ភូមិសាស្ត្រ​ឆ្លងកាត់​ទៅ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​។

បញ្ហា​ទាំងនេះ ត្រូវ​អគ្គនាយករ​ដ្ឋា​ន​អន្តោប្រវេសន៍​យល់​ថា​អាច​នាំ​អោយ​មាន​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាព​សង្គម ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ