សម្រាប់សប្តាហ៍នេះ សូមងាកមកមើលពីហាងឆេងលុយដុងវៀតណាមធៀបនឹងលុយ រៀលខ្មែរម្តង ថាតើវាមានការប្រែប្រួលក្នុងកម្រិតខ្ពស់ ឬទាបបែបណា ។
អេស៊ីលីដាទាន់ចិត្ត ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងកាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ មកនេះថា ១ដុងវៀតណាមទិញចូល ០,១៧៣១ រៀល លក់ចេញ ០,១៧៧៧ រៀល ហើយកាលពីថ្ងៃ ទី ៣០ ទិញចូល ០,១៧៣១ រៀល លក់ចេញ ០,១៧៧៥ រៀល ។
នៅសប្តាហ៍នេះដែរថ្ងៃទី ២៩ គឺ ១ដុងវៀតណាមទិញចូល ០,១៧៣០ រៀល លក់ចេញ ០,១៧៧៤ រៀល, ថ្ងៃទី ២៨ ទិញចូល ០,១៧២៩ រៀល លក់ចេញ ០,១៧៧៤ រៀល និង កាលពីថ្ងៃទី ២៧ ទិញចូល ០,១៧២៩ រៀល លក់ចេញ ០,១៧៧៣ រៀល ។
យោងតាមប្រភពខាងលើ គឺជាធម្មតាអត្រាប្តូរប្រាក់នៃប្រទេសទាំងពីរជាប់ព្រំដែនគ្នានេះ គេសង្កេតឃើញាថា មិនសូវជាមានការប្រែប្រួលខ្លាំងនោះទេ ។ កម្មវិធីនេះឧបត្ថម្ភដោយ អេស៊ីលីដា ទាន់ចិត្ត ដែលលោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈទូរស័ព្ទ ចល័តដំណើរការដោយ Android និង iOS ៕
ចែករំលែកព័តមាននេះ